ប្រវត្តិព្រះ​ចៅ​អធិរាជចិន​ ចុងក្រោយ​បង្អស់ ដែលបិទប្រវត្តិសាស្ត្រអធិរាជដ៏ខ្លាំងក្លាមួយនេះ

1
3724
អធិរាជចិនចុងក្រោយគេបង្អស់ ពយី ក្នុងប្រវត្តិសាស្ត្រចិន

ព្រះ​ចៅ​អធិរាជ​ចុងក្រោយ​ប្រទេស​ចិន​មានឈ្មោះ​ពូ​យី​។​ ព្រះ​ចៅ​អធិរាជពូយី​​កើត​នៅ​ថ្ងៃទី​07 ខែកុម្ភៈ​ឆ្នាំ 1906 និង​ស្លាប់​នៅ ថ្ងៃទី 17 ខែតុលា​ឆ្នាំ 1967 ​នៃ​ត្រកូល​ម៉ាន់​ជូ ជាទូទៅ​គេ​ស្គាល់​ថា​ជា​ហង់​រី​ពូ​យី​ជា​អធិរាជ​ចុងក្រោយ​នៃ​ប្រទេស​ចិន​ និង​ជា​អ្នកគ្រប់គ្រង​ទី​ដប់​ពីរ​ និង​ចុងក្រោយ​នៃ​រាជវង្ស​ឈិងរបស់ប្រទេសចិន​។​

​ព្រះ​ចៅ​អធិរាជ​នេះ ​ឡើង​សោយរាជ្យ​តាំង​អាយុ​នៅ​ក្មេង​នៅឡើយ​។​ ខណៈពេល​គាត់​បាន​គ្រប់គ្រង​ជា​ព្រះ​ចៅ​អធិរាជ ពី​ឆ្នាំ 1908 រហូតដល់​ការដាក់រាជ្យ​ដោយ​បង្ខំ​របស់ទ្រង់នៅថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ 1912 បន្ទាប់ពី​បដិវត្ត​សៀង​ហៃ​ ទទួលបាន​ជោគជ័យ​។ ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី12 ខែកក្កដា​ឆ្នាំ 1917 គាត់​ត្រូវបាន​ឡើង​គ្រង​រាជ្យ​បល្ល័ង្ក​ជា​ព្រះចៅអធិរាជ​វិញ​ដោយ​មានមេទ័ព​លោក Zhang Xun ជាអ្នកជួយជ្រោមជ្រែង។

​នៅ​ឆ្នាំ 1932 បន្ទាប់ពី​ការកាន់កាប់​របស់​ម៉ាន់​ជូ​រៀ Manchuria នៃ​រដ្ឋ​ម៉ាន់​ជូ​ដែល​ត្រូវបាន​បង្កើតឡើង ​ដោយ​ប្រទេស​ជប៉ុន​ហើយ​គាត់​ត្រូវបាន​គេ​ជ្រើសរើស​ជា “​នាយក​ប្រតិបត្តិ​” នៃ​រដ្ឋ​ថ្មីនេះ​ដោយ​ប្រើ​ឈ្មោះ​សម័យ​របស់​តា​ថុង។ ក្នុង​ឆ្នាំ 1934 គាត់​ត្រូវបាន​គេ​ប្រកាស​ជា​អធិរាជជាថ្មី​នៃ​ម៉ាន់​ជូ​ ហើយ​សោយរាជ្យ​រហូតដល់​ចុងបញ្ចប់​នៃ​សង្គ្រាម​ចិន​ជប៉ុន​លើក​ទី​ពីរ​នៅ​ឆ្នាំ 1945។​

បន្ទាប់ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1949​ ព្រះ​ចៅពូយី បាន​ជាប់គុក​ក្នុង​បទឧក្រិដ្ឋ​សង្គ្រាម​និង​មានទោស​ព្រហ្មទណ្ឌជាប់គុក​ដប់ឆ្នាំ ​និង​ក្រោយមក​បាន​សរសេរ​ប្រ​វ​តិ្ត​របស់គាត់​ហើយ​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​ និង​សភា​ប្រជា​ជនជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដឹកនាំ​ដោយសារ​ម៉ៅ​សេទុង​។​

