សិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យអធិរាជចិន (ភាគទី៦)

0
315

រាជវង្សយាន (១២៧១–១៣៦៨គ.ស)

ចឺឆិនបានស្ថាបនារាជវង្សជិនត្រូវបានកម្ចាត់ចោលដោយម៉ុងហ្គោល ដែលក្រោយមកទៀតបានស្នងរាជ្យបន្តបន្ទាប់ ពីបានកម្ចាត់សុងខាងត្បូង ហើយក្នុងសង្គ្រាមបង្ហូរឈាមដ៏រ៉ាំរ៉ៃមួយ សង្គ្រាមជាលើកដំបូងក្នុងនោះមានកាំភ្លើងជាច្រើនបានដើរតួដ៏សំខាន់។ សម័យកាលបន្ទាប់ពីសង្គ្រាម ក្រោយមកទៀតហៅថាសម័យកងទ័ពសន្តិភាពម៉ុងហ្គោល ពួកអ្នកផ្សងព្រេងបស្ចឹមប្រទេសដូចជាម៉ាកូ ប៉ូឡូ(Marco Polo) បានធ្វើដំណើរគ្រប់ច្រកល្ហកទៅប្រទេសចិន ហើយនាំយកមកវិញនៅរបាយការណ៍ នៃអច្ឆរិយភាពរបស់ចិនទៅកាន់អឺរ៉ុប។ ក្នុងរាជវង្សយាន ពួកម៉ុងហ្គោលត្រូវបានបែងចែក រវាងអ្នកតាំងមូលដ្ឋាននៅឯមហាវាលស្មៅហើយ និងអ្នកចង់កាន់ប្រពៃណីតាមជនជាតិចិន។ គុប៊ីឡៃ ខាន់ ព្រះនត្តានៃសង់ស៊ី ខាន់ ចង់ឲ្យកាន់ប្រពៃណីទំនៀមទម្លាប់ប្រទេសចិន ហើយបានបង្កើតឡើងនូវរាជវង្សយាន។ នេះគឺជារាជវង្សលើកដំបូងហើយដែលកាន់កាប់ប្រទេសចិនទាំងមូលចាប់តាំងពីប៉ីជិងមកដែលជារាជធានី។ ប៉ីជិងត្រូវបានប្រគល់ឲ្យទៅលាវក្នុងឆ្នាំ៩៣៨ ជាមួយនិងអាណាខេត្តទាំងដប់ប្រាំមួយនៃយានយុន។ កាលពីមុននោះ វាធ្លាប់ជារាជធានីនៃរាជវង្សជិន ដែលមិនបានកាន់កាប់ប្រទេសចិនទាំងអស់ទេ ។

យ៉ាង កួយផ្វី(Yang Guifei កំពុងតែជិះសេះមួយក្បាល ដោយ ឈាន សួន(Qian Xuan) (១២៣៥-១៣០៥គ.ស)

មុនពេលការលុកលុយរបស់ម៉ុងហ្គោល រាជវង្សចិនជាច្រើន មានប្រជារាស្ត្រប្រហែល១២០លាននាក់ តាមរបាយការណ៍ បន្ទាប់ពីការធ្វើសញ្ជ័យបានបញ្ចប់ក្នុងឆ្នាំ១២៧៩ ជម្រឿនឆ្នាំ១៣០០ បានរាយការណ៍ថា មានប្រជារាស្ត្រប្រហែល៦០លាននាក់។ ពេលដែលកំពុងព្យាយាមសន្មតនូវឱនភាព ដ៏ខ្លាំងដោយឯកឯងទៅលើភាពសាហាវឃោរឃៅពួកម៉ុងហ្គោល​ពួកអ្នកប្រាជ្ញខ្លះនៅពេលបច្ចុប្បន្ននេះ បានផ្សំបញ្ចូលមនោសញ្ចេតនាច្រើន ដែលចាត់ទុកវាជាដើមចម។ ពួកអ្នកប្រាជ្ញដូចជា ផ្វ្រេដដឺរ៉ិខ ដាប់បលយូ ម៉ូត(Frederick W. Mote) ផ្ដល់យោបល់ថាការធ្លាក់ចុះចំនួនតួលេខបានឆ្លុះបញ្ចាំង ពីបរាជ័យខាងរដ្ឋបាលដើម្បីកត់ត្រាជាជាង ការចុះខ្សោយជាក់ស្ដែង ខណៈនោះដែរ អ្នកដ៏ទៃផ្សេងទៀតដូចជា ធីម៉ស់ស៊ី ប៊្រូក(Timothy Brook) ផ្ដល់យោបល់ថា ពួកម៉ុងហ្គោលបានបង្កើតនូវប្រព័ន្ធសេវកម្មមួយក្នុងរវាងមួយភាគធំ នៃអនុរាស្ត្រចិន ដែលបង្កហេតុជាច្រើនធ្វើឲបាត់បង់ការស្រង់ចំនួនប្រជាជនទាំងមូល។ ពួកអ្នកប្រវត្តិវិទូផ្សេងទៀតដូចជា វីលាម ម៉ខ់ណេល (Willianm McNeill) និងដេវីដ ម៉ហ្កេន (David Morgan)ផ្ដល់យោបល់ថាជំងឺគ្រុន (ត្រជាក់, ក្អួត, រាគ, គ្រុន) ជាកត្តាសំខាន់ នៅពីក្រោយការធ្លាក់ចុះប្រជាសាស្ត្រកំឡុងសម័យនេះ។ ការរីករាលដាលនៃមរណភាពដ៏ខ្មៅងងឹតដោយជំងឺប៉េស្ត (ជំងឺ) ក្នុងសតវត្សទី១៤ ត្រូវបានប៉ាន់ប្រមាណថាបានស្លាប់អស់ ៣០% នៃអត្រាប្រជាជនចិន។

