ជីវប្រ​វត្តិរបស់ ខឹម វាសនា មេបក្សសម្ព័នដើម្បីប្រជាធបតេយ្យ (គណៈបក្សLDP)

0
414

លោក ខឹម វាសនា គឺជាអ្នកនយោបាយកម្ពុជាម្នាក់។ លោកធ្លាប់ជាសាមាជិក នៃគណបក្សសមរង្ស៊ី និងត្រូវបានគេបោះឆ្នោតតំណាងអោយខេត្តព្រៃវែងនៅ ក្នុងរដ្ឋសភាកម្ពុជានៅឆ្នាំ២០០៣ ។ លោក ខឹម-វាសនា បច្ចុប្បន្នជា​ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៃប្រទេសកម្ពុជា។ លោកជាមនុស្សម្នាក់ដែលមានទស្សនៈវិស័យសម្ភយុទ្ធ ដើម្បីដោះស្រាយបញ្ហាជាតិខ្មែរ។

ជីវប្រវត្តិ

លោក ខឹម វាសនា កើតថ្ងៃទី ១១ ខែធ្នូ ១៩៧១ ។​ នៅភូមិពានា ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។  កម្រិតវប្បធម៌ចំណេះដឹងទូទៅ បរិញ្ញាបត្រនីតិសាស្ដ្រ ។ កម្រិតបណ្ដុះបណ្ដាលវិជ្ជាជីវ អ្នកនិពន្ធ និង អ្នកដឹកនាំរឿង។

លោក​ ខឹម-វាសនា ជា​ក្មេងកំព្រា​ឪពុក​តាំងពី​អាយុ​៦ ​ឆ្នាំ​មកមេ៉្លះ។ ពោលគឺ​មុន​សម័យ​ ប៉ុល ពត ក្រោយមកទៀត​ម្ដាយ​ ក៏បាន​ស្លាប់​ប្រហែល​៧​ឆ្នាំ ។ ប្រ​វ​ត្ដិ​ការសិក្សា​លោក​ក៏ ជា​អ្នករៀន​ពូកែ​មួយរូប​ដែរ។ ដំបូង​រៀន ផ្នែក​ថែរក្សា​ជួសជុល​កាមេរ៉ា​អស់​រយៈ ពេល​៤​ឆ្នាំ ហើយ​ចេញមក​ធ្វើការ​នៅ នាយកដ្ឋាន​ភាពយន្ដ​បាន​២​ឆ្នាំ ក៏​ឈប់ តែ​កាលណោះ​សាលា​អត់​បានចេញ សញ្ញាបត្រ​ឱ្យ​ទេ ។ ក្រោយមក​លោក​បាន ចូលរៀន​នៅ​សាលា​ច្បាប់​ចប់​នៅ​ឆ្នាំ ១៩៩៨ ហើយក៏​មក​បម្រើ​ការងារ​នៅ ក្រសួងមហាផ្ទៃ​រហូតដល់​ឆ្នាំ​២០០៤។

ប្រវត្តិការសិក្សា៖

  • ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៦ (សិស្ស)
  • ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៣ (និស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងពត៌មាន)
  • ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧ (និស្សិតច្បាប់នៅ មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច)
  • ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ (មន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ)
  • ពីឆ្នាំ ១៩៩៨ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៥ (សមាជិក គណបក្សសមរង្ស៊ី)
  • ពីឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៦ (តំណាងរាស្ដ្រមណ្ឌលព្រៃវែង)

ជីវិតនិងគ្រួសារ៖

លោក សេក ហេង ជាម្តាយលោក ខឹម​ វាសនា

លោក ខឹម វាសនា មានឪពុកឈ្មោះ ខឹម ហួត មុខរបបជាពេទ្យធ្មេញ (ស្លាប់ក្នុងឆ្នាំ ១៩៧២) ។ មានម្តាយឈ្មោះ សេក ហេង មានមុខរបបជាពេទ្យធ្មេញដែរ (ស្លាប់នៅក្នុងឆ្នាំ២០០៤) ។ ឪពុកលោកខឹម វាសនា មានប្រពន្ធចំនួន ៣នាក់។ ប្រពន្ធទី១ បានកូនពីរនាក់ ក៏ស្លាប់បាត់ទៅ។ ប្រពន្ធទី២ រៀបការបានប៉ុន្មានខែ ក៏ត្រូវលែងលះគ្នាទៀត។ ចំណែកឯប្រពន្ធទី៣ ជ្រើសរសើដោយខ្លួនឯងទេ។

ការប្រឡូកធ្វើអ្នកនយោបាយ

ក្នុងការចូល​ប្រឡូក​ជា​អ្នកនយោបាយ ដំបូងឡើយ​ លោក​ចូល​ជា​សមាជិក​របស់​គណបក្ស​សមរង្ស៊ី ឈរឈ្មោះ​ជា​តំណាងរាស្ដ្រ​តាំងពី​ឆ្នាំ​១៩៩៨ ប៉ុន្ដែ​មិនជា​ប់ឆ្នោត​ទេ។ ក្រោយមក​បាន​ជាប់ឆ្នោត តំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០០៣ កាលនោះ លោក​មាន​អាយុ​៣៨​ឆ្នាំ ។ បន្ទាប់មក ឆ្នាំ​២០០៦ ក៏​ចេញមក​បង្កើត​បានគណបក្សខ្លួនឯង ដែលមានឈ្មោះថា​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​មកដល់បច្ចុប្បន្ននេះ ។​

