សិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យអធិរាជចិន (ភាគទី៥)

0
379

សម័យ អ៊ូ ហ៊ូ (៣០៤–៤៣៩គ.ស.)

ដោយទទួលបានផលចំណេញពីសង្គ្រាមផ្ទៃក្នុង ក្នុងរាជវង្សជិនក្រុមជនជាតិភាគតិច (អ៊ូ ហ៊ូ[Wu Hu]) ដែលមិនមែនជនជាតិហានចិន ដែលស្ថិតក្នុងសម័យនោះដូចគ្នាដែរ បានកាន់កាប់ភាគច្រើននៃប្រទេស នៅក្នុងសតវត្សរ៍ទី៤ ហើយនិងរុកគួននាំឲ្យមានការជំលៀសជនជាតិហានចិនមួយភាគធំ ទៅភាគខាងត្បូងនៃទន្លេយ៉ាងសេ ។ ក្នុងឆ្នាំ៣០៣ ពួកជនជាតិទី(Di) បានបះបោរឡើង ហើយក្រោយមកទៀតបានកាន់កាប់បានឆឹងទូ(Chengdu) ដោយបង្កើតជារដ្ឋមួយឈ្មោះថា ឆឹង ហាន(Cheng Han) ។ ស្ថិតក្រោមការដឹកនាំរបស់ លាវ យាន(Liu Yuan) ពួកសួងនូ(Xiongnu) បានរើបម្រះក្បែរៗស្រុក លីនផ្វិន(Linfen) សព្វថ្ងៃនេះ។ ហើយបង្កើតបានរដ្ឋមួយឈ្មោះថា ហាន ចាវ(Han Zhao) ។ អ្នកស្នងរាជ្យពី លាវ យាន លាវ ឆុង(Liu Cong) បានចាប់បានហើយនិងប្រហារជីវិតអធិរាជជិនខាងលិចពីរអង្គចុងក្រោយទៀតផង។ នគរទាំងដប់ប្រាំមួយ គឺជាពហុតរភាពនៃរាជវង្សដែលមិនមែនចិនមានអាយុកាលខ្លីៗ ដែលបានមកគ្រប់គ្រងទាំងស្រុង ឬក៏ផ្នែកខ្លះនៃប្រទេសចិនភាគខាងជើងក្នុងសតវត្សរ៍ទី៤ និងទី៥។ ក្រុមជនជាតិជាច្រើន ដែលជាប់ពាក់ព័ន្ធរួមមានបុព្វបុរសនៃពួកថឺខ(Turk) ម៉ុងហ្គោលនិងទីបេ ។ ភាគច្រើននៃពួកពនេចរទាំងនេះ បានមានអាណាខេត្តខ្លះដែរ ហើយបានធ្វើចិនភាវូនីយកម្មតាំងពីមុនការបានគ្រប់គ្រងអំណាចយូរមកហើយ។ ជាការពិតទៅ មួយចំនួនក្នុងចំណោមពួកជនជាតិទាំងនោះគួរឲ្យកត់ស្គាល់ដែរ គឺប្រជាជនឆៀង(Qiang) និងសួងនូ(Xiongnu) ត្រូវបានអនុញ្ញាតិឲ្យរស់ នៅតំបន់ព្រំដែនក្នុងមហាកំផែងតាំងពីចុងសម័យរាជវង្សហានមកេម្ល៉ះ។

បដិមារ ចុណ្ណសិលាព្រះពោធិសត្វ, រាជវង្សឈីខាងជើង, ៥៧០គ.ស. ធ្វើនៅកន្លែងមួយ ដែលស្ថិតនៅខេត្ត ហឺណានបច្ចុប្បន្ននេះ។

រាជវង្សខាងត្បូង និងខាងជើង (៤២០–៥៨៩ គ.ស)

ដោយបានសញ្ញានៃការដួលរលំនៃរាជវង្សជិនខាងកើតក្នុងឆ្នាំ៤២០ ប្រទេសចិនបានធ្លាក់ចូលដល់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង។ ជនជាតិហានបានប្រមូលកងទ័ពដែលនៅរស់ពីការវាយប្រហាររបស់កុលសម្ព័ន្ធពនេចរនៅភាគខាងជើងដូចជា សៀនប៉ី(Xianbei) ហើយនិងឲអរិយធ៌មរបស់ពួកគេបានបន្តការលូតលាស់រីកចំរើនតទៅទៀត ។