រាជវង្សមិង (១៣៦៨–១៦៤៤គ.ស)

ដោយតរហូតមករាជវង្សយាន បានបន្តអស់រយៈកាលតិចជាងមួយសតវត្សរ៍ មានការវេទនាដ៏ខ្លាំងដោយជាប់ទាក់ទិនក្នុងចំណោមរាស្ត្រដែលមានវណ្ណៈទាបៗប្រឆាំង និងការគ្រប់គ្រងរបស់ពួកម៉ុងហ្គោល។ គ្រោះធម្មជាតិជាញឹកញាប់តាំងពីទសវត្សរ៍ឆ្នាំ១៣៤០ បាននាំទៅដល់ការបះបោររបស់ពួកកសិករជាច្រើននៅទីបញ្ចប់។ រាជវង្សយានត្រូវបានផ្ដួលរំលំដោយ រាជវង្សមិង នៅទីបញ្ចប់ក្នុងឆ្នាំ១៣៦៨ ។

អធិរាជហុងអ៊ូ, ស្ថាបនិកនៃរាជវង្សមិង

នគរូបនីយកម្មបានបង្កើនអត្រាប្រជាជនកាន់តែកើនឡើង និងដូចជាការបែងចែកពលកម្មក៏កាន់តែស្មុគស្មាញថែមទៀត។ មជ្ឈមណ្ឌលនៃទីក្រុងធំៗជាច្រើន ដូចជាណានជិង(Nanjing) និងប៉ីជិង (Beijing) បានបរិច្ចាគទៅដល់ការរីកលូតលាស់នៃឧស្សាហកម្មឯកជន។ ដោយឡែក ឧស្សាហកម្មខ្នាតតូចក៏រីកលូតលាស់ដែរ យូរៗទៅក៏មានឯកទេសខាងទំនិញក្រដាស សូត្រ កប្បាស និងប៉សឺឡែន។ ភាគច្រើនបំផុតទៅ យ៉ាងណាក៏ដោយមជ្ឈមណ្ឌលនៃទីក្រុងតូចៗនានា ដែលមានទីផ្សារជាច្រើនបានរីកសាយភាយទូទាំងប្រទេស។ ទីផ្សារតាមទីប្រជុំជននានាបានធ្វើពាណិជ្ជកម្មស្បៀងជាចម្បង ដែលរួមមានផលិតចាំបាច់មួយចំនួន ដូចជា គ្រឿងអលង្ការ និងប្រេង។

ថ្វីត្បិតការស្អប់ជនបរទេស និងចរិកលក្ខណៈខាងក្នុងនៃបញ្ញវន្តសាលាលទ្ធិខុងជឺថ្មី រឹតតែមានប្រជាប្រិយភាពក៏ដោយ ក៏ប្រទេសចិនក្រោមការគ្រប់គ្រងដើមសម័យរាជវង្សមិងមិនបានបែកបាក់គ្នាទេ។ ពាណិជ្ជកម្មក្រៅប្រទេស និងទំនាក់ទំនងដ៏ទៃទៀត ជាមួយពិភពខាងក្រៅ ជាពិសេសជប៉ុនបានកើនឡើងយ៉ាងច្រើន។ ឈ្មួញចិនបានរុករកទូទាំងមហាសមុទ្រឥណ្ឌាទៅដល់អាភ្វ្រិកខាងកើតជាមួយនឹងការដើរសំពៅរបស់ចឹង ហឺ (Zheng He)។

