សិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យទំនើប (ភាគបញ្ចប់)

0
366
លោក ស៊ុន យ៉ាតសេន

សាធារណរដ្ឋចិន

ដោយអស់ចិត្តនឹងការតស៊ូក្នុងរាជវាំងឈិង ដើម្បីធ្វើការកែទម្រង់ នឹងភាពកម្សោយរបស់ចិន ពួកមន្ត្រីវាំងក្មេងៗ មន្ត្រីយោធា និងពួកសិស្សនិស្សិតបានចាប់ផ្ដើមគាំទ្រ ដល់ការផ្ដួលរំលំរាជវង្សឈិងហើយបង្កើត សាធារណរដ្ឋមួយឡើង។ ពួកគេត្រូវបានជំរុញ និងលើកទឹកចិត្តដោយគំនិតបដិវត្តន៍របស់ ស៊ុន យ៉ាតសេន(Sun Yat-sen) ។ នៅពេលដែល ស៊ុន យ៉ាតសេន ត្រូវបានស្នើសុំ ដោយមនុស្សម្នាក់ក្នុងចំណោមពួកមេទ័ពបដិវត្តន៍លើអ្វី ដែលលោកបានអះអាងលើហេតុផលជោគជ័យលោកបាននិយាយថា ដើម្បីគ្រិស្តសាសនាជាជាងហេតុផលមួយណាផ្សេងទៀត។ តាមរយះឧត្ដមគតិសេរីភាពសាសនា និងតាមអ្វីទាំងនេះវាបានបណ្ដុះគំនិតគ្រប់ទីកន្លែងនូវទ្រឹស្ដីក្ដីស្រលាញ់ និងសន្តិភាពសកល។ ឧត្ដមគតិទាំងនេះអំពាវនាវដល់ជនជាតិចិន ពួកគេបានបង្កឡើងនូវបដិវត្តន៍ដ៏ធំមួយ ហើយពួកគេបានបូជា ព្រោះតែលក្ខណៈសន្តិភាពរបស់បដិវត្តន៍នេះ។

  ស៊ុន យ៉ាតសេន, ជាស្ថាបនិក និងប្រធានាធិបតីទីមួយ នៃសាធារណរដ្ឋចិន ។ ទាសភាព ក្នុងប្រទេសចិនត្រូវបានលុបបំបាត់ក្នុងឆ្នាំ១៩១០ ។

ការបះបោររបស់កងទ័ពបដិវត្តន៍ គឺការបះបោរអ៊ូឆាង (Wuchang) បានចាប់ផ្ដើមនៅ ថ្ងៃ១០ ខែតុលា ឆ្នាំ១៩១១ នៅអ៊ូហាន(Wuhan)។ រដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណរដ្ឋចិនត្រូវបានបង្កើតឡើងនៅណានជិង (Nanjing) ថ្ងៃ១២ មិនា ឆ្នាំ១៩១២ ដែលមាន ស៊ុន យ៉ាតសេន ជាប្រធានាធិបតីក៏ប៉ុន្តែលោកស៊ុន ត្រូវបង្ខំឲផ្ទេរអំនាចមកឲ្យ យាន ស៊ឺខាយ (Yuan Shikai) វិញជាអ្នកបញ្ជាការកងទ័ពថ្មី និងធ្លាប់ជាអគ្គសេនាបតីក្រោមរាជការឈិង ជាផ្នែកនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យស្ដេចឈិងចុងក្រោយដាក់រាជ្យ (ការសម្រេចចិត្តមួយ ដែលធ្វើឲ្យលោកស៊ុនស្ដាយក្រោយ) ។ ជាងពីរបីឆ្នាំបន្ទាប់មកទៀត លោកយាន បានចាត់ចែងលុបចោលរដ្ឋសភាខេត្ត និងរដ្ឋសភាជាតិចោល ហើយបានប្រកាសខ្លួនឯងជា ព្រះចៅអធិរាជក្នុងចុងឆ្នាំ១៩១៥ ។ មហិច្ឆតារបស់អធិរាជយាន ត្រូវប្រឆាំងយ៉ាងដាច់អហង្ការដោយអ្នកក្រោមបង្គាប់របស់គាត់ ដោយប្រឈមមុខ ជាមួយនឹងទិដ្ឋភាពនៃការបះបោរ គាត់ក៏បានដាក់រាជ្យក្នុងខែមិនា ១៩១៦ ហើយស្លាប់ក្នុងខែ មិថុនាឆ្នាំដដែលនោះ។ មរណភាពរបស់គាត់បានបន្សល់ទុក នូវភាពគ្មានអ្នកគ្រប់គ្រងអំនាច ក្នុងប្រទេសចិន រដ្ឋាភិបាលសាធារណរៈ ទាំងមូលផ្ទុយមកវិញត្រូវបានបែកខ្ចាយអស់។ នេះហើយបាននាំទៅដល់សម័យស្ដេចត្រាញ់កំឡុងពេលនោះដែរភាគច្រើននៃផ្ទៃប្រទេសត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចំរុះផ្លាសប្ដូរជាញឹកញាប់ ព្រោះដោយសារតែការប្រកួតប្រជែង របស់មេដឹកនាំយោធាតាមខេត្តមួយចំនួន ។

