វៀតណាម​កំពុង​ស្វែងរក​ទិញ​កាហ្វេ​ពី​ក្រៅប្រទេស ខណៈពេលការ​ផ្គត់ផ្គង់​ក្នុងស្រុកបាន​ធ្លាក់​ចុះ

0
198

ប្រទេស​វៀតណាម ៖ វៀតណាម​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្គត់ផ្គង់​កាហ្វេ​រ៉ូ​បូ​ស្តា​ធ្លាក់​ចុះ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា​ស្វែងរក​ទិញ​កាហ្វេ​ពី​ក្រៅប្រទេស ខណៈ​តម្លៃ​កាហ្វេ​សកល​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ ។ នេះ​បើ​តាម​ប្រភព​ពី​ផ្នែក​ពាណិជ្ជកម្ម ។

កង្វះខាត​នេះ​កើតឡើង ខណៈ​ការ​ផ្គត់ផ្គង់​តានតឹង​ក្នុង​ប្រទេស ដោយសារ​ដំណាំ​កាហ្វេ​មាន​ទ្រង់ទ្រាយ​តូច​នៅ​រដូវ​កាល​នេះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងអំឡុងពេល​ប្រមូល​ផល​ដែល​បំផ្លាញ​គុណភាព​ដំណាំ ។

វៀតណាម គឺជា​ប្រទេស​ដាំ​កាហ្វេ​រ៉ូ​បូ​ស្តា ច្រើន​ជាងគេ​លើ​ពិភពលោក និង​ប្រើ​ជា​ចម្បង​ដើម្បី​ផលិត​កាហ្វេ​ឆុង​ភ្លាម​ៗ ឬ​រលាយ​ក្នុង​ទឹក ។

ក្រុមហ៊ុននាំចេញ​ក្នុងស្រុក​បច្ចុប្បន្ន មិន​អាច​ទទួល​បានការ​ផ្គត់ផ្គង់​ពី​កសិករ​ទេ និង​ត្រូវ​បង្ខំចិត្ត​ទិញ​កាហ្វេ​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​តម្លៃ​ពី​២០​ទៅ​៣០​ដុល្លារ​ក្នុង​១​តោន ។ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​ពី​ប្រភព​ឧស្សាហកម្ម​អឺរ៉ុប និង​វៀតណាម ។

លោក Phan Hung Anh អគ្គនាយករង Anh Minh Co ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​កាហ្វេ​នៅ​ខេត្ត Daklak ដែល​ដាំ​កាហ្វេ​ធំ​បំផុត​របស់​វៀតណាម ថ្លែង​ថា ៖ « ពួក​គេ​បាន​ទិញ​នៅ​ពេល​បញ្ចុះតម្លៃ​នា​ដើមរដូវ​នេះ ។ បច្ចុប្បន្ន ពួក​គេ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​លើស​ពី​តម្លៃ​ដើម » ។

ប្រទេស​វៀតណាម​ត្រូវ​គេ​រំពឹង​ថា នឹង​ផលិត​កាហ្វេ​បាន​២៦,៣​លាន​បាវ​ក្នុង​ឆ្នាំ​២០១៦-២០១៧ ធ្លាក់​ចុះ​ពី​២៨,៤​លាន​បាវ​ក្នុង​រដូវ​កាល​មុន​។ នេះ​បើ​តាម​តួលេខ​ពី​ធនាគារ​Rabobank ។

ពាណិជ្ជករ​អន្ដរជាតិ​មាន​កាហ្វេ​៦,៥​លាន​បាវ ទម្ងន់​ប្រហែល​៦០​គីឡូក្រាម​ក្នុង​១​បាវ (៣៩​ម៉ឺន​តោន​) គិត​ត្រឹម​ចុងខែ​ឧសភា ក្នុង​ចំណោម​កាហ្វេ​ក្នុង​ស្តុក​៩​លាន​បាវ ។ ពួក​គេ​បាន​លក់​កាហ្វេ​អស់​ប្រហែល​៣​ទៅ​៤​ម៉ឺន​តោន​ទៅ​ឲ្យ​ក្រុមហ៊ុននាំចេញ​ក្នុងស្រុក ។ នេះ​បើ​តាម​ឈ្មួញ​វៀតណាម ។

ក្រុមហ៊ុន​វៀតណាម​មួយ​ចំនួន​បាន​លក់​គ្រាប់​កាហ្វេ​ទៅ​ឱ្យ​ក្រុមហ៊ុន​យក្ស​ដូច​ជា Nestle និង Jacobs Douwe Egberts ។

ក្រុមហ៊ុននាំចេញ​នៅ​សល់​ជម្រើស​តិចតួច​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា កសិករ​បាន​រក្សា​ទុក​កាហ្វេ​មានគុណ​ភាពល្អ ដោយ​សង្ឃឹមថា តម្លៃនឹង​កើនឡើង ។

ពាណិជ្ជករ​ប៉ាន់​ស្មានថា កសិករ​មាន​ដំណាំ​តិច​ជាង​១៥%​ក្នុង​រដូវ​កាល​នេះ បើ​ធៀប​នឹង​៣៥%​ក្នុង​ឆ្នាំ​ធម្មតា ។ ក្រុមហ៊ុននាំចេញ​ក្នុងស្រុក​មើលឃើញ​សម្ពាធ​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ខណៈ​ការ​ផ្គត់ផ្គង់​បន្ត​ធ្លាក់​ចុះ ។

ហានិភ័យ​មួយទៀត គឺ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្ដរជាតិ​អាច​នឹង​ឈប់​លក់​កាហ្វេ​ទៅ​ឲ្យ​ក្រុមហ៊ុននាំចេញ​វៀតណាម ដោយសារ​ពួក​គេ​បង្កើត​កិច្ចសន្យា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​លីង​កាហ្វេ​នៅ​ចុងឆ្នាំ​នេះ៕

ប្រភពដោយ៖ កោះសន្តិភាព

ឆ្លើយ​តប​

Please enter your comment!
Please enter your name here