​មូលហេតុ​ដែល​ចង់​ក្លាយខ្លួនជា អ្នកនយោបាយ លោក​ ខឹម-វាសនា​ ​បានឱ្យដឹងថា ដំបូង​ឡើយ​ដូចជា​មិនបាន​គិតថា ចូលប្រឡូក​នយោបាយ​ដើម្បី​អ្វី ហើយ​វាមិន​ច្បាស់លាស់​ក្នុង​ខ្លួនទេ គ្រាន់តែ​ចង់​ធ្វើ​ធំ ព្រោះ​ឃើញ​គេ​កាន់​ការងារស្រុកទេស ក៏​ចង់បាន​ដូច​គេ ក៏​ចូល​នយោបាយនឹង​គេ​ទៅ ។ ក្រោយមកទៀត ក៏​ចេះតែបណ្ដើរៗ​ជាមួយ​រឿង​នយោបាយបាន យូរ​ទៅ​ការងារ​លើ​ទីលាន​ក៏បាន​បង្រៀនយើង​ផ្ទាល់។ ដោយសារ​ជាតិ ចេះ​ឈឺឆ្អា​ល​រឿង​គេ និង​ស្រឡាញ់​យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេល​ចូល​ជាមួយ គណបក្ស​មួយ​នេះ​(​សមរង្ស៊ី​)​យូរ​ទៅ ឃើញ​លែងមាន​ភាពត្រឹមត្រូវ​ពុករលួយ និយម​បក្ខពួក ហើយ​ប្រជាពលរដ្ឋ​ខាង ក្រៅ​គាត់​អត់​បានដឹង​រឿង​ខាងក្នុង​របស់បក្ស ដោយ​ខាងក្រៅ​បក្ស​គេ​និយាយផ្សេង ខាងក្នុង​បក្ស​គេ​និយាយ​ផ្សេង ដល់អ៊‌ីចឹង​ក៏​ចេះតែ​កើតមាន​ទំនាស់​ជាច្រើន ដែល​ឮ​ដល់​ប្រធាន​បក្ស​រហូតដល់ លោក​ដកខ្លួន​ចេញ។ ពីមួយ​ជំហាន ទៅមួយ​ជំហាន​ក៏​យល់​ពី​នយោបាយ​ថា នយោបាយ​គេ​ត្រូវធ្វើ​ម៉េច ហើយក៏ចាប់ផ្ដើម​ចេះ​ស្រាវជ្រាវ​ពី​របៀប​ធ្វើ នយោបាយ​ក្រៅ​ក្នុងប្រទេស ដោយ យោងតាម​ឯកសារ​ខ្លះទៅ​និង​មើលព័ត៌មាន​អន្ដរជាតិ​ក៏​យល់​ខ្លះៗ​បន្ថែមទៀត​ទៅ ។​

 

​បើតាម​លទ្ធផល​ការបោះឆ្នោត កន្លងមក​ដូចជា​មិន​ទទួលបាន​អ្វី​នោះទេ លោក​នៅតែ​បន្ដទៀត​ដោយ​ពន្យល់ថា លោក​ដឹងថា វា​មិនមែនជា​ពេលវេលាឆាប់រហ័ស​នោះទេ  ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ពេលវេលា​មួយ ហើយ​លោកដឹងថាវា​ត្រូវតែ​អ៊‌ីចឹង​លោក​ក៏បាន​គិត ទុក​រួចជាស្រេច​ហើយ​ដែរ ។

ការចំណាយ​របស់​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ គឺ​បានមកពី​ប្រជាពលរដ្ឋ​ស្ដាប់​វិទ្យុ និង​សមាជិក​ភាគច្រើន ជា​និស្សិត ពួកគាត់​នាំគ្នា​បង់​ចាប់ពី ១.០០០​រៀល ឡើង មាន​អ្នក​បង់​ជាប្រចាំ​ខែ​ក៏មាន ហើយ​អត់​អ្នក​បង្ខំ​ពួកគាត់ឱ្យ​បង់ប្រាក់​នោះទេ។ អត់​ការគាបសង្កត់ បើ​ពួកគាត់​ចង់​ចូល​លុយ​ម្ដង​ហើយ​អ្នក ឈប់​ទៅវិញ​វា​ជា​រឿង​របស់​អ្នក។ នេះ​ជា​មនោគមន៍វិជ្ជា​នយោបាយ​បែប​ថ្មី របស់គណៈបក្សរបស់លោក៕

ប្រភពដោយ៖ វីគីភីឌា កែសម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here