តាម​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​បានអោយដឹងថា ​ព្រះ​ចៅ​អធិរាជ​រូបនេះ​នៃ​ប្រទេស​ចិនដឹកនាំពី ​1908-1912​ ត្រូវបាន​និយាយថា​ព្រះ​ចៅ​ពូ​យីជ្រើសរើស​ដោយ​មហាក្សត្រិយ៍ ​ឈឺ​ស៊ី​ មុនពេលសោយទិវង្គត​។

​ព្រះ​ចៅអធិរាជ ពូ​យី បាន​ក្លាយជា​អធិរាជ​នៅ​អាយុ 2ឆ្នាំ​និង10ខែ​ នៅ​ខែធ្នូ​ឆ្នាំ1908 បន្ទាប់ពី​ព្រះ​ចៅ​អធិរាជឈឺស៊ី​ បាន​យាងចូលទិវង្គតបាត់​​។​ តាម​ឯកសា​បានអោយដឹង​ដែរ​ថា​ពូ​យី​​ ត្រូវបាន​មន្ត្រី​ព្រះបរមរាជវាំងចាប់ពី​​លំនៅដ្ឋាន​របស់​ក្រុមគ្រួសារ​របស់គាត់​ ដើម្បីក្លាយជាព្រះអង្គ​ហើយ​លោក ពូ​យី បាន​ស្រែក​និង​បាន​រឹងទទឹង​ជាមួួយ​ម​ន្ត្រី​ពេល​គាត់​ឡើង​គ្រងរាជ្យ​។

ជា​ឪពុក​របស់​ទ្រង់​គឺ​ ព្រះអង្គម្ចាស់​ឈុន ​បាន​ក្លាយជា​ព្រះអង្គម្ចាស់ ក្នុងពេលព្រះចៅពូយី បានឡើងគ្រងរាជ្យ។ ក្នុងអំឡុងពេល​អភិសេក​ជា​ព្រះ​ចៅ ពូ​យី ក្នុង​សាលប្រជុំ​ធំអធិរាជ​វ័យក្មេង​ ត្រូវបាន​ឡើង​ទៅលើ​បល្ល័ង្កដោយខ្លាច​ដោយសារ​កន្លែងរៀបចំមានសំឡេង​នៃ​ស្គរ​ពិធី​និង​តន្ត្រី​ហើយ​គាត់​បានចាប់ផ្តើម​យំ​។ ឪពុក​របស់គាត់មិន​អាចធ្វើ​អ្វី​ឡើយ​លើកមានតែ​​លើក​ទឹក​ចិ​ត្ដ​គាត់​ដោយ​ស្ងៀមស្ងាត់​ថា​ «​កុំ​យំ​​ពិធី​នឹងត្រូវ​បានបញ្ចប់​ឆាប់​នេះ​។​តាមឯកសារព្រះចៅពូយីមិនចង់សោយរាជ្យទេ»។

​ព្រះ​ចៅ​ពូ​យី ​​ធ្លាក់​ពី​រាជ្យ​ដោយ​មេដឹកនាំ​ស៊ុន​យ៉ា​សេន​ក្នុង​ឆ្នាំ​១៩១១​និង​នៅ​ឆ្នាំ​១៩១៧​ ហើយក៏ត្រូវបាន​មេទ័ព​ចិន​អោយ​ឡើងជា​ព្រះ​ចៅ​អធិរាជ​ជាថ្មីម្តងទៀត​។ ​នៅ​ឆ្នាំ​១៩២៤ ​មេទ័ព​វេ​ង​យូ​ គេ​បាន​បណ្ដេញ​ព្រះ​ចៅ​ពូ​យី​ចេញ​វាំង​ក្រុង​ប៉​កាំ​ង​ក្រោ​យមក​ព្រះ​ចៅ​បាន​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​លោក​បាន​មួយរយៈ​និង​ក្រោយមកទៀត​បាន​ទៅ​រស់នៅ​ស្ថានទូត​ជប៉ុន​នា​ក្រុង​ប៉េកាំង​។​ក្រោយមក​អំណាច​ព្រះ​ចៅ​ពូ​យី​ចុះខ្សោយ​រហូតមក​។​

