តើមានដឹងទេថាម្សៅ Baking Soda អាចសម្អាតពូកនិងសាឡុង បានយ៉ាងស្អាត?

1
148
ម្សៅ Baking soda អាចជួយកម្ចាត់ជាតិកខ្វក់ ធូលីដី ញើស កោសិកាស្បែកងាប់ និងក្លិនមិនល្អ ចេញពីពូកបាន

ថ្វីត្បិតផលិតផលសម្អាតសព្វថ្ងៃ មានច្រើនប្រភេទមិនខ្វះក៏ពិតមែន  ក៏មានមួយចំនួនសម្បូរដោយសារធាតុគីមីមិនល្អ ដែលអាចប៉ះពាល់ដល់សុខភាពផងដែរ។ ហេតុនេះហើយ បាយើងនឹងលើកឡើងនូវ ផលិតផលសម្អាត ដែលមានសុវត្ថិភាពបំផុតមួយ ដែលងាយស្រួលរក ហើយមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដែលនោះគឺជា “ម្សៅ Baking soda” ។

ចង់ដឹងពីប្រសិទ្ធភាពរបស់វាយ៉ាងណានោះ សូមតាមដានអត្ថបទខាងក្រោមនេះទាំងអស់គ្នា

សម្អាតពូក

ម្សៅ Baking soda អាចជួយកម្ចាត់ជាតិកខ្វក់ ធូលីដី ញើស កោសិកាស្បែកងាប់ និងក្លិនមិនល្អ ចេញពីពូកបាន។

ជាដំបូង អ្នកគ្រាន់តែយកម៉ាស៊ីនបូមធូលីមកបូមសម្អាតពូកជាមុនសិន សឹមយកម្សៅ Baking soda មួយកញ្ចប់ចាក់ក្នុងប្រដាប់តម្រងមួយ (អាចបន្ថែមប្រេងក្រអូប ១០ ទៅ ១៥ តំណក់ផងក៏បាន) សឹមរោយឲ្យសព្វផ្ទៃពូក។ បន្ទាប់មក សូមអ្នកទុកពូកនោះចោល ៣ ទៅ ៤ ម៉ោង រួចយកម៉ាស៊ីនបូមធូលី មកបូមសម្អាតម្សៅ Baking soda នោះចេញឲ្យអស់ជាការស្រេច។

កម្រាលព្រំ និងគ្រឿងសង្ហាររឹមពូក

អ្នកអាចបាញ់ និងជូត ដដែលៗ រហូតទាល់តែបាត់ស្នាមប្រឡាក់អស់ តែសូមប្រុងប្រយ័ត្ន កុំឲ្យសើមសាឡុង ឬកម្រាលជោគឲ្យសោះ

ងាយៗដោយគ្រាន់តែអ្នក លាយម្សៅ Baking soda ១ ស្លាបព្រាបាយ ជាមួយម្សៅសាប៊ូបោកខោអាវ ១ ស្លាបព្រាបាយ ទឹកក្តៅឧណ្ណៗ ១ ពែង និងទឹកខ្មេះ ៤ ទៅ ៥ ស្លាបព្រាបាយ កូរឲ្យសព្វ រួចចាក់ចូលក្នុងដប ដែលមានមាត់បាញ់បានមួយ។

បន្ទាប់មក យកម៉ាស៊ីនបូមធូលីមកបូមសម្អាតជាមុន សឹមបាញ់ល្បាយខាងលើ ទៅលើបរិវេណស្នាមប្រឡាក់នានា។ ទុកចោល ៥ ទៅ ១០ វិនាទី រួចត្រូវប្រើអេប៉ុងមកជូត និងប៊ឺតទឹកសម្អាតពីបរិវេណសាឡុង ឬកម្រាលព្រំនោះចេញ។ អ្នកអាចបាញ់ និងជូតដដែលៗ រហូតទាល់តែបាត់ស្នាមប្រឡាក់អស់ តែសូមប្រុងប្រយ័ត្ន កុំឲ្យសើមសាឡុង ឬកម្រាលជោគឲ្យសោះ។

អំពីអត្ថប្រយោជន៍

• មានតម្លៃថោក

• គ្មានផ្ទុកសារជាតិគីមីពុល

• ជួយស្រូបយកធូលី និងសំណើមបានយ៉ាងល្អ

• កម្ចាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាព

• អាចប្រើជំនួសផលិតផលសម្អាតផ្សេងៗបាន

• អាចសម្លាប់សារពាង្គកាយមីក្រូ បានច្រើន៕

ប្រភព : Bright Side

ការ​បំភ្លឺមួយ​

  1. […] សូមអានអត្ថបទបន្ទាប់៖– តើមានដឹងទេថាម្សៅ Baking Soda អាចសម្អាតពូកន…– អត្ថប្រយោជន៍​ជា​ច្រើន​ពេល​​អង្គុយ​ផ្ទាល់​ដី​បរិភោគ​អាហារ– ប្រធានាធិបតីសហរដ្ឋអាមេរិចទាំងអស់មាន 45រូប បើគិតចាប់ពីឆ្នាំ 1789 ដល់ 2017 នេះ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here