ជូ យិនចាង(Zhu Yuanzhang) ឬ ហុងអ៊ូ(Hongwu) ស្ថាបនិករាជវង្សនេះ បានដាក់មូលដ្ឋានគ្រឹះសម្រាប់ប្រទេសដោយចាប់អារម្មណ៍តិចតួចខាងពាណិជ្ជកម្ម និងបន្ថែមក្នុងការទាញយកផលចំណេញលើផ្នែកកសិកម្ម។ ប្រហែលដោយសារតែ សាវតាររបស់អធិរាជជាកសិករប្រព័ន្ធសេដ្ឋកិច្ចរាជវង្សមិងសង្កត់ធ្ងន់លើកសិកម្ម មិនដូចជារាជវង្សសុងនិងម៉ុងហ្គោលទេដែលពឹងផ្អែកលើពាណិជ្ជករនិងឈ្មួញដើម្បីរកចំណូល។ កម្មសិទ្ធិដីសម័យសក្ដិភូមិថ្មី នៃសម័យកាលសុង និងម៉ុងហ្គោលត្រូវបានដកហូតតាមច្បាប់ដោយមេដឹកនាំរាជវង្សមិងមកវិញ។ កម្មសិទ្ធិដីដ៏ធំៗជាច្រើនត្រូវបានរឹបអូស ដោយរាជរដ្ឋាភិបាល ដោយបានបែងចែកហើយបានជួលទៅខាងក្រៅ។ ទាសភាពឯកជនត្រូវបានហាមឃាត់។ ជាលទ្ធផលបន្ទាប់ពីការចូលទីវង្គត់នៃអធិរាជយ៉ុងឡឹទៅ ម្ចាស់កម្មសិទ្ធិដីជាអ្នកស្រែចំការឯករាជ្យបានមានចំនួនដ៏លើសលប់ក្នុងវិស័យកសិកម្មចិន។ ច្បាប់ទាំងនេះប្រហែលជាបានត្រួសត្រាយផ្លូវ ដើម្បីដកចេញភាពអាក្រក់ នៃភាពក្រីក្រកំឡុងពេលរបបគ្រប់គ្រងមុនៗ។

រាជវង្សមានរដ្ឋបាលកណ្ដាលរឹងមាំ និងស្មុគស្មាញ ដែលបង្រួបបង្រួមនិងគ្រប់គ្រងលើចក្រភព។ តួនាទីរបស់ព្រះចៅអធិរាជកាន់តែអត្តាធិបតេយ្យ ទោះបីជា ជូ យិនចាង បន្តប្រើជាសំខាន់នូវអ្វីដែលទ្រង់ប្រសិទ្ធិនាមថា អគ្គលេខាធិការ (内阁) ដើម្បីជួយជាមួយការងារក្រដាសស្នាមដ៏សន្ធឹកសន្ធាប់ នៃការិយាធិបតេយ្យរួមមានការក្រើនរំលឹក (ញត្តិនិងអនុសាសន៍ជាច្រើនទៅរាជ្យបល្ល័ង្ក) រាជបញ្ជារបស់អធិរាជជាការឆ្លើយតប របាយការណ៍ប្រភេទផ្សេងៗជាច្រើន និងកំណត់ត្រាពន្ធដារមួយចំនួន។ វាក៏ជាការិយាធិបតេយ្យដូចគ្នា ដែលក្រោយមកបានទប់ស្កាត់ការគ្រប់គ្រងរបស់មិងពីការអាចនាំទៅរកការផ្លាស់ប្ដូរសង្គម ហើ និងនាំទៅរកការធ្លាក់ចុះរបស់រាជវង្ស ។