ក្នុងប្រទេសចិនភាគខាងត្បូង ការតតាំងគ្នាយ៉ាងឃោរឃៅ ដោយសារថាព្រះពុទ្ធសាសនា គួរតែត្រូវបានអនុញ្ញាតឲ្យមាន ដែលបានកាន់ជានិច្ចកាលដោយរាជវង្សានុវង្សនិងពួកអភិជនដែរឬអត់។ នៅទីបញ្ចប់ ជិតដល់ចុងនៃសម័យរាជវង្សខាងត្បូងនិងរាជវង្សខាងជើង ទាំងបរិស័ទខាងពុទ្ធសាសនានិងសាសនាតាវបានស្រុះស្រួលហើងថែមទាំងកាន់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទៀត។ ក្នុងឆ្នាំ៥៨៩​ សួយបានបញ្ចូលរាជវង្សខាងត្បូងចុងក្រោយ ឆិន តាមរយៈកងទ័ព ហើយបានដាក់បញ្ចប់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង ។

សេះប៉សឺឡែន លាបថ្នាំរលោងបីព៌ណ នៃរាជវង្សថាងចិន (ប្រ.ឆ្នាំ៧០០គ.ស)

រាជវង្សថាង (៦១៨–៩០៧ គ.ស.)

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ៦១៨ កាវជូបានដណ្ដើមបានរាជ្យបល្ល័ង្ក ហើយរាជវង្សថាងត្រូវបានបង្កើតឡើង ដោយបើកឡើងនូវយុគថ្មីនៃភាពរុងរឿង និងបម្រែបម្រួលថ្មីខាងសិល្បៈនិងបច្ចេកវិទ្យា។ ព្រះពុទ្ធសាសនា ដែលបានធ្វើឲ្យមានឡើងបន្តិចៗម្ដង ក្នុងប្រទេសចិនពីចាប់ពីសតវត្សរ៍ទី១មកេម៉្លះ បានប្រែកា្លយជាសាសនាដ៏សំខាន់ជាងគេ ហើយត្រូវបានកាន់រក្សាទុកដោយគ្រួសារអធិរាជ និងប្រជាជនសាមញ្ញមួយភាគ។

ឆាងអាន(Chang’an) (បច្ចុប្បន្ន ស៊ីអាន[Xi’an]) ជារាជធានីរបស់ប្រទេស ត្រូវបានគេគិតថាជាក្រុងដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងសម័យនោះ។ ទាំងរាជវង្សហាន និងរាជវង្សថាងត្រូវបានចាត់ទុកថាជាសម័យដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រចិនជារឿយៗមក។

ថាង ក៏ដូចជាហានដែរ បានទុកផ្លូវពាណិជ្ជកម្មបើកទូលាយទៅភាគខាងលិច និងខាងត្បូង។ ធ្លាប់មានការដោះដូរពាណិជ្ជកម្មធំៗជាមួយប្រទេសក្រៅឆ្ងាយៗ ហើយនិងអ្នកជំនួញបរទេសដែលបានតាំងទីនៅក្នុងប្រទេសចិន។

