អំពីយើង

ការបង្កើតនូវគេហទំព័រមួយនេះឡើង ដើម្បីបម្រើអាម្មណ៍ប្រិយមិត្តអ្នកអាន ផ្តល់ជូននូវចំណេះដឹងថ្មីៗ ព័ត៌មានអប់រំ ការសិក្សាស្រាវជ្រាវ ការអប់រំ ការកម្សាន្ត សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ ប្រពៃណីទំនៀមទម្លាប់ ការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ និងពិភពលោក។ ដែលក្រុមការងារយើងខ្ញុំខិតខំស្រាវជ្រាវ ចងក្រង និងនិពន្ធឡើងដោយយកចិត្តទុកដាក់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋខ្មែរ ដែលចូលចិត្តសិក្សាស្រាវជ្រាវ និងរៀនសូត្រ។ យើងខ្ញុំមិនគាំទ្រទង្វើណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ និងប្រយោជន៍របស់សង្គមជាតិឡើយ។ ជាពិសេស ក្រុងការងារយើងខ្ញុំបានខិតថែរក្សាសម្បត្តិកេរមរតដូនតាខ្មែរយើង មិនថាជាស្នាដៃចាស់ ឬស្នាដៃដែលទើបនឹងច្នៃប្រឌិតថ្មីទេ គឺយើងជួយគិតគូរ និងគាំទ្រដល់ស្នាដៃប្រកបដោយគំនិតច្នៃប្រឌិត។ ក្រុមការងាររបស់គេហទំព័រយើងខ្ញុំ បានប្តាជ្ញាថានឹងខិតខំប្រឹងប្រែងចងក្រង ស្រាវជ្រាវ និងគាស់កកាយនូវប្រវត្តិសាស្ត្រចាស់ថ្មី និងស្នាដៃល្អឯករបស់បុគ្គលល្បីៗក្នុងលោក យកមកចែករំលែកជាបទពិសោធ ដើម្បីឱ្យប្រជាពលរដ្ឋនិងសិស្សានុសិស្ស និស្សិតបានសិក្សារៀនសូត្របន្ថែម សម្រាប់យកទៅប្រើប្រាស់ក្នុងថ្ងៃអនាគត។ សូមអរគុណជាខ្លាំងបំផុត សម្រាប់ទឹកចិត្តស្រឡាញ់និងគាំទ្រគេហទំព័រមួយនេះ ដែលតែងតែនិយមចូលចិត្តអានអត្ថបទផ្សេងៗ ដែលមានប្រយោជន៍ដល់អ្នកដទាំងអស់គ្នា។ ចូលរួមធ្វើថ្ងៃនេះទាំងអស់គ្នា ដើម្បីកាត់បន្ថយការឈរមើលដោយធ្វើមិនឃើញ ស្តាប់មិនឮបន្តទៀត។ ប្រសិនបើចង់ឱ្យសង្គមរីកចម្រើនបាន ទាល់តែចាប់ផ្តើមពីយើងជាកូនខ្មែរទាំងអស់គ្នានេះ។ សូមអភ័យទោសទុកជាមុន រាល់កំហុសឆ្គងដោយអចេតនា ឬដោយកង្វះខាតត្រង់ណាក្តី សូមប្រមិយមិត្តអ្នកអានមេត្តាខន្តីអភ័យទោស និងជួយរិះគន់គ្នា ដើម្បីស្ថាបនាឱ្យកាន់តែល្អប្រសើរ និងមានគុណភាពជាងនេះថែមទៀត។ បើគ្មានអ្នកជួយរិះគន់គិតគូរដល់យើងខ្ញុំទេ ក៏គ្មានថ្ងៃនេះឈរមុខអ្នកទាំងអស់គ្នាដែរ។ ដូច្នេះការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងដ៏ខ្លាំងក្លាដើម្បីលើកទឹកចិត្តដល់យើងខ្ញុំ។ ក្រុមការងារយើងខ្ញុំ ឈរលើគោលការណ៍ត្រឹមត្រូវ ស្មោះត្រង់ សុច្ចរិត និងមានគុណធម៌ខ្ពស់ សរសេរដោយមិនវាយប្រហារបុគ្គលណាម្នាក់ឡើយ។ យើងខ្ញុំនឹងសរសេរក្នុងន័យណា ដែលជាការពិតប្រាកដប៉ុណ្ណោះ ៕