ប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំ ត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោកហើយ កាលពីម្សិលមិញនេះ

0
956

ប្រិនបើយោងតាមការចុះផ្សាយព៌ត័មានបឋម របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ ប្រាសាទសំបូរព្រៃគុករបស់ប្រទេសកម្ពុជាយើង ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលត្រូវបានធ្វើឡើងនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

យើងខ្ញុំសូមរំលឹកអីប្រវត្តិខ្លះនៃ “ប្រាសាទសំបូរព្រៃគុក” ត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧។ ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់បុរាណដែលគេហៅថា “ឥសានបុរៈ” ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា សម្រាប់ឧទ្ទិសថ្វាយដល់សិវនិយម។ ចំពោះប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់​ ដែលលម្អដោយចំលាក់ពីលើឥដ្ឋ ឬចាក់ពុម្ពដោយបាយអ រដាក់គ្នាជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់ខ្លះនាពេលចប្ចុប្បន្ន។ ភូមសាស្ត្ររបស់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅភូមិសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤។

យើងជាកូនចៅខ្មែរជំនាន់ក្រោយ ពិតជាមានមោទនភាពបំផុតដែលដូនតាខ្មែរយើងបានបន្សល់ទុកនូវកេរដំណែល និងស្នាដៃជាច្រើនទុកឱ្យកូនចៅខ្មែរបានសិក្សារៀនសូត្រ និងបង្ហាញមុខមាត់ជូនដល់ពិភពលោកផង។ ដូច្នេះហើយ ចូរកូនចៅខ្មែរគ្រប់ជំនាន់ចងចាំ និងជួយបន្តកិច្ចការថែរក្សាសម្បត្តិវប្បធម៌ល្អឯកនេះកុំឱ្យបាត់បង់ ដើម្បីឱ្យអ្នកជំនាន់ក្រោយៗទៀត បានយល់ដឹងបន្ថែមកាន់តែទូលំទូលាយ៕

រៀបរៀងដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here