ព្រះចៅអធិរាជយ៉ុងឡឹ បានព្យាយាមពង្រីកឥទ្ធិពល របស់ចិនទៅខាងក្រៅព្រំដែនដោយទាមទារមេដឹកនាំផ្សេងៗបញ្ជូនទូតមកកាន់ប្រទេសចិន ដើម្បីនាំសួយសារអាករមក។ កងទ័ពជើងទឹកដ៏ធំមួយត្រូវបានបង្កើតឡើង រួមមានសំពៅដែលមានដងក្ដោងបួនដែលអាចផ្ទុកបាន ១,៥០០តោន។ កងទ័ពឈរជើងមួយលានកង (តាមការប៉ានស្មានខ្លះច្រើនស្មើនឹង១.៩លាននាក់)ត្រូវបានបង្កើតឡើង។ កងទ័ពចិនបានពង្រាបប្រទេសវៀតណាម អស់រយះពេលជិត២០ឆ្នាំ កាលណោះកងសំពៅចិនបានចេញដំណើរទៅសមុទ្រចិន និងមហាសមុទ្រឥណ្ឌា ដោយធ្វើដំណើររហូតដល់ឆ្នេរអាភ្វ្រិកខាងកើត។ ពួកជនជាតិចិនបានទទួលបានអំនាចនៅម៉ូហ្គុលីស្តង់(Moghulistan) ខាងកើត។ ប្រទេសជាតិអាស៊ី ដែលនៅជិតសមុទ្រជាច្រើនបានបញ្ជូនទូត ជាមួយសួយសារអាករ ឲព្រះចៅអធិរាជចិន។ នៅក្នុងស្រុក មហាប្រឡាយ ត្រូវបានពង្រីក និងបង្ហាញឲ្យឃើញនូវចរន្ដដ៏សកម្មចំពោះពាណិជ្ជកម្មក្នុងស្រុក។ ជាង១,០០០,០០០តោន នៃដែកក្នុងមួយឆ្នាំៗត្រូវបានផលិតឡើង។ សៀវភៅជាច្រើនត្រូវបានគេបោះពុម្ព ដោយប្រើពុម្ពវិល។ ព្រះបរមរាជវាំងក្នុងបុរីហាមឃាត់ប៉ីជិង បានឈាន ដល់ភាពត្រចះត្រចង់ថ្មីៗនេះ។ រាជវាំងនៅកំឡុងប៉ុន្មានសតវត្សនេះផងដែរ ដែលកិត្យានុភាព​នៃប្រទេសចិនភាគខាងត្បូងប្រែមកជាទាញប្រយោជន៍បានយ៉ាងហូរហៀ។ ដំណាំថ្មីៗត្រូវបានដាំដុះពោរពាស និងឧស្សាហកម្មជាច្រើន ដូចជាឧស្សាហកម្មផលិតប៉សឺឡែននិងវាយនភណ្ឌ ដែលបានលូតលាស់រីកចម្រើន។

ក្នុងឆ្នាំ១៤៤៩ អឺសិន ថាយអ៊ីស៊ី(Esen Tayisi) បានដឹកនាំការលុកលុយរបស់ពួកម៉ុងហ្គោលអយរ៉េត នៅចិនភាគខាងជើងដែលឈានទៅដល់ការចាប់ខ្លួនព្រះចៅអធិរាជចឹងថុង(Zhengtong) នៅឯធូមូ។ ក្នុងឆ្នាំ១៥៤២ មេដឹកនាំម៉ុងហ្គោល អាល់តាន ខាន់(Altan Khan) បានចាប់ផ្ដើមរុកគួនប្រទេសចិនតាមព្រំដែនភាគខាងជើង។ ក្នុងឆ្នាំ១៥៥០ គេថែមទាំងបានទៅដល់ជាយក្រុងប៉ីជិងទៀតផង។ ចក្រភពចិន ក៏ជាប់ពាក់ព័ន្ធជាមួយពួកចោរសមុទ្រជប៉ុន ដោយការវាយប្រហារតាមជួរសមុទ្រភាគអាគ្នេយ៍ មេទ័ព ឈី ជីគ័ង(Qi Jiguang) គឺជាឧបករណ៍ក្នុងការកម្ចាត់ពួកចោរសមុទ្រទាំងនេះ។ រញ្ជួយដីដែលបណ្ដាលឲ្យស្លាប់ច្រើនបំផុតគ្រប់ពេល គឺរញ្ជួយដីសានស៊ី នៅឆ្នាំ១៥៥៦ ដែលសំលាប់មនុស្សប្រហែល ៨៣០,០០០នាក់ បានកើតឡើងកំឡុងរជ្ជកាលព្រះចៅអធិរាជជាជិង(Jiajing) ។

កំឡុងរាជវង្សមិង ការសាងសង់ចុងក្រោយនៅលើមហាកំផែង ត្រូវរ៉ាប់រងលើការការពារប្រទេសចិនពីបរទេសឈ្លានពាន។ កាលណោះមហាកំផែងត្រូវបានសាងសង់ ក្នុងរយៈពេលលឿនណាស់ ភាគច្រើននូវអ្វីដែលយើងបានឃើញសព្វថ្ងៃនេះគឺបានសង់ ឬក៏ជួសជុលដោយរាជវង្សមិង។ ការងារឥដ្ឋនិងថ្មប្រផេះត្រូវបានពង្រីក ប៉មយាមខ្លះត្រូបានរចនាឡើងវិញ ហើយកាំភ្លើងធំត្រូវបានគេដាក់តាមបណ្ដាយរបស់កំផែងនេះ។

សូមរង់ចាំអានអត្ថបទប្រវត្តិសាស្ត្រចិនបន្តទៀត ពីគេហទំព័រយើងខ្ញុំ!

រៀបរៀងនិងកែសម្រួល៖ មនោ វិជ្ជា ប្រភពយោងដោយ៖ វីគីភីឌា

ចែករំលែក
អត្ថបទ​មុនឱកាសបានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់គេហទំព័រចំណេះដឹង MONOVICHEA
អត្ថបទ​បន្ទាប់គន្លឹះ 11យ៉ាង ដែលមេដឹកនាំគួរតែឈ្វេងយល់បន្ថែម
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here