11ចំណុច ដែលមហាសេដ្ឋី Bill Gates ទស្សន៍ទាយកាលពីឆ្នាំ១៩៩៩ ឥឡូវ​ប្រែក្លាយជាការពិត

0
252

ក្នុងឆ្នាំ ១៩៩៩ លោក Bill Gates បានសេរសេរសៀវភៅមួយក្បាលមានចំណងជើងថា “Business @ the Speed of Thought” ដែលក្នុងសៀវភៅនោះ គាត់បានទស្សន៍ទាយពីអនាគតនៃភាពរីកចម្រើនក្នុងការរកស៊ី ហើយពេលនេះអ្វីដែលគាត់បានទស្សទាយត្រូវបានយមកប្រើក្នុងអាជីវម្មទាំងអស់ ។

  1. បណ្តាញប្រៀបធៀបតម្លៃ

គាត់និយាយថា ប្រព័ន្ធប្រៀបធៀបតម្លៃនឹងត្រូវបានអភិវឌ្ឍន៍ឡើង ដែលធ្វើឲ្យមនុស្សអាចស្វែងរកតម្លៃផលិតផលផ្សេងៗតាមរយៈវេបសាយ។ ដូចច្នោះអ្នកអាចស្វែងរកផលិតផលដែលមានតម្លៃថោកលើគ្រប់វិស័យ។ ជាក់ស្តែងអ្នកអាចស្វែងរកផលិតផលនៅលើ Google, Amazon, Khmer24 ក្រោមតម្លៃផ្សេងៗគ្នា ។

  1. ឧបករណ៍វ័យឆ្លាតតូចៗ

មនុស្សអាចយករបស់តូចៗតាមខ្លួនហើយពួកវានឹងក្លាយជាអ្នកប្រឹក្សាយោបល់ល្អបំផុតដែលនៅជាមួយអ្នកគ្រប់ពេល ព្រមទាំងជួយអ្នកឲ្យធ្វើអាជីកម្មពីគ្រាប់ទីកន្លែង។ ពួកវាអាចស្វែងរកព័ត៌មាន ដឹងពីជើងហោះហើរទីផ្សានិងហិរញ្ញវត្ថុ និងធ្វើរឿងផ្សេងៗតាមដែលអាចធ្វើទៅបាន។ ហើយពួកវាគឺជា Smart phone និង Smart watch ដែលអ្នកទាំងអស់់គ្នាប្រើរាល់ថ្ងៃនេះ។

  1. ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអនឡាញ

មនុស្សអាចបង់លុយ និងថែរក្សាហិរញ្ញវត្ថុនៅលើប្រព័ន្ធអ៊ីនធឺណេត ដូចជាសព្វថ្ងៃអ្នកអាចទិញទំនិញនិងទូទាត់សាច់ប្រាក់តាម Visa Card អ្នកអាចខ្ចីលុយពីវេបសាយ Lending Club ទូទាត់ប្រាក់លក្ខណៈអន្តរជាតិតាម PayPal និង Venmo ជាដើម ។

  1. ជំនួយការផ្ទាល់ខ្លួន

ជាក់ស្តែងដូចជា Google ជាជំនួយការឆ្លាតវ័យមួយសម្រាប់អ្នក វាអាចនាំផ្លូវអ្នក ប្រមូលទិន្នន័យផ្សេងៗ​ ដឹងពីទម្លាប់ប្រចាំថ្ងៃរបស់អ្នក និងអាចដឹងពីសីតុណ្ហភាពប្រចាំថ្ងៃរបស់អ្នកទៀតផង។ នៅពេលអ្នកចង់ចម្អិនមុខម្ហូបណាមួយអ្នកគ្រាន់ប្រាប់ឈ្មោះម្ហូប វានឹងប្រាប់អ្នកពីគ្រឿងផ្សំនិងរបៀបធ្វើទៀតផង។

