ប្រវត្តិរបស់ Micheal Dell ស្ថាបនិករបស់ក្រុមហ៊ុនកុំព្យូទ័រ Dell

1
228

បើយើងនិយាយពីគ្រឿងបច្ចេកវិទ្យាវិញ កុំព្យូទ័រ Dell អ្នកក៏ស្គាល់ដែរ ព្រោះតែស្លាកយីហោនេះល្បីល្បាញជាយូរយាមកហើយ តែមានប្រិយមិត្តអ្នកអានយើខ្លះគាត់មិនទាន់បានស្គាល់ពីអ្នកផលិតកុំព្យូទ័រ Dell នេះនៅឡើយទេ។ ដូច្នេះហើយ ថ្ងៃនេះគេហទំព័រយើងខ្ញុំ នឹងសូមលើយកប្រវត្តិរបស់ស្ថាបនិក Computer Dell ដែលមានឈ្មោះថា Micheal Dell មកចែកជូនជាចំណីអារម្មណ៍ថ្មីដូចតទៅ៖

លោក Michael Dell ស្ថាបនិករបស់ DELL គាត់ជាអ្នកជំនួញជនជាតិអាមេរិកដ៏ល្បីល្បាញម្នាក់ ហើយគាត់ក៏ជាស្ថាបនិក នាយកប្រតិបត្ដិ និងប្រធានក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន​សាជីវកម្ម Dell ផងដែរ។ គាត់ជាមហាសេដ្ឋីម្នាក់ ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បំផុត​ក្នុង​ពិភពលោក ដែល​គាត់មានទ្រព្យសម្បត្តិរាប់សិបលានដុល្លារក្នុងដៃពេលបច្ចុប្បន្ន។

ប្រវត្តិសង្ខេបរបស់ Micheal Dell 

លោក Michael Saul Dell កើតនៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥ (អាយុ ៤៦​ឆ្នាំ​) ​សិក្សា​នៅ University of Texas Austin។

កុមារភាព

លោក Michael Dell បានសិក្សា​នៅបឋម​សិក្សា Herod នៅ Houston រដ្ឋ Texas។ គាត់បានទិញម៉ាស៊ីនគិតលេខនៅអាយុ៧​ឆ្នាំ។ ក្នុង​គោល​បំណង​ចង់ចាប់ផ្តើមជំនួញនៅវ័យក្មេង គាត់ចូលប្រលងយក​កម្រិត​សមមូលនឹងវិទ្យាល័យ (highschoolequivalency) នៅអាយុ៨​ឆ្នាំ។ នៅពេល​យុវវ័យគាត់បានយកប្រាក់​ដែល​គាត់ទទួលបានពី​ការងារ​ក្រៅ​ម៉ោង​ទៅទិញ Stocks និង លោហធាតុ​ដែល​មាន​តម្លៃ​ផ្សេងៗ ។

នៅអាយុ ១៥​ឆ្នាំ បន្ទាប់ពីបានចុច​កុំព្យូទ័រ​នៅ Radio Shack គាត់បានទិញ​កុំព្យូទ័រ​ដំបូងគឺ Apple II ហើយរុះរើ​កុំព្យូទ័រ​នោះភ្លាម ដើម្បី​មើលពីរបៀប​ដែល​វា​ដំណើរការ។ នៅពេល​គាត់​សិក្សា​នៅវិទ្យាល័យ Memorial ក្នុង Houston គាត់បានលក់​កុំព្យូទ័រ​តាមការបញ្ជាទិញពីប្រៃសណីយ៍របស់ Houston។ នៅពេល​នោះលោក Michael បានសង្កេតឃើញថា អ្នក​ដែល​ទើបរៀបការថ្មី និងអ្នក​ដែល​ប្តូរមកនៅផ្ទះថ្មីចូលចិត្តទិញ​តាមរយៈ Subscription (ការជាវដោយប្រាប់មុន)។ ដូច្នេះគាត់បានប្រមូលរក​ឈ្មោះ​អ្នក​ដែល​ទើបនឹងរៀបការនិងប្តូរទីលំនៅថ្មី។ នៅ​ឆ្នាំ​នោះគាត់រកប្រាក់បាន ១៨,០០០$ ​ដែល​ច្រើន​ជាងចំនូលប្រចាំ​ឆ្នាំ​របស់គ្រូប្រវត្តិសាស្ត្រនិងគ្រូសេដ្ឋកិច្ចរបស់គាត់ទៀត។

