ប្រវត្តិរបស់ក្រុមហ៊ុន Amazon និងស្ថាបនិក Jeff Bezos

0
216

ក្រុមហ៊ុន Amazon គឺជាវេបសាយមួយ​ដែល​ធ្វើជំនួញនៅ Internet ធំ​បំផុត​នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ​មានទីតាំងនៅ Seattle, Washington។ លោក Jeff Bezos ជាស្ថាបនិក​ដែល​បាន​បង្កើត Amazon.com នៅ​ក្នុង​ឆ្នាំ ១៩៩៤ ហើយបានបង្ហោះ​នៅលើ Internet នៅ​ឆ្នាំ១៩៩៥ ។

លោក Jeff Bezos ជាស្ថាបនិក Amazon.com

Amazon.com បានផ្ដើមការលក់សៀវភៅ​នៅលើ Internet ហើយ​ក៏​មានលក់ DVDs, CDs, MP3, computer software, video game, electronics, apparel, furniture, food និង toys។  Amazon បាន​បង្កើត​នូវ​វេបសាយតាមបណ្ដា​ប្រទេស​មួយចំនួន​ដូចជា​៖ កាណាដា អាឡឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងចិន ជាដើម។

នៅថ្ងៃនេះផងដែរ គេហទំព័រយើងខ្ញុំ នឹងសូមណែនាំអំពីជីវប្រវត្តិខ្លះៗរបស់លោក Jeff Bezos ជាស្ថាបនិក Amazon.com ផ្ទាល់តែម្តង។

លោក Jeff Bezos កើតនៅ​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ១៩៦៤។ ទីកន្លែ​កំណើត Albuquerque, new Mexico។ លោក Jeff Bezos បានរកឃើញ Amazon.com នៅ​ឆ្នាំ​១៩៩៤ ដែល​ជាគំនិតមួយ​ក្នុង​ការធ្វើជំនួញដ៏អស្ចារ្យ តាមរយៈ​ប្រព័ន្ធ Internet។ សព្វ​ថ្ងៃ​គាត់ជា Chairman និង CEO របស់​ក្រុមហ៊ុន Amazon ។ គាត់​ក៏​ជាម្នាក់​ក្នុង​ចំណោម​មនុស្សមាន​បំផុតក្នុង​ពិភពលោកផងដែរ។

កុមារភាព និងប្រវត្តិ​នៃការ​សិក្សា​

លោក Jeff Bezos សិក្សា​បឋម​សិក្សា River Oaks Elementary នៅ Houston, Texas ។ នៅ​ក្នុង​ភាពវ័យក្មេងរបស់លោក លោកបាន​បង្ហាញ​នូវភាពខ្លាំង ព្រមទាំង​ចំណាប់អារម្មណ៍ផ្សេងៗ ​ទៅលើ​វិទ្យាសាស្រ្ត គឺលោកបាន​រៀបចំ​នូវ​ប្រព័ន្ធ​ការពារ​ដែល​ដើរដោយអគ្គិសនី ដើម្បី​ថែរក្សា​ការពារ​ប្អូនតូចៗ​ឲ្យ​នៅក្រៅបន្ទប់របស់គាត់ និងជួយថែរក្សាទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លូន។ គាត់បានកែប្រែយានដ្ឋានរបស់ឪកពុកម្ដាយរបស់គាត់ ទៅជាទីពិសោធ​គម្រោង​វិទ្យាសាស្រ្តរបស់គាត់វិញ។ នៅពេល​ដែល​គ្រួសារគាត់ផ្លាស់ប្ដូរទីលំនៅ ទៅរស់នៅឯ Miami, Florida បន្ទាប់មក​គាត់បន្តការ​សិក្សា​នៅ Miami Palmetto Senior High School។ ក្នុង​កំឡុងពេល​ដែល​គាត់​សិក្សា​នៅវិទ្យាល័យគាត់បានទៅ​សិក្សា​មុខវិជ្ជា Student Science Training Program នៅ UF (University of Florida) ដែល​ជួយ​ឲ្យ​គាត់ ទទួលបាន​នូវ​រង្វន់ Silver Knight Award ក្នុង​ឆ្នាំ១៩៨២។ លោកបានចូល​ទៅកាន់ Princeton University ក្នុង​គោល​បំណង​សិក្សា​មុខវិជ្ជា រូបវិទ្យា ប៉ុន្តែ​មិនយូរប៉ុន្មាន គាត់​ក៏​បានបកមករៀន​នូវជំនាញ​កុំព្យូទ័រ​វិញ ហើយគាត់ទទួលបាន​បញ្ចប់ Summa cum laude, Phi Beta Kappa ជាមួយនឹង Bachelor of Science degree ក្នុង​ផ្នែក Electrical engineering and computer science ។ គាត់​ត្រូវបាន​ទទួលងារជាកិត្តិយសជា ថ្នាក់​បណ្ឌិត (honorary doctorate) ក្នុង​ផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពីសាកលវិទ្យាល័យ Carnegie Mellon University ក្នុង​ឆ្នាំ២០០៨។