  1. អ្នកយាមផ្ទះស្វ័យប្រវត្តិ

ចង់ដឹងសកម្មភាពផ្សេងៗនៅផ្ទះរបស់អ្នកនឹងក្លាយជារឿងស្រួល វានឹងផ្តល់ដំណឹងដល់អ្នក បើមានអ្នកណាម្នាក់មកលេងផ្ទះអ្នក ពេលអ្នកមិននៅ។ សព្វថ្ងៃអ្នកបានឃើញកាមេរ៉ាដែលគេដាក់នៅតាមផ្ទះ ឬតាមក្រុមហ៊ុន វាមានសមត្ថភាពផ្តល់ទិន្នន័យទៅអ្នកគ្រប់ទីកន្លែងតាមប្រព័ន្ធអ៊ីនធឺណេត។

  1. បណ្តាញសង្គម

វេបសាយឯកជននិងត្រូវបង្កើតឡើងដែលអនុញ្ញាតឲ្យអ្នក មិត្តភក្ត ក្រុមគ្រួសារធ្វើការទំនាក់ទំនងគ្នា និងរៀបចំគម្រោងផ្សេងៗ មានដូចជា Facebook, Instargram, line….។

  1. បណ្តាញពីភាក្សាភ្លាមៗ

សព្វថ្ងៃបណ្តាញសង្គមជាច្រើនសុទ្ធតែសមត្ថភាពអាចផ្សាយបន្តផ្ទាល់បាន ជាស្តែង Facebook មានមុខងារ Live Video ដែលអ្នកអាចធ្វើការបញ្ចេញមតិភ្លាមៗ។

  1. ប្រព័ន្ធផ្សាយពានិជ្ជកម្មស្វ័យប្រវត្តិ

Google និង Facebook ជាអ្នកផ្សព្វផ្សាយដ៏ធំមួយ ពេលអ្នកចូលទៅក្នុង Google ឬ Facebook អ្នកនឹងឃើញផ្ទាំងនិជ្ជកម្មជាច្រើន ដែលវានឹងបង្ហាញអ្នកនៅអ្វីដែលពិសេសនិងថ្មីៗ។ ហើយអ្នកផ្សព្វផ្សាយអាចកំណត់ពីគោលដៅដែលគេចង់ផ្សព្វផ្សាយបានទៀតផង។

  1. ក្រុមពិភាក្សាអនឡាញ

ស្ទើរគ្រប់ប្រទេសទាំងអស់សុទ្ធតែមានទិន្នន័យអ៊ីនធឺណេតប្រើប្រាស់សម្រាប់ពីភាក្សាពីបញ្ហាទាក់ទងផ្សេងៗ ដូចជា​ នយោបាយ គម្រោងផ្សេងៗ…..។ មានវេបសាយជាច្រើនដែលអនុញ្ញាតិឲ្យអ្នកទស្សនាអាចពីភាក្សា បញ្ចេញមតិយោបល់បាន។

  1. កម្មវិធីគ្រប់គ្រង់គម្រោង

អ្នកគ្រប់គ្រង់គម្រោងភាគច្រើនបានដាក់ក្រុមការងាររបស់ពួកគេទៅក្នុងប្រព័ន្ធអនឡាញមួយដើម្បីពិព័រណ៍នាពីគម្រោងផ្សេងៗ និងទទួលបានមតិយោបល់ត្រឡប់មកវិញពីនរណាម្នាក់។ កម្មវិធីដែលដាក់ឲ្យប្រើប្រាស់លក្ខណៈអនឡាញសម្រាប់គ្រប់គ្រង់ការងារមានច្រើន ដូចជា Google drive , dropbox…..។

  1. ប្រកាសនិងស្វែងរកការងារតាមអនឡាញ

មនុស្សជាច្រើនកំពុងស្វែងរកការងារតាមប្រព័ន្ធអ៊ីនធឺណេតតាមរយៈសេចក្តីប្រកាសណាមួយដែលពួកគេចាប់អារម្មណ៍ តម្រូវការ និងជំនាញដែលសាកសម។ ក្នុងប្រទេសកម្ពុជា មានវេបសាយស្វែងរកការងារជាច្រើនផងដែរ ដូចជា everjob.com, camhr.com…៕

ប្រភពដោយ៖ Business Cambodia កែសម្រួលដោយ៖ មនោ វិជ្ជា

 

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here