ចូរកុំធ្វើជាមនុស្សដែលគេត្រូវការ តែត្រូវធ្វើជាមនុស្សម្នាក់ដែលគេមិនអាចខ្វះបាន

0
429

សុីយូ៉វ៖ ជាទីប្រឹក្សាសរបស់យានសាវ បានផ្តល់យោបល់ម្ចាស់ ឱ្យវ៉ៃកម្ចាត់ឆាវឆាវ វិញក្រោយពីចាញ់សង្គ្រាម ខណៈដែលឆាវឆាវ បានឈ្នះដោយល្បិចតិចឈ្នះច្រើន ព្រោះតែយានសានល្ងង់ ចូលអន្ទាក់របស់ឆាវឆាវ…។ តែម្ចាស់ល្ងង់នេះ កាន់តែល្ងង់ និងសង្ស័យច្រើន រហូតដល់ចង់សម្លាប់ទីប្រឹក្សាចោលទៀត ដូច្នេះឆ្កែមិនអាចរត់ដល់ផ្លូវទាល់ទេ សម្រាប់មនុស្សឆ្លាតដូចជា សុីយ៉ូវ វិញកាន់តែមិនអាចឱ្យម្ចាស់ល្ងង់កាត់ក្បាលទេ គេក៏ចុះចូលនឹងឆាវឆាវ និងថែមជួយឱ្យឆាវឆាវ កម្ចាត់យានសាវ ដែលមានកងទ័ពលើសលប់លើឆាវ ដោយជោគជ័យ។

ក៏ប៉ុន្តែជាអកុសល សុីយ៉ូវ ក៏ត្រូវដាច់ក្បាលដែរ​ ដោយសារតែអំនួតក្អែងក្អាងនិយាយមិនល្អចំពោះឆាវឆាវ ធ្វើឱ្យកូនចៅឆាវឆាវ ទ្រាំមិនបានក៏ក្បាលគេមកប្រគល់ឱ្យឆាវឆាវ…។ មនុស្សទោះបីជោគជ័យកម្រិតណា ក៏ក្អែងក្អាងឱ្យសោះ ព្រោះសេចក្តីអំនួតគឺ ជាផ្លូវទៅកានទ្វារមច្ចុរាជ។ ចំពោះមនុស្សដែលគេត្រូវការវិញ គេនឹងប្រើប្រាស់តែពេលគេត្រូវការប៉ុណ្ណោះ មានសុីយ៉ូវជាគំរូ ហានសុីន ជួយស្តេចលាវបាំងឱ្យបានក្លាយជាស្តេច តែត្រូវលាវបាំង កម្ចាត់ចោល ។ល។

ដូច្នេះហើយមនុស្សមានគុណសម្បត្តិ គេនឹងផ្តល់គុណសម្បត្តិតាមសមត្ថភាព។ មនុស្សដែលគេត្រូវការប្រើ គេនឹងប្រើ តែមនុស្សដែលគេមិនអាចខ្វះបាន គឺគេមិនអាចកម្ចាត់ចោលឡើយ៕

អត្ថបទដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here