​ប្រវត្តិ និងការធ្វើជំនួញរបស់ Amazon

​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ សាកលវិទ្យាល័យ Princeton University ក្នុង​ឆ្នាំ១៩៨៦ មកលោក Jeff Bezos បាន​ធ្វើការ​នៅ Wall Street ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ ហើយ​បន្ទាប់មក​ទៀតគាត់​ធ្វើការ​លើការ​បង្កើត​នូវ​បណ្ដាញ Network សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំនួញ​លក្ខណៈ​ជា​អន្តរជាតិឲ្យ​ក្រុមហ៊ុន Fitel ។ ចុងក្រោយ​លោក Jeff Bezos បម្រើ​ការងារ​នៅ D.E Shaw & Co ។

ក្រុមហ៊ុន Amazon.com ​ត្រូវបាន​បង្កើត​ឡើងនៅ​ឆ្នាំ ១៩៩៤ ដោយលោក Jeff Bezos ។

គាត់បាន​សរសេរ គម្រោងធ្វើជំនួញនៅ​ក្នុង​កំឡុងពេល​ដែល​គាត់ និងភរិយារបស់គាត់ធ្វើ​ដំណើរ​ពីទីក្រុង New York ទៅទីក្រុង Seattle។ ដែល​ដំបូងឡើយ Amazon ត្រូវបាន​សរសេរ​ឡើងមក ដើម្បី​ប្រើ​ប្រាស់ នៅ​ក្នុង​ក្រុមហ៊ុន​ដំបូងគេគឺ នៅ​ក្នុង​យានដ្ឋានរបស់គាត់ (Garage) ។ គាត់បានក្លាយជាមនុស្សម្នាក់​ក្នុង​ចំណោម​សហគ្រិនទាំងឡាយ​ដែល​ប្រើ​ប្រាស់ វ៉េបសាយ​ក្នុង​ការធ្វើជំនួញ ហើយគាត់​ក៏​ក្លាយជាសេដ្ឋីម្នាក់​ដោយសារ​តែ Amazon.com នេះផងដែរ។

​ក្រុមហ៊ុន​បានចាប់ផ្ដើមលក់សៀវភៅ​នៅលើ Internet (Online Bookstore) អាចនាំចូលសៀវភៅ​ច្រើន​ច្បាប់​ជាង ហាងលក់សៀវភៅធម្មតា ដែល​ហាងលក់សៀវភៅធម្មតា​ពួកគេ​បាន​ផ្ញើ E-mail សម្រាប់ទិញចូល​នូវ​សៀវភៅ ប្រហែលជា ២០០,០០០ ច្បាប់ ​តែប៉ុណ្ណោះ។ Jeff Bezos បានដាក់​ឈ្មោះ​ក្រុមហ៊ុន​នេះថា “ Amazon ” ជា​ឈ្មោះ​ទន្លេ​ដែល​ធំ​បន្ទាប់ពី​ទន្លេ​ដែល​ធំ​ជាងគេ​នៅលើ​ពិភពលោក។

ក្រុមហ៊ុន Amazon នាំចូល​ផលិតផល​ពី​ក្រុមហ៊ុន​ និងវ៉េបសាយ​ដូចជា​៖

bookpage.co.uk (ក្លាយជា Amazon នៅ​ប្រទេស​អង់គ្លេស (UK) ក្នុង​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ១៩៩៨) Internet Movie Database (IMD) ពី junglee.com, online music retailer CD Now, joyo.com, Booksurge, mobipocket.com, createspace.com, shopbop, dpreview.com, audible.com, fabric.com, Box Office Mojo, AbeBooks, Shelfari, Zappos, Touchco, Woot, Quidsi, B uyvip, Amie Street និង lovefime ។ Amazon រកបានប្រាក់ចំណូលនៅ​ឆ្នាំ ២០០៣ បាន $៣៥លាន នៅ​ឆ្នាំ ២០០៤បាន $៥៨៨លាន នៅ​ឆ្នាំ ២០០៥បាន $៣៥៩លាន និងឆ្នាំ២០០៦​បាន $១៩០ លាន ($៦៦២ លាន រាប់ចញ្ចូលទាំង​ចំណាយ​ទៅលើ Research and Development)៕

ប្រភពដោយ៖ ANT កែសម្រួលដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនទឹកដីខ្មែរកម្ពុជាក្រោម ដែលយួនយកទៅទាំងអស់មានចំនួនប៉ុន្មានខេត្ត?
អត្ថបទ​បន្ទាប់ជីវប្រវត្តិរបស់ស្ថាបនិក Twitter លោក Jack Dorsey
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here