ក្នុងឆ្នាំ១៩១៩ ចលនាថ្ងៃទីបួនឧសភា បានចាប់ផ្ដើមតបតនឹងលក្ខ័ណ្ឌដោយរំលោភលើប្រទេសចិនតាមរយះសន្ធិសញ្ញាវ៉ឺសៃដែលបញ្ចប់សង្គ្រាមលោកលើកទី១ ប៉ុន្តែភ្លាមៗប្រែក្លាយជាចលនាប្រឆាំងនឹងស្ថានភាពក្នុងស្រុករបស់ចិនទៅវិញ។ ការគ្មានជំនឿលើទស្សនវិជ្ជាអឺរ៉ុបសេរីក្នុងចំណោមបញ្ញវន្តចិន ដោយពួកគេត្រូវដើរតាម ពីក្រោយការជ្រើសរើស មាគ៌ាមនោគមវិជ្ជានយោបាយដាច់ខាតទៅវិញ។ នេះជាពេល ដែលសាបព្រួសនូវគ្រាប់ពូជជម្លោះមិនអាចផ្សះផ្សារបានរវាងពួកឆ្វេង និយមនិងស្ដាំនិយមក្នុងប្រទេសចិន ដែលបាននឹងគ្របដណ្ដប់ប្រវត្តិសាស្ត្រចិនអស់ពេញមួយសតវត្សរ៍មកហើយ ។

ក្នុងទសវត្សរ៍ ឆ្នាំ១៩២០ ស៊ុន យ៉ាតសេន បានបង្កើតឡើងនូវមូលដ្ឋានបដិវត្តន៍ ក្នុងប្រទេសចិនភាគខាងត្បូង ហើយប្រកាសបង្រួបបង្រួមប្រទេស ដែលបានបែកបាក់គ្នា។ ជាមួយការជួយពីសូវៀត លោកបានចូលជាសម្ព័ន្ធមិត្ត ជាមួយគណប្សកុម្មុយនិស្តចិន ដែលទើបនឹងដុះស្លាប។ ក្រោយមរណភាព លោកស៊ុន យ៉ាតសេន ដោយជំងឺមហារីក ក្នុងឆ្នាំ១៩២៥ កូនសិស្សវ័យក្មេងរបស់លោក ឆៀង ខាយចៀក (Chiang Kai-shek) បានក្ដោបក្ដាប់អំណាច កួមិងថាង (គណបក្សជាតិនិយម រឺ ខេអ៊ែមធី (KMT) ហើយបន្តក្នុងការនាំយកមកវិញនូវភាគធំ នៃប្រទេសចិនកណ្ដាល និងខាងត្បូងក្រោមអំនាចរបស់បក្ស ក្នុងយុទ្ធនាការយោធាមួយ ដែលគេបានស្គាល់ថាជាបេសកកម្មភាគខាងជើង។ កំពុងតែកម្ចាត់ពួកស្ដេចត្រាញ់នៅភាគខាងត្បូង និងចិនកណ្ដាល ដោយកងកម្លាំងយោធា លោកឆៀង អាចទទូលបានមកវិញនូវភក្ដីភាពដ៏តិចតួច របស់ពួកស្ដេចត្រាញ់ភាគខាងជើង។ ក្នុងឆ្នាំ១៩២៧ លោកឆៀងតម្រង់ទៅរកពួកស៊ីភីស៊ី (CPC) ហើយដោយចាំមិនភ្លេចទេលោកបានបណ្ដេញកងទ័ពស៊ីភីស៊ី និងមេរបស់វា គឺពីមូលដ្ឋានទ័ពពួកវាទៅកាន់ភាគខាងត្បូង និងខាងកើតប្រទេសចិន។ ក្នុងឆ្នាំ ១៩៣៤ ដោយបានបណ្ដេញពីមូលដ្ឋានទ័ពតាមតំបន់ភ្នំរបស់ពួកគេដូចជា សាធារណរដ្ឋសូវៀតចិន កងកម្លាំងស៊ីភីស៊ី បានចេញដំណើរជាចលនាទ័ពវែងៗកាត់តាមតំបន់ ដែលមានភូមិសាស្ត្រស្មុគស្មាញបំផុតក្នុងប្រទេសចិន នៅឯខាងជើងឆៀងខាងលិច ជាកន្លែងដែលបង្កើតឡើងនូវមូលដ្ឋានទ័ពព្រៃ នៅយានអានក្នុងខេត្តសានស៊ី

