ប្រើតែមួយក្បាច់នេះ ដឹងច្បាស់ថាចិត្តគេគិតយ៉ាងណាចំពោះយើងហើយ

0
301

គេថាមនុស្សលោកនេះ មានចិត្តមិនដូចគ្នាទេ មនុស្សច្រើនចិត្តរាប់សែនលានផ្សេងពីគ្នា។ ប៉ុន្តែអ្វីដែលយើងអាចដឹងតែមួយចំណុចបានហើយ ហើយចំណុចនោះនឹងប្រាប់អ្នកពីចិត្តរបស់ពួកគេបានគិតអ្វីខ្លះមកលើយើងដោយងាយបំផុត។

ចង់បានដូចគ្នា

មនុស្សដែលកើតមកហើយ ប្រាប់ថាគ្មានមហិច្ឆតា គ្មានចង់បានអាចនឹងក្សត់ណាស់ ប្រហែលជាគ្មានផងដែរមិនដឹង ព្រោះថាមនុស្សក្នុងលោកយើងអ្នកណាៗ ក៏គេចង់បាន ចង់មានដូចៗគ្នាទាំងអស់ហ្នឹង។ ដូច្នេះហើយ បើសិនចង់ដឹងថាចិត្តគេកំពុងគិតយ៉ាងណា? ចូរប្រើវិធីប្រៀបធៀបពីរូបយើងជាគេ ពីរូបគេជាយើងវិញ។ វិធីនេះគឺ មានប្រសិទ្ធិខ្ពស់ខ្លាំងណាស់ អាចវាស់ស្ទង់ពីជម្រៅចិត្តមនុស្សបានដោយងាយបំផុត។ ឧទាហរណ៍ថា បើសិនយើងហេវ តើយើងនឹងធ្វើអ្វីខ្លះ? ដូច្នេះអ្នកដទៃគេក៏មិនខុសពីយើងដែរ មានន័យថាគេនឹងទៅរកចំណីអាហារដូចគ្នា ដែលចាំបាច់មិនអាចខ្វះបាន។

ចំពោះការចង់បានរបស់មនុស្សវិញ ក៏កាន់តែដូចគ្នា ព្រោះមនុស្សកើតមកមានសេចក្តីលោភលន់មកជាមួយស្រាប់តែម្តង មិនទាន់ដឹងក្តីផង ចេះច្រណែន ចេះយំពេលគ្មានអ្នកលួងលោម ចង់បានការស្រឡាញ់ពីអ្នកដទៃដូចៗគ្នាទាំងអស់ហ្នឹង។ បើដូច្នេះ តើមានអ្វីពិបាកយល់ពីចិត្តរបស់មនុស្សទៀតទៅ?

អត្ថបទដោយ៖ មនោ វិជ្ជា 

 

ចែករំលែក
អត្ថបទ​មុនប្រវត្តិជីវិតតស៊ូរបស់មហាត្មៈគន្ធី រដ្ឋបុរសប្រទេសឥណ្ឌា
អត្ថបទ​បន្ទាប់សិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យអធិរាជចិន (ភាគទី៤)
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here