ជូកឺលៀង៖ បើស្លាប់អាចដោះស្រាយបញ្ហាបាន តើមនុស្សរស់នៅមានន័យអ្វីទៀត

0
986

ជីវិតមនុស្សរស់នៅត្រូវចេះកម្សាន្តនៅក្នុងទុក្ខលំបាកខ្លះ ចេះជម្នះនឹងការលំបាក ដើម្បីធ្វើដំណើរទៅរកភាពជោគជ័យនៃជីវិតរបស់ខ្លួន។ ប្រសិនបើមនុស្សម្នាក់ៗ ពេលជួបនឹងការលំបាក ហើយចេះតែគេចវេស និងរកសេចក្តីស្លាប់ដើម្បីបញ្ចប់ជីវិត ចឹងលើលោកនេះគ្មានជីវិតមនុស្សទេ តែវាមិនមែនអ៊ីចឹង ព្រោះថាជីវិតគឺជាការតស៊ូ ត្រូវតែជួបការលំបាកខ្លះ ទុក្ខខ្លះ ទើបហៅថាជីវិតដែលពោរពេញដោយអត្ថន័យ។

ចំពោះការស្លាប់វិញ មិនអាចដោះស្រាយបញ្ហាបានទេ តែវាជាការគេចវេសពីបញ្ហាមួយគ្រាប៉ុណ្ណោះ។ អ្នកដែលស្លាប់បាត់ អាចនឹងចប់រឿងមែន តែអ្នកដែលនៅរស់នឹងកាន់តែលំបាក កាន់តែមានបន្ទុកច្រើនជាងមុន តើអ្នកអាចនឹងបើកភ្នែកមើលមនុស្សដែលខ្លួនឯងស្រឡាញ់រងទុក្ខលំបាកដោយសារតែគិតខ្លីរបស់ខ្លួននេះឬទេ? ដូច្នេះហើយ មិនចាប់គេចពីបញ្ហាទេ គួរតែរកវិធីដោះស្រាយវិញ ទើបជម្រើសល្អជាង ជាទង្វើមនុស្សដែលឆ្លាត និងយល់ការបំផុត។ ចំពោះបញ្ហាវិញ បើសិនយើងកាន់តែគេចពីវា នោះវានឹងកាន់តែរកមករកយើងថែមទៀត ដូច្នេះបើសិនវាមកមួយដោះស្រាយវាមួយ​ បើសិនមកដប់ យើងដោះស្រាយវាដប់ យូរៗនឹងត្រូវយើងកម្ចាត់អស់ ហើយក៏មិនចាំបាច់ត្រូវរត់គេចពីវាទៀតដែរ៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here