កំពូលទស្សនៈទាំង ៧ឃ្លា ដ៏មានអត្ថន័យរបស់មេដឹកនាំចិន ស៊ុន យ៉ាតសេន អ្នកដឹកនាំបដិវត្តន៍ចិនផ្តួលរំលំរបបរាជានិយម

0
1076

ការពីពេលថ្មីៗកន្លងនេះ គេហទំព័រយើងខ្ញុំបានលើកយកពីជីវប្រវត្តិខ្លះៗរបស់លោក ស៊ុន យ៉ាតសេន មកចែកជូនដល់មិត្តអ្នកអានបានរួចហើយ។ ប៉ុន្តែពេលនេះ យើងខ្ញុំសូមលើកយកទស្សនៈល្អៗរបស់គាត់បន្ថែមទៀត ដើម្បីទុកជាការស្រាវជ្រាវ រៀនសូត្រ និងជាបទពិសោធន៍ផង។

ក៏ប៉ុន្តែមុននឹងលើកយកទស្សនៈល្អៗរបស់គាត់ជម្រាបជូន សូមអ្នកទាំងអស់គ្នារំឭកពីជីវប្រវត្តិខ្លះៗរបស់លោក ស៊ុន យ៉ាតសេន បន្តិចសិន។

លោក ស៊ុន យ៉ាតសេន (Sun Yat Sen ) គឺជាអ្នកនយោបាយកំពូល និងជាមេដឹកនាំបដិវត្តន៍ចិនផ្តួលរំលំរបបរាជានិយម ហើយ បង្កើតជារបបសាធារណរដ្ឋនៅឆ្នាំ១៩១២។ លោកក៏ជាស្ថាបនិកក្រុមជាតិនិយមចិន «គួរមីងតាង» និងជាបិតានៃប្រទេសចិនសម័យទំនើបផងដែរ។ ជាមេបដិវត្តន៍ផង និងជាអ្នក​កំណែ​ទម្រង់ផង លោកត្រូវប្រឈមនឹងជម្លោះផ្ទៃក្នុងជាមួយបក្សកុម្មុយនិស្ថ និងត្រូវរស់នៅភៀសខ្លួន​ជា​ច្រើន​លើកច្រើនសារ។ វីរបុរសរូបនេះ​កើតនៅឆ្នាំ១៨៦៦ និងបានលាចាកលោកនៅឆ្នាំ១៩២៥ ក្នុង​អាយុ៥៨ឆ្នាំ។ ខាងក្រោមនេះគឺ ជាគំនិតទស្សនៈរបស់លោក ស៊ុន យ៉ាតសេន៖

  • បុគ្គលមិនគួរទទួលបានសេរីភាពច្រើនពេកទេ ប៉ុន្តែប្រទេសជាតិត្រូវតែមានសេរីភាពពេញលេញ។
  • បដិវត្តន៍មិនទាន់បានជោគជ័យនៅឡើយទេ។ សមមិត្ត! អ្នកត្រូវតែបន្តធ្វើវាឲ្យបាន។
  • ដើម្បីយល់ គឺជាការលំបាក ប៉ុន្តែពេលដែលយើងយល់ហើយ ធ្វើពិតជាងាយស្រួល។
  • ក្នុងបេសកកម្មកសាងប្រទេសជាតិ ការស្វែងរកអ្នកអនុវត្តន៍មិនមែនជាការលំបាក ដូចការស្វែងរកអ្នកមានផ្តើុមគំនិត និងអ្នករៀបចំផែនការនោះឡើយ។
  • “ការជឿជាក់” ត្រូវបានកសាងដោយសកម្មភាពរាប់ពាន់ ប៉ុន្តែត្រូវបាត់បង់ដោយសារ​តែ​កំហុសមួយគត់។
  • “បដិវត្តន៍” មិនមែនជាការជប់លៀងអាហារពេលល្ងាចនោះទេ។
  • មានតែអ្នកដែលមានអំណាចទេ ទើបមានសេរីភាព។

អត្ថបទដោយ៖ សង្ហា កែសម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here