ការធ្វើជំនួញ

​ក្នុង​កំឡុងពេល​កំពុង​សិក្សា​នៅសាកលវិទ្យាល័យ Texas លោក Michael បានចាប់ផ្តើមមុខជំនួញមួយ ដោយ​ធ្វើជា​អ្នក Upgrade កុំព្យូទ័រ​ក្នុង​បន្ទប់មួយនៅអគារ Dobie Center។ បន្ទាប់មកគាត់បានដាក់ពាក្យ​ក្នុង​ការដេញថ្លៃ​ធ្វើជា​អ្នកលក់​កុំព្យូទ័រ​ឲ្យ​រដ្ឋ Texas ហើយបានឈ្នះការដេញថ្លៃនោះ ដោយគាត់មិនមានហាង​កុំព្យូទ័រ​នោះទេ។

​ក្នុង​ខែមករា១៩៨៤ លោក Michael បានវិនិយោគ​ទៅលើ​ភាពប្រាកដរបស់គាត់​ដែល​ថាការ​ដែល​មានសហគ្រាស​សម្រាប់​ផលិត PCs ដោយខ្លួនឯងនឹងធ្វើ​ឲ្យ​គាត់​ចំណេញ​ប្រាក់បាន​យ៉ាង​ច្រើន​ជាងការលក់បន្តរពីគេ។ ហើយគាត់​ក៏​បានចុះ​ឈ្មោះ​ក្រុមហ៊ុន​របស់គាត់​ឈ្មោះ “PC’s Limited”។ ការ​ធ្វើការ​រួមគ្នាមុខជំនួញនេះអាចរកប្រាក់បានពី $៥០,០០០ ទៅ $៨០,០០០​ ទៅលើ​ការ Upgraded PCs, Kits និង Components បន្ថែម​ផ្សេងៗ។ ក្នុង​ខែឧសភា លោក Micheal បានបញ្ចូល​ក្រុមហ៊ុន​ឲ្យ​ក្លាយទៅជា “Dell Computer Corporation” ហើយប្តូរទៅទីតាំងទៅ Business Center មួយកន្លែង​ក្នុង North Austin ។

​ក្នុង​ឆ្នាំ១៩៩២ គាត់មានអាយុ ២៧​ឆ្នាំ លោក Michael បានក្លាយទៅជានាយកប្រតិបត្តិ (CEO) ក្មេង​បំផុត​ដែល​មាន​ក្រុមហ៊ុន​ក្នុង​បញ្ជី​សហគ្រាសកំពូលទាំង៥០០ របស់ទស្សនាវដ្តី Fortune ។ ក្នុង​ឆ្នាំ​១៩៩៦ លោក Michael បានចាប់ផ្តើមដាក់លក់​កុំព្យូទ័រ​នៅលើ Website ហើយ​ក្នុង​ឆ្នាំ​ដ​ដែល​នោះ​ក្រុមហ៊ុន​របស់គាត់បាន​បង្កើត Server ផ្ទាល់​ខ្លួនដំបូង។ បន្ទាប់មកមិនយូរប៉ុន្មាន Dell Inc. បានបញ្ចេញ​របាយការណ៍​ពីការលក់​កុំព្យូទ័រ​បាន ១លាន ដុល្លារ ​ក្នុង​មួយ​ថ្ងៃ​ពីគេហទំព័រ dell.com។

​ក្នុង​ត្រីមាសទី១ នៃ​ឆ្នាំ២០០១ Dell Inc. មានភាគហ៊ុន ១២,៨% ក្នុង​ទីផ្សារពិភពលោក ដោយឈ្នះ​ក្រុមហ៊ុន Compaq ហើយបានក្លាយទៅជា​ក្រុមហ៊ុន​ផលិត PC ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ ការដាក់លក់​ប្រភេទ​ផ្សេងៗ​ នៃ​កុំព្យូទ័រ​ដូចជា Desktops, Notebooks and Servers របស់​ក្រុមហ៊ុន​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បានកើនភាគហ៊ុនដល់ ៣៤,៣% ក្នុង​ពិភពលោក និង ៣០,៧% ក្នុង​សហរដ្ឋអាមេរិក កំឡុងពេល​ដែល​គូរប្រកួតប្រជែងបាន​កំពុង​តែធ្លាក់ចុះ។

នៅសន្ទរកថាមុន Detroit Economic Club ក្នុង​ខែវិច្ឆិកា​ឆ្នាំ១៩៩៩ លោក Michael បាន​កំណត់ “3 C’s” នៃ e-commerce គឺ Content Commerce និង Community។ ក្នុងកំឡុងពេលការថ្លៃងសន្ទរកថាពីយុទ្ធសាស្ត្ររបស់គាត់ ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​នូវ​ប្រព័ន្ធ Online ដ៏ល្អនិង​ងាយស្រួល។

