ជីវប្រវត្តិរបស់ស្ថាបនិក Twitter លោក Jack Dorsey

0
193

Jack Dorsey កើតនៅថៃ្ងទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៧៦ នៅ St Lour, Missouri, សហរដ្ឋអាមេរិច។ គាត់គឺជា Software architecture និង ជា Businessperson ទទួលបានជោគជ័យ​ក្នុង​ការ​បង្កើត Twitter។

លោក Jack Dorsey ជាអ្នកបង្កើតបណ្តាញសង្គម Twitter

Dorsey ធំឡើងនៅ St Lour, Missouri ពេលអាយុ១៤​ឆ្នាំ គាត់បានចាប់អារម្មណ៍ ក្នុង​ការចែកចាយ​ព័ត៌មាន ផ្នែក​ខ្លះនៃ Software Open Source របស់គាត់ ក្នុង​ពេលនោះ គឺនៅតែ​ប្រើ​ដោយ​ក្រុមហ៊ុន​រថយន្តឈ្នួល។ គាត់បានចូលរៀននៅ Bishop Dubourg High School ហើយរៀនបន្តនៅ University of Missouri–Rolla និង New York University ពេល​កំពុង​ធ្វើការជាអ្នក​បង្កើត​កម្មវិធីលើ​ផ្នែក​បញ្ចូន​ព័ត៌មាន ក្រោយមកគាត់បានផ្លាស់ទៅរដ្ឋ California ទីក្រុង Oakland ក្នុង​ឆ្នាំ2000។

Dorsey បានចាប់ផ្តើមជាមួយ​ក្រុមហ៊ុន​របស់គាត់ ដើម្បីទទួលការ​បញ្ចូន​ព័ត៌មាន​តាមរយៈ អ្នកនាំសំបុត្រ Taxis និងសេវាសង្រ្គោះបន្ទាន់​តាមរយៈ Web។ គ្រោងការនិងគំនិតផ្សេងទៀតរបស់គាត់​នៅពេល​នេះ គឺបញ្ចូលប្រព័ន្ធ Network នៃ​ឧបករណ៍​វិជ្ជសាស្រ្ត និង Frictionless Service Market។ ក្នុង​ខែកក្កដា ឆ្នាំ២០០០ ការ​បញ្ចូនព័ត៌មាន​បានធ្វើ​ក្នុង​ផ្នែក​នៃ Live Journal និង អាច​ឱ្យ AOL ទទួលបានសារភ្លាមៗ។

ពេលគាត់រកឃើញ​ដំណោះ​ស្រាយដំបូងនៃការ​បញ្ចូន Messaging, Dorsey បានងឿងឆ្ងល់ ថា​ប្រសិនបើ software របស់អ្នក​ប្រើ​ប្រាស់ បង្ហាញ​លទ្ធផល​ចេញមក គួរតែបានចែកចាយ ក្នុង​ចំណោម​មិត្តរបស់គេ ដោយ​ងាយស្រួល​? គាត់បានខិតទៅជិត ក្រុមហ៊ុន software មួយ​ដែល​មាន​ឈ្មោះ​ថា Odeo ដែល​ខណៈពេល​ដែល​ការកើនឡើង ក្លាយជាការចាប់អារម្មណ៍​ក្នុង Text Massaging Dorsey និង Biz Stone បានពិភាក្សាពី SMS text ដែល​មានន័យសមល្មមនៃ Massage ហើយបាន​បង្កើត​នូវ​គម្រូនៃ Twitter ក្នុង​ប្រមាណជាពីរសប្តាហ៍។ គំនិតនេះបានចាប់យកអ្នក​ប្រើ​ប្រាស់ ជា​ច្រើន​នៅ Odeo និង ការបណ្តាក់ទុនពី Evan Williams ដែល​បានលាឈប់ពី Google មុនពេល​ដែល Pyra Labs និង Blogger ត្រូវបាន​លក់ចេញ។

Dorsey, Stone និង Williams បានចូលទុនគ្នាជាមួយកាបង្វិលទុននៃ Twitter Inc,។ Dorsey បានឃើញពីមធ្យោបាយនៃការបណ្តាក់ទុន ដោយបានផ្សងជាមួយដើមទុនរបស់​ក្រុមហ៊ុន​គេ។ នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៨ Williams បានក្លាយជា CEO ហើយ Dorsey ក្លាយជាប្រធាននាយក។ ពេល​សេវាកម្ម​បាន កើនឡើងដោយមាន ប្រជាប្រិយភាព, Dorsey បាន​សម្រេច​ចិត្តធ្វើ​ឱ្យ Twitter អាច​ដំណើរ​ការបានគ្រប់ពេលវេលាជាអាទិភាព។

ពេល​ដែល ការកើនឡើននៃប្រាក់​ចំណេញ​ក្នុង​ឆ្នាំ២០០៨ Twitter មិនទទួលបាន​នូវ​ប្រាក់ចំនូលទេ Dorsey បានរៀបរាប់ ការធ្វើពាណិជ្ជកម្ម ដោយ​ប្រើ​ប្រាស់ Twitter និង API របស់វាទាំងពីរ​យ៉ាង​នេះ អាចដឹកនាំទៅកាន់ការ​ចំណាយ​ថ្ងៃ​អនាគត ។ ការណែនាំគោលការណ៍ទាំងបីរបស់គាត់ ដែល​មានការចែក​រំលែកដោយបណ្តាល ក្រុមហ៊ុន និងតាម​ទម្លាប់​របស់គេ មាន ភាពសាមញ្ញ មាន​កម្រិត និងមានការប្រតិបត្តិ៕

ប្រភពដោយ៖ ANT កែសម្រួលដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនប្រវត្តិរបស់ក្រុមហ៊ុន Amazon និងស្ថាបនិក Jeff Bezos
អត្ថបទ​បន្ទាប់ប្រវត្តិរបស់ Micheal Dell ស្ថាបនិករបស់ក្រុមហ៊ុនកុំព្យូទ័រ Dell
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here