នៅ​ឆ្នាំ​១៩៣២​ ប្រទេស​ជប៉ុន​បាន​លើក​បន្ដុប​ព្រះ​ចៅ​ពូ​យី​ជា​ស្ដេច​ម៉ាន​ជួ​គួរ​ជាថ្មី​ និង​ឆ្នាំ​១៩៣៤ ​បានប្រកាស​ជា​ផ្លូវការ​នឹង​រស់នៅ​ក្រោមការគ្រប់គ្រងរបស់ជប៉ុន​តាំងពី​ពេលនោះ​មក​។​

​ចុងក្រោយ​ស​ង្គ្រោ​ម​លោក​លើក​ទី​២ ​ស្ដេច​ពូ​យី​បាន​ចាប់ខ្លួន​ដោយ​កងទ័ព​ក្រហម​សូ​វៀត​ នៅពេល​លោក​ស្ថិតនៅក្នុង​យន្ដហោះ​រត់​ភៀស​ខ្លួន​ទៅ​ជប៉ុន​។​ ​ក្នុង​ឆ្នាំ​១៩៤៦ ​ស្ដេច​ពូ​យី​បាន​ធ្វើជា​សាក្សី​នៅ​តុលាកា​យោធា​អន្ដរជាតិ​សម្រាប់​អាស៊ី​បូព៌ា​នៅ​ក្រុង​តូ​ក្យូ​ហើយ​លោក​បាន​រៀបរាប់​ការ​សកម្មភាព​ជប៉ុន​ទៅ​តុលាការ​នេះ​។

​ក្នុង​ឆ្នាំ​១៩៤៩​ ពូ​យី​បាន​បញ្ជូនមក​ប្រទេស​ចិន​វិញ​ ដោយសារ​មាន​ការចចារ​របស់រ​ដ្ឋា​ភិ​បាល​សូ​វៀត​និង​រដ្ឋាភិបាល​កុំមុយនីស្ដ៍​ចិន​ដឹកនាំ​ដោយ លោក ​ម៉ៅ​សេទុង​។

​ពូ​យីបាន​ជា​ប់​គុក​១០​ឆ្នាំ ​ក្នុង​គុក​ហ្វូ​សាន​ក្នុង​ខេត្ត​លី​អូ​នី​ញ ​និង​ក្រោយមក​ត្រូវបាន​ប្រកាសថា ​បានក្លាយ​ជា​សមាជិក​បក្ស​កុំមុយនីស្ដ៍​ ដឹកនាំដោយ ម៉ៅ សេងទុង។​

​តាម​ឯកសារ​បានអោយដឹងថា​ លោកពូ​យី​ ក្នុង​ឆ្នាំ​១៩៥៩​ បាន​អនុ​ញ្ញា​ត្តិ​ជាពិសេស​ពី ​លោក​ ម៉ោង​សេទុង​ អោយរស់នៅ​ផ្ទះ​ជាមួយ​បងស្រី​លោក​នៅ​ក្រុង​ប៉េកាំង​៦​ឆ្នាំ​ និង​ក្រោយមក​រស់នៅក្នុង​សណ្ឋាគារ​មួយ​ ដែល​រដ្ឋាភិបាល​ចិន​ផ្គត់ផ្គង់​អោយទាំងអស់។ ​ក្នុង​អាយុ​៥៦​ឆ្នាំ​ លោក​បាន​រៀបការ​ជាមួយ​លោកស្រី​លី​ហ្សូ​ហ្សិ​ន​ជា​គ្រូពេទ្យ​ក្នុង​ឆ្នាំ​១៩៦២​។