រាជវង្សថាងបានណែនាំឲ្យមានប្រព័ន្ធថ្មី ជាការគ្រប់គ្រងបែបចិនហៅថាប្រព័ន្ធសម្បទានដី ។ ប្រព័ន្ធនេះបានផ្ដល់ដីឲ្យគ្រួសារជាច្រើន ដែលទទួលបានពីអធិរាជផ្អែកទៅលើតម្រូវការរបស់ពួកគេមិនមែនដោយសារទ្រព្យធនទេ។ ពីឆ្នាំប្រហែល៨៦០ រាជវង្សថាងចាប់ផ្ដើមធ្លាក់ចុះ ដោយសារតែការបះបោរជាបន្តបន្ទាប់ជាច្រើនក្នុងប្រទេសចិនដោយផ្ទាល់ ហើយក្នុងប្រធានបទដំបូងគឺនគរណានចាវ នៅភាគខាងត្បូង។ ម្នាក់ក្នុងចំណោមស្ដេចក្រាញ់ទាំងនោះគឺ ហ៊ាង់ ឆាវ បានកាន់កាប់បានហ្គ័ងចូវក្នុងឆ្នាំ៨៧៩ ដោយសម្លាប់អ្នកស្រុកច្រើនបំផុតរហូតដល់ ២០០,០០០នាក់ រួមទាំងដាក់អាណានិគមលើក្រុមគ្រួសារអ្នកជំនួញបរទេសមួយភាគធំនៅទីនោះទៀតផង។ ក្នុងចុងឆ្នាំ៨៨០ ឡកយ៉ាងបានប្រគល់ឲ្យលោក ហើយនៅថ្ងៃ៥ ខែមករា ឆ្នាំ៨៨១ លោកបានច្បាំងដណ្ដើមបានឆាងអាន ។ អធិរាជ ស៊ីចុង បានភៀសព្រះកាយ ទៅឆឹងទូ ហើយលោកហ៊ានបង្កើតរបបបណ្ដោះអាសន្នថ្មីមួយ ដែលត្រូវបានកម្ចាត់ជាចុងក្រោយដោយកងទ័ពថាង ប៉ុន្តែពេលក្រោយមកទៀតភាពចលាចលខាងនយោបាយបាននៅបន្ត ។

រាជវង្សប្រាំ និងនគរដប់ (៩០៧–៩៦០គ.ស.)

សម័យនៃការបែកបាក់គ្នាខាងនយោបាយស្ថិតនៅចន្លោះថាង និងសុង ត្រូវបានគេស្គាល់ថាជាសម័យរាជវង្សប្រាំ និងនគរដប់បានបន្តយ៉ាងតិចណាស់ជាងកន្លះសតវត្សរ៍ពី ៩០៧ ដល់ ៩៦០ ។ កំឡុងសម័យកាលដ៏ខ្លីនេះ នៅពេលនោះប្រទេសចិនទាំងមូលប្រារព្ធយកប្រព័ន្ធពហុរដ្ឋរបបទាំងប្រាំបានបន្ត​ពីមួយទៅមួយយ៉ាងលឿន ក្នុងការគ្រប់គ្រងនៃបេះដូងចក្រភពចាស់ៗ នៅប្រទេសចិនភាគខាងជើង។ រយៈកាលដូចគ្នានេះដែរ មានរបប១០ទៀតដែលរឹងមាំបានកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូង និងខាងលិចប្រទេសចិន អញ្ជឹងហើយសម័យនេះត្រូវបានគេបញ្ជាក់ថាជាសម័យនគរដប់។

រាជវង្សសុង លាវ ជិន និងសៀខាងលិច (៩៦០–១២៣៤គ.ស)

ក្នុងឆ្នាំ៩៦០ រាជវង្សសុង បានទទួលអំណាចគ្របដណ្ដប់ភាគច្រើននៃប្រទេសចិន ហើយបង្កើតឡើងរាជធានីមួយនៅខាយផ្វុង(ក្រោយមកត្រូវស្គាល់ថាជាប៉ីជិង) ចាប់ផ្ដើមនូវសម័យមួយនៃភាពរុងរឿងខាងសេដ្ឋកិច្ចកាលណោះរាជវង្សលាវឈីតានបានកាន់កាប់លើម៉ាន់ជូរី ម៉ុងហ្គោលីសព្វថ្ងៃនេះ និងភាគខ្លះនៃប្រទេសចិនខាងជើង។ ក្នុងឆ្នាំ១១១៥ រាជវង្សជិន (១១១៥-១២៣៤) ចឺឆិន បានលេចឡើងយ៉ាងច្រងោៗ ដោយបំផ្លាញរាជវង្សលាវក្នុងរយះពេល១០ឆ្នាំ។ ក្នុងខណៈពេលនោះ អ្វីដែលបច្ចុប្បន្នជាខេត្តចិនភាគពាយ័ព្យដូចជា កានស៊ូ សានស៊ី និង នីងសៀ​ ទីនោះហើយបានផុសឡើងនូវ រាជវង្សសៀខាងលិច ពី១០៣២ ដល់ ១២២៧ បានបង្កើតឡើងដោយកុលសម្ព័ន្ធ ថាងហ្គុត

