យុទ្ធសាស្ត្របំបែកសត្រូវ តិចឈ្នះច្រើន ខ្សោយឈ្នះខ្លាំងបាន

0
846

បើនិយាយអំពីកម្លាំងទ័ពវិញ កងទ័ពច្រើន មិនប្រាកដថានឹងឈ្នះទេ កងទ័ពតិច ក៏មិនប្រាកដថានឹងចាញ់ដែរ ប្រសិនបើយើងចេះប្រើកលយុទ្ធក្នុងការធ្វើសង្គ្រាម។ ពាក្យថាសង្គ្រាម មិនមែនជារឿងដែលងាយយល់ ដូចជាការបូកលេខគុណ ចែក នោះទេ មានពេលខ្លះត្រូវតែដឹងពីសត្រូវ ដឹងពីខ្លួនឯង និងពីល្បិចកល ដើម្បីយកឈ្នះសត្រូវបាន។

នៅសម័យសង្គ្រាម គ្មានអ្នកថោកទាបទេ មានតែអ្នកខ្លាំងនិងអ្នកខ្សោយ

អ្នកពូកែប្រើល្បិចគឺ ជាអ្នកដែលមានសង្ឃឹមឈ្នះច្រើនជាងមនុស្សដែលដប់គត់ ដំឡូងមូល មិនចេះប្រើល្បិច។ ដូច្នេះនៅពេលធ្វើសង្គ្រាម យើងមិនអាចគ្មានល្បិច គ្មានយុទ្ធសាស្ត្រទេ បើសិនគ្មានល្បិចវាយប្រយុទ្ធ និងការពារទេ ស្លាប់រកតែដីកប់ខ្មោចខ្លួនឯងមិនបានផង។

ចំណុចមួយទៀត ប្រសិនបើសត្រូវមានប្រៀបជាង ឬមានកងទ័ពច្រើនជាង ការប្រើល្បិចនេះគឺ ជាយុទ្ធសាស្ត្រដែលល្អបំផុត ដែលអាចយកឈ្នះសត្រូវបាន តិចយកឈ្នះច្រើន ខ្សោយយកឈ្នះខ្លាំង។ មានន័យថា យើងត្រូវប្រើយុទ្ធសាស្ត្រវាយប្រហារសត្រូវមិនឱ្យគេដឹងជាមុន ឬត្រូវវាយសត្រូវមុន មុនពេលដែលសត្រូវគ្នាច្រើនមកឡោមព័ន្ធកាប់សម្លាប់យើងបាន។

នៅក្នុងសម័យ ស៊ុន អ៊ូ ស្តេចអ៊ូ បានបញ្ជាឱ្យមេទ័ពម្នាក់ ឈ្មោះស៊ុនអ៊ូ ទៅកម្ចាត់សត្រូវរបស់ព្រះអង្គ។ ស៊ុនអ៊ូ យកតែកងទ័ពពិសេសម្នាក់គិត និងដៃម្ខាងកាន់ដាវរបស់គេឈ្មោះថា “ដាវយេនី” ដែលមានប្រវត្តិដ៏យូរលង់ និងអស្ចារ្យបំផុត ថែមទាំងមុតស្រ្ួចអស្ចារ្យ។ មេទ័ពស៊ុន អ៊ូ ប្រើតែកងទ័ពម្នាក់ សម្លាប់កងទ័ពសត្រូវរបស់ខ្លួនជាង ៦ម៉ឺននាក់ ដែលប្រើរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ មូលហេតុ ដែលគេយកឈ្នះសត្រូវច្រើនជាងខ្លួនបានគឺ ប្រើយុទ្ធសាស្ត្រវ៉ៃមុនសត្រូវ ពេលដែលសត្រូវមិនបានត្រៀមខ្លួនជាមុន ហើយវ៉ៃចំឆ្អឹងខ្នង កាន់ក្បាលមេទ័ពធំតែម្តង ធ្វើឱ្យកងទ័ព ៦ម៉ឺននាក់ គ្រាន់តែជាទឹកភ្លៀងមួយមេតូចបែកប្រសាចប៉ុណ្ណោះ។

យុទ្ធសាស្ត្ររបស់ស៊ុនអ៊ូ នេះគ្មានគូប្រៀបទេ និងធ្វើឱ្យមនុស្សទូទាំងពិភពលោកកោតសរសើរពីមួយជំនាន់ទៅមួយជំនាន់ មិនសាបសូន្យថែមទៀត។ ដូច្នេះការវៃ៉ចំគោលដៅ និងវាយប្រហារមុនសត្រូវត្រៀមខ្លួនទុក គឺយើងនឹងមានប្រៀបជាងសត្រូវ៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here