វិធីសាស្ត្រ ៣ចំណុច ងាយៗដែលធ្វើឱ្យអ្នកអានឆាប់ចាប់បាន និងមិនភ្លេចលឿន

0
347

ការអានសៀវភៅ កាសែន ទស្សនាវដ្តី ។ល។ ជារឿងសំខាន់សម្រាប់មនុស្ស ដែលចង់បានចំណេះដឹងថ្មីៗ ដើម្បីទុកប្រើប្រាស់ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃ។ ក៏ប៉ុន្តែមានកត្តាមួយចំនួន ដែលធ្វើឱ្យអ្នកអានចាប់មិនសូវបាន​ រៀនមិនសូវយល់ និងងាយភ្លេចជាដើម។ ខាងក្រោមនេះ គឺជាកត្តា ៣ចំណុច ដែលធ្វើឱ្យអ្នកអានឆាប់ចាប់បាន និងមិនងាយភ្លេចទៀត៖

១. កុំអានលឿនពេក

ការអានលឿនពេក ជាកត្តាមួយដែលធ្វើឱ្យអារម្មណ៍រត់មិនអាន ឬក្តោមន័យមិនអស់ ធ្វើឱ្យជ្រុះបាត់ន័យនៅក្នុងសៀវភៅជាដើម។ ដូច្នេះវិធីងាយៗ ដែលត្រូវកែប្រែឡើងវិញគឺ ត្រូវតែអានកុំលឿនពេក ត្រូវអានឱ្យបានច្រើនដងពេល ដែលមិនយល់ត្រង់ចំណុចណាមួយ។

២. កុំអានយឺតពេក

ការអានសៀវភៅដែលយឺតពេក នឹងធ្វើឱ្យអ្នកអានធុញទ្រាន់ ឈឺក្បាល និងមិនចង់អានសៀវភៅជាដើម។ ដូច្នេះហើយ បើសិនពេលអានសៀវភៅ មានអារម្មណ៍ថាធុញទ្រាន់ ប្រាកដជាមិនអាចយល់បានឡើយ ព្រោះថាខួរក្បាលរបស់យើងគឺ មិនបានទទួលអ្វីទាំងអស់។ ហេតុនេះ នៅពេលដែលឈឺក្បាលហើយ ចូរកុំអានសៀវភៅអី ត្រូវតែរកបរិយាកាសដែលល្អ ដើម្បីបន្ធូរអារម្មណ៍ដែលតានតឹងមកជាធូរស្រាលឡើងវិញ។

៣. ប្រមូលអារម្មណ៍

ប្រសិនបើអារម្មណ៍មិនមូល មិននៅក្នុងខ្លួនទេ ទោះបីជាអានយឺត ឬលឿនក៏ដោយ នៅតែមិនអាចយល់ដដែលហ្នឹង ព្រោះថាយើងចេះតែអានៗ តែមិនដឹងជាអានអ្វី? ដោយហេតុគ្មានអារម្មណ៍នៅជាមួយនឹងសៀវភៅសោះ។ ដូច្នេះបើចង់អានឱ្យយល់ ត្រូវតែប្រមូលអារម្មណ៍ឱ្យនៅជាមួយសៀវភៅ ប្រៀបបាននឹងកំពុងតែនៅជិតនារីម្នាក់ដែលស្រស់ស្អាត កំពុងតែអង្គុយកំដរដូច្នេះ ទើបអានចូល។ នៅពេលដែលអារម្មណ៍អ្នកស្រស់ស្រាយ និងចង់អានសៀវភៅ ត្រូវតែប្រញាប់អានឱ្យលឿន ខ្លាចបាត់អារម្មណ៍មួយនេះអណ្តែតបាត់ ហើយនៅត្រូវត្រៀម ប៊ិក បន្ទាត់ និងហ្វឺតពណ៌ (Highlighter) ដើម្បីទុកគូសចំណាំចំណុចសំខាន់ ជៀសវាងការភ្លេចបាត់ អាចពេលក្រោយឃើញវិញបាន៕

អត្ថបទដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here