ស្រាគឺថ្លៃ តែមនុស្សគឺថោក

0
143

ប្រសិនបើអ្នកទាំងអស់គ្នា បានអានចំណងជើងនេះហើយ អាចនឹងមានអ្នកខ្លះគាត់បានយល់ន័យចំខ្លះៗ ប៉ុន្តែសម្រាប់អ្នកខ្លះទៀតគឺ នៅមិនទាន់ច្បាស់នៅឡើយទេ។ ដូច្នេះបើសិនមិនទាន់ច្បាស់ចំណុចណាមួយ​ មនោខ្ញុំ នឹងសរសេររ៉ាយរ៉ាប់បន្ថែមបន្តទៀតខាងក្រោមនេះ៖

ស្រាថ្លៃ 

ពាក្យថា “ស្រាថ្លៃ” មិនមែនថាខ្ញុំផ្តល់តម្លៃទៅឱ្យខាងស្រាមានតម្លៃជាងមនុស្សទេ តែខ្ញុំចង់ប្រៀបធៀបតម្លៃស្រាវាថ្លៃ តែបើសិនយើងមិនយល់ពីតម្លៃវិញ វានឹងធ្វើឱ្យមនុស្សថោកក៏ថាបាន។ ស្រាវ ភាគច្រើនគេនិយមផឹកនៅពេលពិធីជប់លៀង ជួបជុំគ្នានិងមិត្តភក្តិពេលល្ងាចថ្ងៃសុក្រ ព្រោះថាថ្ងៃសៅរ៍ និងអាទិត្យជាថ្ងៃឈប់សម្រាកពីការងារ។ ម្យ៉ាងទៀត គុណតម្លៃរបស់ស្រាគឺ នៅពេលដែលគេសម្ភោធហាងថ្មី ឬអបអរនឹងជោគជ័យរបស់ពួកគេជាដើម។ ជាពិសេសស្រាសុាំប៉ាញ គេសម្រាប់ផឹកមានកម្រិត និងមានតម្លៃថ្លៃ ហើយមានអត្ថន័យច្រើនយ៉ាងទៀត។

មនុស្សថោក

ចំពោះឃ្លានេះដូចជាធ្ងន់ធ្ងរបន្តិច តែខ្ញុំគ្មានបំណងថារាលដល់មនុស្សដែលគេល្អត្រឹមត្រូវឡើយគឺ និយាយចំពោះមនុស្សដែលមិនផ្តល់តម្លៃឱ្យខ្លួនឯង ផឹកមិនចេះប្រមាណខ្លួនឯង ផឹកហួសកំណត់ រហូតបាត់ការគ្រប់គ្រងស្មារតីលើខ្លួនឯងទៅប្រព្រឹត្តិអំពើមិនល្អផ្សេង និងបង្ករគ្រោោះថ្នាក់សល់សង្គមជាតិថែមទៀត។ ប្រសិនបើស្រាយើងទិញមកថ្លៃហើយ ចុះកុំធ្វើខ្លួនឯងហ្នឹងថោកជាងស្រាឱ្យសោះ ត្រូវចេះផឹកល្មមៗ តាមសមត្ថភាពខ្លួន កុំជោរតាមគេអួតថាពូកែផឹក រហូតក្លាយខ្លួនប្រៀបបាននឹងមនុស្សឆ្កួតម្នាក់នោះ។ នៅក្នងលោកនេះ គេមិនដែលសរសេរអ្នកផឹកខ្លាំងទេ មានតែគេមើលងាយទៅវិញ ដូច្នោះហើយ បើសិនជៀសបានគួរតែជៀសវាងឱ្យឆ្ងាយ។ មុននឹងផឹកស្រា ត្រូវដឹងពីអត្ថន័យនៃស្រាផង តើគេត្រូវផឹកពេលណា? ផឹកក្នុងកម្មវិធីអ្វីខ្លះ? មិនមែនចេះតែផឹកគ្រប់ពេលរហូតទេ បើយើងផឹកគ្រប់ពេលវេលាវានឹងបង្ករឱ្យយើងខាតលុយ ទ្រព្យសម្បត្តិ ពេលវេលា បាត់បង់មនុស្សជាទីស្រឡាញ់ បំផ្លាញសង្គមជាតិ និងធ្វើឱ្យគ្រួសារបាត់បង់សុភមង្គលទៀត។

ពេលដែលយើងផឹកស្រាច្រើន វានឹងបង្ករឱ្យយើងខូចសុខភាព និងការគិតរបស់យើងជាច្រើនទៀត។ ដូច្នេះការផឹកស្រានេះ គ្មានផលល្អអ្វីឡើយ មានតែខាតពេលវេលា និងលុយកាក់របស់យើងប៉ុណ្ណោះ។ បើសិននៅប៉ែកអ៊ឺរ៉ុបវិញ គេផឹកមានពេលរបស់គេត្រឹមត្រូវ មិនមែនផឹកជាអាជីពដូចស្រុកយើងទេ៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនបើមិនចង់ឱ្យគេមើលងាយ ជាន់ឈ្លី និងធ្វើបាបទេ ត្រូវតែធ្វើខ្លួនឯងឱ្យមានសមត្ថភាព
អត្ថបទ​បន្ទាប់មនុស្ស 10 ចំណុច ដែលមិនគួររាប់អានជាមួយ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here