នៅ​ថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០០៤ លោក Michael បានចុះពីដំណែងជានាយកប្រតិបត្តិ (តែគាត់នៅតែជាប្រធានក្រុមប្រឹក្សាភិបាល) ហើយលោក Kevin B. Rollins ដែល​ជា President និង COO បានក្លាយជា President និង នាយកប្រតិបត្តិ។ នៅ​ថ្ងៃ​ទី៣១ ខែមករា ឆ្នាំ២០០៧ លោក Michael បានត្រឡប់មកកាន់ដំណែងជានាយកប្រតិបត្តិវិញ (បន្ទាប់ពីលោក Rollins) តាមការស្នើរសុំរបស់ក្រុមប្រឹក្សាភិបាល ។

ពីស្ដាំទៅ​ឆ្វេង Bill Gate, Bono (អ្នក​ចម្រៀង​) , Michael Dell

ភាពជោគជ័យ

លោក Michael Dell ទទួលបាន​នូវ​ការសរសើរជា​ច្រើន​ដូចជា​៖

  • សហគ្រិនប្រចាំ​ឆ្នាំ (Entrepreneur of the Year)  (នៅអាយុ ២៤​ឆ្នាំ​) ពីទស្សនាវដ្ដី Inc. (សាជីវកម្ម)
  • ក្នុង​ឆ្នាំ១៩៩២ លោក Michael Dell (មានអាយុ ២៧​ឆ្នាំ​) បានក្លាយជានាយកប្រតិបត្តិក្មេង​បំផុត ដែល​មាន​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ក្រុមហ៊ុន​ទាំង ៥០០របស់ទស្សនាវដ្តី Fortune។
  • នាយកប្រតិបត្តិកំពូល​ក្នុង​មុខជំនួញសហរដ្ឋអាមេរិក (Top CEO in American Business)  ពីទស្សនាវដ្តី Worth
  • នាយកប្រតិបត្តិប្រចាំ​ឆ្នាំ (CEO of the Year)  ពីទស្សនាវដ្តី Financial World, ទស្សនាវដ្តី Industry Week និង ទស្សនាវដ្តី Chief Executive។
  • នៅ​ឆ្នាំ ២០១០ ក្រុមហ៊ុន DELL បានជាប់ចំណាត់ថ្នាក់ទី៣៨ ក្នុង​ចំណោម​បញ្ជី​ក្រុមហ៊ុន​ទាំង ៥០០ របស់ទស្សនាវដ្តី Fortune ។
  • ក្រៅពីការកោតសរសើរខាងលើនេះលោក Michael Dell ក៏​បាន​បម្រើ​ការនៅស្ថាបនធំៗ​ជា​ច្រើន​ដូចជា​៖
  • Foundation Board of the World Economic Forum
  • គណៈកម្មាធិការប្រតិបត្តិនៃ International Business Council, U.S. Business Council
  • Technology CEO Council និងក្រុមប្រឹក្សារដ្ឋាភិបាលនៃ Indian School of Business នៅ Hyderabad ប្រទេស India ។
  • ពីមុនគាត់ធ្លាប់បាន​បម្រើ​ការជាសមាជិកនៃ U.S. President’ s Council of Advisors on Science and Technology ។

​ក្រុមហ៊ុន​សាជីវកម្ម DELL

​ក្រុមហ៊ុន DELL បាន​បង្កើត​នៅ​ឆ្នាំ១៩៨៤ ជាមួយនឹង​ទឹកប្រាក់ $១០០០ និងគំនិត​ដែល​មិនធ្លាប់មានពីមុនមក ដោយ​បង្កើត​ទំនាក់ទំនងដោយ​ផ្ទាល់​ជាមួយអតិថិជន ។

​ក្រុមហ៊ុន DELL មាន​នូវ​ផលិតផល​ជា​ច្រើន​ដូចជា Desktops, Servers, Notebooks, Netbooks, Peripherals, Printers, Televisions, Scanners, Storage, Smart Phones៕

ប្រភពដោយ៖ ANT កែសម្រួលដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនជីវប្រវត្តិរបស់ស្ថាបនិក Twitter លោក Jack Dorsey
អត្ថបទ​បន្ទាប់សិក្សាអំពីពាក្យ «ឧត្តម» ដែលដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ការ​បំភ្លឺមួយ​

ឆ្លើយ​តប​

Please enter your comment!
Please enter your name here