ក្រមង៉ុយ៖ ចេះអ្វីចេះឱ្យប្រាកដ ប្រាក់រត់តាមហៅ

0
492

អ្នកព្រះភិរម្យភាសាអ៊ូ ហៅ “ង៉ុយ” ឬ “ក្រមង៉ុយ” ដែលជាកវីខ្មែរដ៏ល្បីល្បាញ និងមានវោហាសព្ទមិនអន់ទេ។ លោកបាននិពន្ធក្បួនច្បាប់ជាច្រើន សម្រាប់អប់រំទូន្មានដល់កូនចៅខ្មែរឱ្យចេះគិតគូរ និងធ្វើល្អក្នុងសង្គម។

នៅក្នុងពាក្យមួយឃ្លាដ៏មានអត្ថន័យ ដែលកូនខ្មែរគួរតែយកមកសិក្សារៀនសូត្របន្ថែមគឺ “ចេះអ្វីចេះឱ្យប្រាកដ ប្រាក់រត់តាមហៅ“។ ដូច្នេះហើយ រាល់ជំនាញអ្វីក៏ដោយ មិនថាតែជាការរកសុី ឬធ្វើការងារអ្វីឡើយ បើសិនយើងមិនប្រាកដប្រជាខ្លួនឯង ធ្វើអ្វីមិនចំធ្វើការងារនោះទេ ប្រាកដជាបរាជ័យ តែបើសិនជាយើងប្រាកដប្រជាធ្វើអ្វី ឬចាប់អ្វីម្យ៉ាងឱ្យជាប់លាប់ នោះយើងនឹងទទួលបានជោគជ័យ។ ជាក់ស្តែង បើយើងចាប់ការងារដែលខ្លួនគ្មានជំនាញ គ្មានបទពិសោធន៍ ការងារនោះនឹងពិបាកក្នុងការទទួលជោគជ័យបំផុត។

នៅពេលដែលមនុស្ស មានគំនិត មានជំនាញច្បាស់លាស់ មិនខ្វះការងារដែលត្រូវការយើងទេ ហើយពេលនោះហើយ ដែលប្រាក់រត់តាមហៅយើងនោះឯង។ គេថា មនុស្សល្ងង់តែងរត់តាមប្រាក់ តែមនុស្សឆ្លាតឱ្យប្រាក់រត់តាមវិញម្តង៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here