ស្នាដៃរបស់ ភិក្ខុសោម ម្ចាស់រឿងអក្សរសិល្ប៍ដ៏ល្បីល្បាញ់ជាងទស្សវត្សរ៍គឺ «រឿងទុំទាវ»

0
1085

បើសិននិយាយអំពីរឿង «ទុំទាវ» វិញ អ្នកណាៗក៏ស្គាល់ដែរ តាំងពីសម័យមុន​ ដល់បច្ចុប្បន្ន ព្រោះតែរឿងនេះល្បីល្បាញខ្លាំងណាស់ និងបានឆ្លុះបញ្ចាំងពីអក្សរសិល្ប៍របស់ខ្មែរ ដែលកូនខ្មែរត្រូវការសិក្សារៀនសូត្រជាបន្តបន្ទាប់ដល់សព្វថ្ងៃ។ ថ្ងៃនេះ គេហទំព័រចំណេះដឹងយើងខ្ញុំ សូមលើកយកស្នាដៃរបស់លោក និងប្រវត្តិខ្លះៗរបស់ ភិក្ខុសោម កវីនិពន្ធរឿងដ៏ល្បីល្បាញ «ទុំទាវ» នេះដូចតទៅ៖

ព្រះបទុមត្ថេរ សោម (១៨៥៣-១៩៣២)

ជីវប្រវត្តិ

  • កវី សោម កើតឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
  • បិតានាម ងួន មាតានាម យិន ជាកសិករ។
  • អាយុ ១៥ ឆ្នាំ បានរៀនអក្សរ-លេខនព្វន្តនៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីវស្សា ក៏សឹកមកជួយធ្វើការងាររកស៊ី។
  • អាយុ ២១ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់ មាននាមបញ្ញត្តិថា បទុមត្ថេរ និងបានបន្តការសិក្សានៅក្នុងក្រុងភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញ។
  • មាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្ត្រាគម្ពីរ ស្ដាប់ចម្រៀង ចាប៉ី រហូតចេះតែងកាព្យដ៏ប៉ិនប្រសប់។
  • លោកសុគតនៅ គ.ស. ១៩៣២ ក្នុងកំណត់ជន្មាយុ ៨០ ឆ្នាំ។

ស្នាដៃ

អត្ថបទដកស្រង់

…កាលនោះនាងនោជាពិលៀងនាងទាវបានឆៀងចរយាត្រាកាន់ក្អមថ្និតថ្នមនឹកប្រាថ្នាចូលទៅស្ដាប់ការណ៍ដឹងសេចក្ដី។ឈរទ្រឹងខ្លួនពួនចាំស្ដាប់ពីរឿងហាក់ផ្កាប់មុខដល់ដី។ស្រងាកស្រងោចស្រងល់ស្រីនោនឹងបេតីមិនស្ដីសោះ។ចាំទៅដល់ផ្ទះប្រាប់ទាវគ្រប់ទាវនៅក្នុងម្លប់សមស្រណោះនាងជាម្ដាយទាវមានរបស់កូនស្រស់រូបស្រេចដាច់ស្រីផង។នោនឹងក្នុងចិត្តគិតស្រេចស្រាប់ដងទឹកងូតឆាប់ដើរផ្អៀងផ្អងដល់ផ្ទះនោឡើងទៅជាម្ដងសាសងរ៉ាយរាប់ប្រាប់ទៅថា។ទាវអើយទាវស្រីសេចក្ដីនេះនេនមួយនោះចេះមើលសាស្ត្រា។ពីរោះស្រួយស្រាប់សព្វភាសាដូចសត្វសារិកាពិសាចេក៕

រៀបរៀងដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here