បើមិនចង់ឱ្យគេមើលងាយ ជាន់ឈ្លី និងធ្វើបាបទេ ត្រូវតែធ្វើខ្លួនឯងឱ្យមានសមត្ថភាព

0
262

មនុស្សក្នុងលោកនេះ មានមនុស្សជាច្រើននាក់ដែលពុំត្រូវបានគេយកចិត្តទុកដាក់ និងតែងមើលរំលងជានិច្ច។ ហេតុផលតែម្យ៉ាងគត់ ដែលធ្វើឱ្យអ្នកដទៃធ្វើបែបនេះចំពោះគេទាំងនោះគឺ មកពីអ្នកគ្មានសមត្ថភាពខ្លួនឯង។ សម្រាប់សមត្ថភាព យើងចែកចេញជាពីរ៖ ទី១ ពីកំណើត (ទេពកោសល្យ) ទី២ កើតមកហើយទើបចេះ (សិក្សា) ។

បើសិនចង់ឱ្យគេមកជួយអ្នក ទាល់តែអ្នកខ្លាំងខ្លួនឯងជាមុនសិន
តាមសុភាសិតខ្មែរយើងនិយមពោលថា «ហុតទឹកសម្ល តែសម្លឹងកាក»។ ដូច្នេះបើសិនសម្លយើងគ្មានសាច់ឆ្ងាញ់ទេ គ្មានអ្នកនឹងមកហុតឡើយ ប្រៀបបានយើងស្ទុយត្រីអ៊ីចឹង បើសិនដាក់តែផ្លែសន្ទួច តែគ្មាននុយទេ គ្មានត្រីល្ងង់ណាមកសុីនុយនោះដូចគ្នា។

បើមិនចង់ឱ្យគេមកមើលងាយ មើលរំលង និងជាន់ឈ្លីយើងទេ មានតែវិធីសាស្ត្រម្យ៉ាងគត់គឺ ត្រូវតែខ្លាំងជាងអ្នកដទៃ មានសមត្ថភាពឱ្យច្រើន ទើបគេមិនអាចជិះជាន់បាន។ តាំងពីបុរាណកាលមក ទឹកជ្រោះមិនដែលហូតពីទីទាម ចាក់ឡើងទៅទីខ្ពស់ឡើយ មានតែហូរពីទីខ្ពស់ចុះមកទីដែលទាបជាងគេបំផុត។ ចំពោះកន្លែងដែលទាបជាងគេនោះ នឹងត្រូវរងសម្ពាធទឹកនេះជារៀងរហូត៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនស៊ុន ឈាន៖ ស្ងប់ចិត្ត រួចគិតឡើងវិញ ទើបមិនមានការសោកស្តាយ
អត្ថបទ​បន្ទាប់ស្រាគឺថ្លៃ តែមនុស្សគឺថោក
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here