ទឹកដីខ្មែរកម្ពុជាក្រោម ដែលយួនយកទៅទាំងអស់មានចំនួនប៉ុន្មានខេត្ត?

0
799
ទង់ជាតិរបស់ខ្មែរកម្ពុជាក្រោម

កាលពីសម័យមុន ទឹកដីរបស់ប្រទេសកម្ពុជា មានទំហំធំណាស់ គឺធំលើសសម័យបច្ចុប្បន្នជាច្រើនដង។ ប៉ុន្តែនៅសម័យក្រោយៗមកទៀត ទឹកដីរបស់ប្រទេសខ្មែរយើងត្រូវបាត់បង់បន្តិចម្តងៗ រហូតមកដល់សព្វថ្ងៃនេះនៅសល់តែ ២៥ខេត្ត/ក្រុង ប៉ុណ្ណោះ។

ផែនទីទឹកដីកម្ពុជា​ក្រោម

តាមការសិក្សាស្រាវជ្រាវ បានបញ្ជាក់ពីទឹកដីខ្មែរ ដែលបាត់បង់ទៅប្រទេសវៀតណាម ថាមានទំហំប្រមាណ ៦៤,០០០ គីឡូម៉ែតការេ ហើយខេត្តទាំងអស់នោះមានឈ្មោះដូចជា៖ តាមប្រវត្តិសាស្រ្តបានបង្ហាញថា ទឹកដីខ្មែរភាគច្រើន ត្រូវបានប្រទេសជិតខាងដណ្តើមយក ជាពិសេសប្រទេស ថៃ និង វៀតណាម សព្វថ្ងៃនេះ។

  ឈ្មោះខេត្តខ្មែរ ( ឈ្មោះថ្មី )

  • កំពង់ស្រកី (បៀងហ្វា , ភឿកថាញ់ , ចង្វារត្រពាំង )
  • រោងដំរី ( តៃនិញ , ឡុងនិញ , ថាញ់អាញ់ )
  • ព្រៃនគរ (សៃហ្កន , ហូជីមីញ )
  • ផ្សំអំបិល (បៀនត្រែ , ភៀនហ្វា )
  • មេស ( មេស , ឌិញភឿង )
  • គោះគង ( ឡុងអាន )
  • ព្រែកឫស្សី ( គិនថឺ ,  ជុងយុញ )
  • លុងហោ (វិញឡុង )
  • ព្រះត្រពាំង ( ត្រាយិញ , វិញមិញ )
  • ផ្សារដែក ( សាដែក , ភៀនផុង )
  • មាត់ជ្រូក ( ចូវដុក , អាងយ៉ាង , ឡុងសៀន )
  • អូរកាប់ ( វ៉ុងតាវ )
  • ព្រះសូគ៌ា ( ទឿកឡេ , ហ្វៀង , ប៊ិញទ្វី )
  • ទួលតាមោក ( ធូយ៉ូវម៉ាក , ប៊ិញហឿង , ប៊ិញឡុង )
  • ពាមបារាជ ( ឡុងសៀង , អានយ៉ាង )
  • ពលលាវ ( បាក់លីវ )
  • ក្រមូនស ( រ៉ាជយ៉ាកៀងយ៉ាង , ជឿនធឿន )
  • ពាម ( ហាទៀង )
  • ឃ្លាំង ( ស្រុកទ្រាំង , ខាយហ្វុង , បាសៀង )
  • បារាជ ( ភឿឡេ ) ។

ប្រភពដោយ៖ យុវជនស្រុកស្រែ កែសម្រួលដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here