Michael Dell ៖ ចំណង់ជាភ្លើងដុតអ្នកឲ្យបញ្ចេញសកម្មភាព សម្រេចក្តីស្រមៃក្នុងជីវិតបានយ៉ាងជោគជ័យ

0
148

លោក Michael Saul Dell ស្ថាបនិកក្រុមហ៊ុន Dell Inc. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតកុំព្យូទ័រ និងឧបករណ៍ គ្រឿងបន្លាស់របស់កុំព្យូទ័រ ដ៏ល្បីល្បាញនៅលើពិភពលោក បានចាប់ផ្តើមដំណើរការក្រុមហ៊ុននេះដំបូង ដោយប្រើប្រាស់ ដើមទុនប្រមាណតែ​១,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ស្ថាបនិករូបនេះបានមានប្រសាសន៍ថា៖ គុណភាពនៃជីវិត កើតចេញពីការធ្វើការងារត្រូវ ស្របតាមសេចក្តីចង់បាន ចង់ឃើញនាពេលអនាគត។ ចំណង់ទាំងនេះហើយ ជាភ្លើងដ៏ក្តៅដែលដុតរោលចិត្តអ្នកឲ្យបញ្ចេញសកម្មភាព សម្រេចក្តី ស្រមៃក្នុងជីវិត។

លោកបានមានប្រសាសន៍ឲ្យដឹងទៀតថា៖ ក្នុងឆ្នាំ ១៩៨៤ ខណៈពេលដែលលោក Michael Saul Dell មានអាយុទើបតែបាន ១៩ឆ្នាំ និងនៅជានិស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំទី១ នៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ឪពុកម្តាយ របស់លោក មានក្តីរំពឹងថា កូនរបស់ពួកគាត់នឹងក្លាយជាវេជ្ជបណ្ឌិតនៅពេលអនាគត ប៉ុន្តែអ្វីដែលពួកគាត់ប្រាថ្នាចង់ឃើញ គឺមិនដូចការគ្រោងទុកនោះទេ ដោយសារតែលោកមានការជាប់ចិត្តជាមួយនឹងបច្ចេកវិទ្យា ពិសេសកុំព្យូទ័រនេះតែម្តង។

ដោយសារតែការចូលចិត្ត គួរផ្សំជាមួយនឹងចំណង់ដែលលោកមានជាប់នៅក្នុងចិត្តថានឹងបង្កើតក្រុមហ៊ុនផលិតកុំព្យូទ័រ ឲ្យខ្លាំងដូចក្រុមហ៊ុន Apple ដែលនោះ បានធ្វើឲ្យលោកដើរតាមក្តីស្រមៃដែលបានកំណត់តាំងពីអាយុ ១៨ឆ្នាំ នៅពេលឈាន ចូលដល់អាយុ ១៩ឆ្នាំ រូបគាត់ក៏សម្រេចចិត្តខ្ចីលុយពីឪពុកម្តាយចំនួន ១,០០០ដុល្លារអាមេរិក ដើម្បីដំណើរការអាជីវកម្ម លក់គ្រឿងបង្គុំ និងគ្រឿងបន្លាស់កុំព្យូទ័រ ដែលក្រោយមកបានប្រែក្លាយជាក្រុមហ៊ុន Dell Inc.។

ឆ្លងកាត់ឧបសគ្គជាច្រើនឆ្នាំ នៅទីបំផុតក្រុមហ៊ុននេះក៏ចាប់ផ្តើមទទួលបានជោគជ័យជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ២ទស្សវត្សរ៍ក្រោយមក ក្រុមហ៊ុននេះមានបុគ្គលិកបម្រើការងារប្រមាណ ៤,៧០០នាក់ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ៤០ពាន់លានដុល្លារអាមេរិក។

មហាសេដ្ឋី Michael Dell បានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកប្រឹងប្រែងដើរឆ្ពោះទៅមុខ ដើម្បីសម្រេចក្តីស្រមៃដោយ មិនខ្លាចខ្មាស់គេ នោះអ្នកកំពុងឈានទៅរកជោគជ័យហើយ” ៕

កែសម្រួលដោយ៖ មនោ វិជ្ជា ប្រភពដោយ៖ Business Cambodia 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here