បើកចិត្តឱ្យទូលាយ អ្នកនឹងទទួលបានមនុស្សជាច្រើនមកជួយសម្រេចដល់កកិច្ចការរបស់អ្នកដ៏អស្ចារ្យ

0
792
រូបភាព លាវបុី និងទីប្រឹក្សា ជូកឺលាង (តំណាង)

នៅក្នុងលោកនេះ គ្រប់អ្នកធ្វើកិច្ចការធំ ត្រូវមានសមត្ថភាព និងមហិច្ឆតាធំថែមទៀត ប៉ុន្តែបើមានតែប៉ុណ្ណឹងនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវការមានចិត្តទូលាយ និងគុណធម៌ថែមទៀត ទើបធ្វើឱ្យមនុស្សជាច្រើនគេចង់មួយជួយបម្រើការងារដល់យើងបាន។

នៅសម័យកាលឈិង ស្តេចឈិងឃោរឃៅផ្តាច់ការ កាប់សម្លាប់ប្រជារាស្ត្រ និងធ្វើបាបដល់ប្រជារាស្ត្រឥតប្រណៃឡើយ ព្រមទាំងកប់សៀវភៅ និងអ្នកសិក្សាជាច្រើននាក់ក្នុងដីទាំងរស់ទៀត។ គ្រប់ទង្វើបែបនេះ ធ្វើឱ្យប្រជារាស្ត្រ​ក្តៅក្រហាយ និងចងគំនុំយ៉ាងខ្លាំង រហូតដល់ងើបប៉ះបោរប្រឆាំងដាច់ខាតនឹងស្តេចអាក្រក់ឃោរឃៅនោះ។

«នៅទីណាមានការគាប់សង្កត់ នៅទីនោះនឹងមានការប៉ះបោរឡើង» ខណៈពេលដែលស្តេចឃោរឃៅឈិង កំពុងតែធ្វើបាបប្រជារាស្ត្រយ៉ាងខ្លាំងបែបនេះ ក៏មានអ្នកសេ្នហាជាតិ ក្រោកឡើងប៉ះបោរចង់ទម្លាក់ស្តេចឃោរឃៅនេះចេញ និងចង់ឱ្យប្រជារាស្ត្របានសុខឡើងវិញ។ នៅពេលនោះដែរ ក៏មានអ្នកដឹកនាំជាច្រើន បើងើបឡើងជ្រោងសច្ចៈដើម្បីប្រជារាស្ត្របានក្តីសុខឡើងវិញ ខណៈពេលនោះ ក៏មានវីរៈបរុសម្នាក់ឈ្មោះ លីវ បាំង ដែលជាអ្នកមានចិត្តទូលាយ និងសប្បុរស ធ្វើឱ្យប្រជាជនរំភើបចិត្ត គោរពនិងស្រឡាញ់គេជាខ្លាំង…។ គេទទួលបានអ្នកក្លាហាជាច្រើន មានទាំងកងទាហាន មេទ័ព និងកងទ័ព មកជួយធ្វើកិច្ចការធំឱ្យគេរហូតបានសម្រេចដូចបំណង និងបង្រួមទឹកដីតែមួយ ធ្វើឱ្យប្រជារាស្ត្រ​រស់នៅបានសុខសាន្តអស់រយៈពេលជាង ៤០០ឆ្នាំ ក្រោយពីផ្តួលរំលំស្តេចឃោរឃៅឈិងនោះ រហូតសម័យនគរបី៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here