ឱកាសបានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់គេហទំព័រចំណេះដឹង MONOVICHEA

0
301

ស្របពេលដែលបច្ចេកវិទ្យាដ៏ទំនើប និងដើរយ៉ាងលឿនលយទៅរកភាពរីកចម្រើនឥតមានឈប់ឈរ ហើយប្រទេសកម្ពុជាយើង ក៏ត្រូវការធនធានមនុស្សជាច្រើនទៀត ដែលមានសមត្ថភាពបំពេញកិច្ចការងារ ក៏ដូចជាចូលរួមបម្រើដល់សង្គមសែនសុីវិល័យមួយនេះ។ ជាក់ស្តែងពេលថ្មីៗនេះ គេហទំព័រចែករំលែកចំណេះដឹង monovichea.com យើងខ្ញុំ ត្រូវការអ្នកចេះសរសេរអត្ថបទអប់រំ ទាក់ទងនឹងសង្គម និងចំណេះដឹងទូទៅជាដើម។ ក៏ប៉ុន្តែយើងមិនអាចយកមនុស្សដែលគ្មានសមត្ថភាពមកបម្រើការងារបានទេ ដូច្នេះពេលនេះផងដែរ យើងខ្ញុំសម្រេចចិត្តដាក់ការប្រកូតមួយ ដើម្បីជ្រើសរើសអ្នកដែលមានសមត្ថភាពពិតប្រាកដមកធ្វើការងារដ៏សំខាន់មួយនេះ។

លក្ខខណ្ឌចូលរួម៖ 

  1. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ (ទាំងពីរភេទ)
  2. ត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់ទី១២ ឡើង
  3. ត្រូវមានសមត្ថភាពក្នុងការសរសេរអត្ថបទអប់រំ រឿងខ្លីៗ ទាក់ទងនឹងសង្គមជាដើម
  4. ត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន
  5. ត្រូវចេះប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរស្ទាត់ជំនាញ
  6. មិនត្រូវខ្ជិលច្រអូស
  7. ត្រូវសរសេរអត្ថបទណាមួយជារបស់ខ្លួនឯង ដើម្បីយកមកប្រកួតប្រជែង (ហាមថតចម្លងអត្ថបទអ្នកដទៃ)

អត្ថប្រយោជន៍ដែលទទួលបាន៖

  1. ក្លាយជាបុគ្គលពេញសិទ្ធិរបស់គេហទំព័រចំណេះដឹង monovichea.com
  2. ប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួន (ឈ្នះក្នុងការប្រកួត)
  3. ទទួលបានការបណ្តុះបណ្តាលបន្ថែមនៃការតែងនិពន្ធពី លោក មនោ វិជ្ជា (អ្នកនិពន្ធសៀវភៅ)
  4. ទទួលបានបទពិសោធន៍ការងារច្រើនទៀតពីក្រុមហ៊ុន

ប្រសិនបើមិត្តមានចំណាប់អារម្មណ៍ សូមផ្ញើអត្ថបទរបស់ថ្មីរបស់អ្នក (ហាមចម្លងពីអ្នកដទៃ) ដែលអាចសរសេរទាក់ទងនឹងការអប់រំ ជីវិតរស់នៅ សង្គមសព្វថ្ងៃ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកដទៃបាន។ ពេលដែលអ្នកផ្ញើអត្ថបទមក ខាងគេហទំព័រយើងខ្ញុំនឹងរៀបចំយកទៅដាក់ប្រកួតនៅក្នុងវេបសាយ និង Facebook Page ប្រសិនបើអត្ថបទណាមួយ ដែលទទួលបានការគាំទ្រលើសលុបពីសំណាក់អ្នកចុច ( Like, Comments, Share) ក្នុង Facebook Page ម្ចាស់អត្ថបទនឹងទទួលបានជ័យជម្នះ។

បញ្ជាក់៖ យើងខ្ញុំចាប់ផ្តើមទទួលពា្យពីថ្ងៃទីតទៅ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ ថ្ងៃប្រកាសលទ្ធផលគឺ ថ្ងៃទី ៣១ ខែកក្តដា ឆ្នាំ២០១៧។ អ្នកដែលអាចទទួលបានជោគលាភី តែម្នាក់គត់ប៉ុណណោះ។ សូមផ្ញើអត្ថបទរបស់អ្នក មកកាន់ Email: monovichea.edu@gmail.com ។

 

ព័ត៌មានលម្អិត៖

ចែករំលែក
អត្ថបទ​មុនJack Ma៖ ស្រ្តីគឺជាធនធានដ៏សំខាន់សម្រាប់អាជីវកម្មនាសតវត្សរ៍ទី២១
អត្ថបទ​បន្ទាប់សិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យអធិរាជចិន (ភាគទី៦)
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here