ដាក់គោលដៅឱ្យធំ ដើរពីតូចទៅ អ្នកនឹងក្លាយជាបុគ្គលអស្ចារ្យម្នាក់

0
277

បើសិនមនុស្សរស់នៅលើែផែនដីនេះ គ្មានគោលដៅច្បាស់លាស់ទេ គ្មានមហិច្ឆតាធំដុំទេ ប្រាកដជាគ្មានថ្ងៃរីកលូតលាស់ឡើយ។ នៅតែមួយកន្លែងដូចជាសត្វកង្កែបក្នុងអន្តូងដូច្នោះដែរ។

១. ដាក់គោលដៅ

ការដាក់គោលដៅនេះ ត្រូវតែជាគោលដៅដែលច្បាស់លាស់ មិនមែនធ្វើលំៗឬលេងសើចទេ។ នៅពេលដែលមនុស្សមានគោលដៅច្បាស់លាស់ ការងារនឹងទៅដោយរលូតបំផុត ប្រៀបបាននឹងផ្លូវកៅស៊ូស្អាត ប្រាកដជាងាយស្រួលក្នុងការធ្វើដំណើរមិនខាន។ បើសិនមនុស្សគ្មានគោលដៅ រស់មិនដឹងផ្លូវដើរ ពួកគេរស់នៅកំដរថ្ងៃស្លាប់ប៉ុណ្ណោះ។ ដូច្នោះការដាក់គោលដៅសំខាន់បំផុត សម្រាប់មនុស្សម្នាក់ៗដែលចង់ជោគជ័យក្នុងជីវិត។

២. ធ្វើការពីតូចទៅធំ

មនុស្សយើងគ្មានអ្នកណាម្នាក់កើតមកភ្លាមចេះភ្លាមទេ គឺមានតែការចាប់ផ្តើមពីជំហានទី១ ពីតូចទៅរហូតដល់ធំ ប្រៀបបាននឹងសរីរាង្គកាយមនុស្សមានការលូតលាស់បន្តិចម្តងៗ រហូតក្លាយជាមនុស្សធំពេញវ័យ។ បើសិនយើងចាប់ធ្វើភ្លាមធ្វើធំតែម្តង គឺមិនអាចទៅរួចទេ ព្រោះថាមនុស្សយើងមិនអាចដើរបានម្តងដប់ ឬៅម្ភៃជំហានភ្លាមឡើយ មានតែការបោះជំហានម្តងមួយជំហានៗ ទើបទៅដល់គោលដៅធំបាន។

មិនថាសេដ្ឋី ឬជាអ្នកប្រាជ្ញណាឡើយ គឺគេចាប់ផ្តើមពីបាតដៃទទេដូចគ្នា ធ្វើដំណើរពីតូចទៅដូចគ្នា រហូតបានជោគជ័យដល់សព្វថ្ងៃ។ បើអ្នកចង់ក្លាយជាមហាសេដ្ឋី ហើយមិនខំប្រឹងរក តើមានលុយមកពីណា? បើសិនចង់ក្លាយជាអ្នកប្រាជ្ញ អ្នកចេះដឹង តែមិនដែលកាន់សៀវភៅរៀនផង​ តើចេះដឹងតាមរបៀបណា? កុំជឿលើពាក្យមួយថា យកក្បួនគម្ពីរទៅដុតយកដាំទឹកផឹកនោះនឹងចេះ វាមិនអាចទៅរួចជាដាច់ខាត៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនសិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យអធិរាជចិន (ភាគទី៥)
អត្ថបទ​បន្ទាប់ទឹកដីខ្មែរកម្ពុជាក្រោម ដែលយួនយកទៅទាំងអស់មានចំនួនប៉ុន្មានខេត្ត?
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here