ជីវប្រវត្តិ​សង្ខេបរបស់​អ្នកនិពន្ធ ហ៊ែ​ល ស៊ុំ​ផា ម្ចាស់ស្នាដៃ “ចិត្តឪពុក”

0
292
អ្នកនិពន្ធ ហ៊ែ​ល ស៊ុំ​ផា

ខេត្តពោធិ៍សាត់៖ លោក​ហ៊ែ​ល ស៊ុំ​ផា កើត​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​១៩២២ នៅ​ឃុំ​ផ្សារ​ក្រោម ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ មាតា​នាម​សេង លិញ បិតា​នាម​ម៉ៅ ហ៊ែ​ល ជា​មន្ត្រីរាជការ​ជំនាន់​អាណានិគម​មាន​តួនាទី​ជា​លេខាធិការ «​រ៉េ​ស៊ី​ដង់​» បារាំង ។ អាយុ​បាន​៧​ឆ្នាំ​ចូល​រៀន​នៅ​កំពង់ស្ពឺ រួច​នៅ​កំពង់ចាម ។ ដល់​អាយុ​១២​ឆ្នាំ បិតា​ទទួលអនិច្ចកម្ម​ទៅ​រៀន​នៅ​ភ្នំពេញ​។ នៅ​ឆ្នាំ១៩៤០ បាន​ចូល​រៀន​សាលា​ច្បាប់ ចេញ​ទៅ​ធ្វើ​ជា​មន្ត្រី​ក្នុង​តុលាការ ។ នៅ​ឆ្នាំ​១៩៤៣ បាន​ធ្វើ​ជា​ក្រឡាបញ្ជី​នៅ​សាលាដំបូង​កំពង់ធំ ហើយ​ក្នុង​ឆ្នាំ​១៩៤៥​បាន​ឡើង​ធ្វើ​ជា​សុភាចារបុរស​ នៅ​សាលាដំបូង​សៀមរាប​ ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ខេត្ត​នេះ ។

ទន្ទឹម​នឹង​តួនាទី​ជា​ចៅក្រម​លោក​ហ៊ែ​ល ស៊ុំ​ផា បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​ច្បាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ លោក​ហ៊ែ​ល ស៊ុំ​ផា បាន​ទទួលអនិច្ចកម្ម​នៅ​ថ្ងៃ​ទី​៤ កញ្ញា ១៩៧១ ។ លោក​ហែល ស៊ុំ​ផា បាន​ទុក​ស្នាដៃ​ដូច​តទៅ​នេះ ៖

រឿងប្រលោមលោក 

  • រឿង​«​ចោរ​បិទមុខ​», ភ្នំពេញ​, ១៩៤១
  • រឿង «​ចោរលួច​ប្រាក់​», ភ្នំពេញ​, ១៩៥៣
  • រឿង «​ចោរ​ភ្នំ​ត្បែង​», ភ្នំពេញ​, ១៩៥៥
  • រឿង «​ចិត្ត​ឪពុក​», ភ្នំពេញ​, ១៩៥៩

សិក្សា​កថា

  • ពន្យល់​ច្បាប់​សម្រាប់​ប្រជារាស្ត្រ​, ភ្នំពេញ​, ១៩៦០
  • វចនានុក្រម​ច្បាប់​, ភ្នំពេញ​, ១៩៦៨ ។

ដោយ​លោក​ហ៊ែ​ល ស៊ុំ​ផា ជា​នីតិ​វិទូ និង​ជា​ចៅក្រម​ដែល​ធ្លាប់​ស៊ើបអង្កេត និង​កាត់ទោស​ជន​ប្រព្រឹត្ត​បទល្មើស​, ចោរកម្ម និង​ឧក្រិដ្ឋកម្ម​នានា លោក​បាន​តែង​និពន្ធ ប្រលោមលោក​បែប​ប្រភេទ​នេះ​ជា​ច្រើន៕

ប្រភពដោយ៖ កោះសន្តិភាព កែសម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here