កំឡុងពេលចលនាចល័តទ័ពវែងពួកកុម្មុយនិស្ត បានរៀបចំឡើងវិញក្រោមមេដឹកនាំថ្មី ម៉ៅ សេទុង(Mao Zedong|Mao Tse-tung)។ ការតស៊ូដ៏ជូរចត់ រវាង ខេអ៊ែមធី និងស៊ីភីស៊ី បានបន្តដោយបើកចំហ រឺក៏លួចលាក់ឆ្លងកាត់ការកាន់កាប់របស់ជប៉ុន (១៩៣១-១៩៤៥) នូវផ្នែកផ្សេងៗនៃប្រទេសអស់រយះកាល១៤ឆ្នាំមក។ គណបក្សចិនទាំងពីរបានបង្កើតរណសិរ្សរួបរួមដែលមានត្រឹមតែឈ្មោះដើម្បីប្រឆាំងពួកជប៉ុនក្នុងឆ្នាំ១៩៣៧ កំឡុងសង្គ្រាមជប៉ុន-ចិន (១៩៣៧-១៩៤៥) ដែលប្រែក្លាយជាផ្នែកមួយនៃសង្គ្រាមលោកលើកទី២។ បន្តបន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងឆ្នាំ១៩៤៥ សង្គ្រាមរវាង ពួកខេអ៊ែមធី និងពួកស៊ីភីស៊ី បានបន្ត បន្ទាប់ពីបរាជ័យលើកិច្ចប្រឹងប្រែង នៅក្នុងការផ្សះផ្សារគ្នា និងកិច្ចព្រមព្រៀង ដែលបានចរចារគ្នារួចហើយ។ មកទល់ឆ្នាំ១៩៤៩ ពួកស៊ីភីស៊ី បានកាន់កាប់ភាគច្រើននៃផ្ទៃប្រទេស។

នៅចុងបញ្ចប់សង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ជាផ្នែកមួយនៃការចុះចាញ់របស់ជប៉ុនទាំងស្រុង កងទ័ពជប៉ុន នៅតៃវ៉ាន់បានចុះចាញ់កងទ័ពសាធារណរដ្ឋចិន ដោយប្រគល់អំណាចក្នុងការគ្រប់គ្រងតៃវ៉ាន់ពេញទីដល់ ឆៀង ខាយចៀក។ នៅពេលដែលលោកឆៀង​ បានបរាជ័យដោយសារកងទ័ពស៊ីភីស៊ីនៅចិនដីគោកក្នុងឆ្នាំ១៩៤៩ លោកបានដកថយទៅកោះតៃវ៉ាន់ ជាមួយរដ្ឋាភិបាលរបស់លោក និងកងទ័ពដែលគោរពវិន័យបំផុតរបស់លោក នាំមកជាមួយដែរ ភាពសំខាន់បំផុតនៃភាពជាអ្នកដឹកនាំខេអ៊ែមធី និងអ្នកគាំទ្រដ៏ច្រើនរបស់ពួកគេទៀត ។

ឆ្នាំ១៩៤៩ ដល់ពេលបច្ចុប្បន្ន

ជាមួយជ័យជម្នះរបស់បក្សកុម្មុយនិស្តចិន ហើយនិងការប្រកាសរបស់ពួកគេ នូវសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃ០១ ខែតុលា ឆ្នាំ១៩៤៩ តៃវ៉ាន់ត្រូវបានបែកបាក់នយោបាយម្ដងទៀត ពីចិនដីគោក​ និងត្រូវគ្រប់គ្រងបន្តទៅទៀតដោយសាធារណរដ្ឋចិន មកដល់សព្វថ្ងៃនេះ។ គ្មានសន្ធិសញ្ញាសន្តិភាព ដែលធ្លាប់បានចុះហត្ថលេខា រវាងគូបដិបក្សទាំងពីរឡើយ ។ ចំពោះប្រវត្តិនៃសាធារណរដ្ឋប្រជាមានិតចិនតាំងពីឆ្នាំ១៩៤៩ ៕

រៀបរៀង និងកែសម្រួលដោយ៖ មនោ វិជ្ជា ឯកសារយោងដោយ៖ វីគីភីឌា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here