Jack Ma៖ ស្រ្តីគឺជាធនធានដ៏សំខាន់សម្រាប់អាជីវកម្មនាសតវត្សរ៍ទី២១

0
418

លោក Jack Ma ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់ប្រទេសចិន ហើយដែលអនាគតនឹងក្លាយជាសេដ្ឋីលេខ១ របស់អាស៊ីដែរ បានផ្តល់ទស្សនៈចំពោះស្រ្តី និងដំបូន្មានដល់សហគ្រិនជំនាន់ថ្មីថា៖

ស្រ្តីគឺជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍នាសតវត្សន៍ទី២១

លោកមហាសេដ្ឋី Jack Ma បានមានប្រសាសន៍ថា “ស្រ្តីគឺជាធនធានដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន” ព្រោះស្រ្តីជាមនុស្សដែលតែងយកចិត្តទុកដាក់ចំពោះអ្នកដទៃជាងខ្លួនឯង ចំណែកបុរសយកចិត្តទុកដាក់ចំពោះខ្លួនឯងប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា ស្រ្តីនឹងមានឥទ្ធិផលយ៉ាងខ្លាំងក្នុងសតវត្សន៍ទី២១នេះ។

លោកលើកឡើងថា​ សម័យមុនគេប្រើកម្លាំងបាយដើម្បីប្រណាំងប្រជែងគ្នា ប៉ុន្តែសតវត្សន៍ថ្មីនេះ គេប្រើខួរក្បាលដើម្បីធ្វើការប្រកួតប្រជែង ដូច្នេះស្រ្តីនឹងមានសមត្ថភាពអាចប្រណាំងប្រជែងខ្ពស់ជាងបុរសក្នុងសម័យបច្ចេកវិទ្យានេះ ពីព្រោះស្រ្តីមានភាពវៃឆ្លាតក្នុងការវិភាគបានស្រីជម្រៅ និងពូកែអត់ធ្មត់ជាងមនុស្សប្រុស។ លោកថាបើចង់ឲ្យស្ថាប័នទទួលបានជោគជ័យកាន់តែខ្លាំង គួរមានស្រ្តីឲ្យកាន់តែច្រើនតាមដែរអាចធ្វើបាន។

ដំបូន្មានសម្រាប់សហគ្រិនជំនាន់ថ្មី

លោក​ Jack Ma បានផ្តល់ជាយោបល់ថា យុវជនជំនាន់ថ្មីដែលចង់ក្លាយជាសហគ្រិនជោគជ័យនាពេលអនាគត នៅពេលវ័យខ្ទង់២០ឆ្នាំគួរចំណាយពេលវេលា ស្វែងរកក្រុមហ៊ុនដែលល្អនិងគួររៀនពីការធ្វើអាជីវកម្មឲ្យបានច្រើន។

លើសសពីនេះទៅទៀត នៅវ័យខ្ទង់៣០ អ្នកគួរចេញធ្វើអាជីវកម្មដោយខ្លួនឯង ដើម្បីអភិវឌ្ឍសមត្ថភាពពីអាជីវកម្ម។ នៅវ័យខ្ទង់៤០ ត្រូវប្រើបទពិសោធន៍និងសមត្ថភាពរបស់អ្នក វាយលុកឲ្យខ្លាំងក្លា។ នៅវ័យខ្ទង់៥០ ប្រើចំណេះដឹងដែលអ្នកទទួលបាន ចែករំលែកដល់យុវជនជំនាន់ក្រោយ និងចាប់ពីវ័យ៦០ទៅ វាជាពេលដែលអ្នកគួរចំណាយពេលវេលា សម្រាប់ខ្លួនឯងនិងគ្រួសារឲ្យបានច្រើន។

ដំបូន្មានចុងក្រោយ មហាសេដ្ឋីគំរូរូបនេះបានផ្តល់ជាកម្លាំងចិត្តថា ពេលាបរាជ័យសូមកុំអស់សង្ឃឹមព្រោះវាមិនមែនជាឱកាសចុងក្រោយនៃជីវិតនោះឡើយ។ លោកប្រាប់ថា លោកធ្លាប់ត្រូវគេបដិសេធជាច្រើនដង និងជួបប្រទះភាពបរាជ័យរាប់សិបដងមុនពេលលោកមានថ្ងៃនេះ ដូច្នេះបើរឿងទាំងនោះកើតឡើងចំពោះអ្នក សូមកុំអស់សង្ឃឹមនិងមិនត្រូវរាថយជាដាច់ខាត៕

ប្រភពដោយ៖ Business Cambodia 

ចែករំលែក
អត្ថបទ​មុនប្រវត្តិ​នៃទំនាក់​ទំនងរវាង កម្ពុជា-ចិន
អត្ថបទ​បន្ទាប់ឱកាសបានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់គេហទំព័រចំណេះដឹង MONOVICHEA
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here