​ក្នុង​ឆ្នាំ​១៩៦៤ ​រហូតដល់​គាត់​ស្លាប់​គាត់​បានធ្វើការ​ជា​និ​ព​ន្ឋ​នាយក​ផ្នែក​អក្ស​សាស្ដ្រ​របស់​សភា​ចិន​ ជាមួយ​ប្រាក់ខែ​១០០​យន់​។​ នៅក្នុង​ឆ្នាំ​១៩៦៧​ លោកពូ​យីស្លាប់​ដោយ​សារ​ជំងឺមហារីក​គ្រ​លៀន​និង​ជំងឺ​បេះដូង​ នៅ​ថ្ងៃទី​១៧​តុលា​ឆ្នាំ​១៩៦៧​ អាយុ​៦១​ឆ្នាំ ​ខណៈពេល​មេដឹកនាំ​ចិន​ម៉ៅ​ង​សេទុង​ដឹកនាំ​ប​ដិ​វត្ដ​វប្បធម៌៕

ប្រភពដោយ៖ hangmeasdaily.com កែសម្រួលដោយ៖ មនោ វិជ្ជា 

ការ​បំភ្លឺមួយ​

  1. […] ការបះបោររបស់កងទ័ពបដិវត្តន៍ គឺការបះបោរអ៊ូឆាង (Wuchang) បានចាប់ផ្ដើមនៅ ថ្ងៃ១០ ខែតុលា ឆ្នាំ១៩១១ នៅអ៊ូហាន(Wuhan)។ រដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណរដ្ឋចិនត្រូវបានបង្កើតឡើងនៅណានជិង (Nanjing) ថ្ងៃ១២ មិនា ឆ្នាំ១៩១២ ដែលមាន ស៊ុន យ៉ាតសេន ជាប្រធានាធិបតីក៏ប៉ុន្តែលោកស៊ុន ត្រូវបង្ខំឲផ្ទេរអំនាចមកឲ្យ យាន ស៊ឺខាយ (Yuan Shikai) វិញជាអ្នកបញ្ជាការកងទ័ពថ្មី និងធ្លាប់ជាអគ្គសេនាបតីក្រោមរាជការឈិង ជាផ្នែកនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យស្ដេចឈិងចុងក្រោយដាក់រាជ្យ (ការសម្រេចចិត្តមួយ ដែលធ្វើឲ្យលោកស៊ុនស្ដាយក្រោយ) ។ ជាងពីរបីឆ្នាំបន្ទាប់មកទៀត លោកយាន បានចាត់ចែងលុបចោលរដ្ឋសភាខេត្ត និងរដ្ឋសភាជាតិចោល ហើយបានប្រកាសខ្លួនឯងជា ព្រះចៅអធិរាជក្នុងចុងឆ្នាំ១៩១៥ ។ មហិច្ឆតារបស់អធិរាជយាន ត្រូវប្រឆាំងយ៉ាងដាច់អហង្ការដោយអ្នកក្រោមបង្គាប់របស់គាត់ ដោយប្រឈមមុខ ជាមួយនឹងទិដ្ឋភាពនៃការបះបោរ គាត់ក៏បានដាក់រាជ្យក្នុងខែមិនា ១៩១៦ ហើយស្លាប់ក្នុងខែ មិថុនាឆ្នាំដដែលនោះ។ មរណភាពរបស់គាត់បានបន្សល់ទុក នូវភាពគ្មានអ្នកគ្រប់គ្រងអំនាច ក្នុងប្រទេសចិន រដ្ឋាភិបាលសាធារណរៈ ទាំងមូលផ្ទុយមកវិញត្រូវបានបែកខ្ចាយអស់។ នេះហើយបាននាំទៅដល់សម័យស្ដេចត្រាញ់កំឡុងពេលនោះដែរភាគច្រើននៃផ្ទៃប្រទេសត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចំរុះផ្លាសប្ដូរជាញឹកញាប់ ព្រោះដោយសារតែការប្រកួតប្រជែង របស់មេដឹកនាំយោធាតាមខេត្តមួយចំនួន ។ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here