រាជវង្សជិន បានដណ្ដើមអំណាចបានលើប្រទេសចិនភាគខាងជើង និងខាយផ្វុងពីរាជវង្សសុងដែលរើរាជធានីទៅហាងចូវ(Hangzhou)(杭州) ។ រាជវង្សសុងខាងត្បូងក៏បានឈឺចាប់ផងដែរ ដោយភាពអាម៉ាស់ដោយដឹងថារាជវង្សជិនជាអតីតអធិរាជ។ ជាលទ្ធផលច្រើនឆ្នាំ ប្រទេសចិនបានបែងចែករវាងរាជវង្សសុង រាជវង្សជិន និងសៀខាងលិចថាងហ្គុត ។ រាជវង្សសុងខាងត្បូងបានឆ្លងកាត់សម័យកាល នៃការអភិវឌ្ឍបច្ចកវិទ្យាដ៏អស្ចារ្យ ដែលអាចត្រូវបានពន្យល់ជាផ្នែកដោយការគាបសង្កត់ខាងយោធា ដែលវាបានបង្ហើញឲ្យឃើញចាប់ពីភាគខាងជើងមក។ នេះរួមបញ្ចូលការប្រើប្រាស់អាវុធរំសេវកាំភ្លើងដែលបានដើរតួដ៏សំខាន់ក្នុងជ័យជម្នះទ័ពជើងទឹករាជវង្សសុងប្រឆាំងនឹងជិនក្នុងសមរភូមិថាងតាវ និងសមរភូមិឆាយស៊ឺតាមដងទន្លេយ៉ាងសេក្នុងឆ្នាំ១១៦១។ លើសពីនេះ កងទ័ពជើងទឹកដែលឈរជើងជាអចិន្ត្រៃយ៏របស់ចិនត្រូវបានប្រមូលផ្ដុំ និងប្រគល់ឲ្យទីបញ្ជាការ មេទ័ពជើងទឹកមួយនៅទីងហាយក្នុងឆ្នាំ១១៣២ ក្រោមរជ្ជកាលនៃអធិរាជយិនចុងនៃរាជវង្សសុង

រាជវង្សសុងត្រូវបានចាត់ទុកដោយមនុស្សជាច្រើនថា ជាចំណុចកំពូលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនបុរាណ ដោយមន្ត្រីបណ្ឌិតបង្កើតថ្មីដូចជា [ស៊ូ សុង(Su Song) (១០២០-១១០១) និងសិន ខួ(Shen Kuo) (១០៣១-១០៩៥)]។ មានការសម្ងាត់រវាងអង្គបក្សដិបក្សនយោបាយពីរខាងអ្នកកំណែទម្រង់ និងអ្នកអភិរក្ស ដែលដឹកនាំដោយ ឧត្ដមមន្ត្រី វ៉ាង អានស៊ឺ(Wang Anshi) និងស៊ឺម៉ា គ័ង(Sima Guang) រៀងៗខ្លួន។ នៅចាប់ពីពាក់កណ្ដាលដល់ចុងសតវត្សរ៍ទី១៣ ជនជាតិចិនបានប្រកាន់យកដាច់ណាត់នូវទស្សនវិជ្ជានៃអ្នកខុងជឺថ្មី បានបង្កើតឡើងដោយ ជូ ស៊ី(Zhu Xi)។ មានស្នាដៃអក្សសិល្ប៍ជាច្រើនសន្ធឹកបាននិពន្ធឡើងកំឡុងរាជវង្សសុងដូចជា ស្នាដៃប្រវត្តិសាស្ត្រនៃជឺជឺ ថុងជាន។ វប្បធ៌ម និងសិល្បៈបានរីកចម្រើនរួមមានស្នាដៃសិល្បៈដូចជាតាមដងទន្លេកំឡុងពេលបុណ្យឈិងមិង និងចំរៀងខ្លុយពនេចរទាំង១៨បទ ពេលនោះក៏មានពួកវិចិត្រករខាងពុទ្ធនិយមដូចជា លីន ធ្រីងកួយ(Lin Tinggui) ផងដែរ។ To Be Continue…

សូមរង់ចាំអានអត្ថបទប្រវត្តិសាស្ត្រចិនបន្តទៀត ពីគេហទំព័រយើងខ្ញុំ !

រៀបរៀងនិងកែសម្រួល៖ មនោ វិជ្ជា ប្រភពយោងដោយ៖ វីគីភីឌា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here