ក្បាច់គុន “ល្បុក្កតោ” ជារបស់ខ្មែរ ដែលដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅគ្រប់ជំនាន់

0
1792
បើយោងតាមប្រវត្តិសា​ស្រ្តខ្មែរ ខ្មែរគឺ​មាន​ប្រវត្តិ​ជា​ពូជ​អ្នក​ចំបាំង ពូជ​អ្នកប្រយុទ្ធ និង​ពូជ​អ្នកគុននិយមដ៏ល្បីល្បាញបំផុតក្នុងពិភពលោកនេះ។ ទឹក​ដី​មហានគរ​ដ៏រុងរឿង​ដល់​កំពូល ក៏​ដោយសារ​បុព្វ​បុរស​ខ្មែរ​ជាអ្នក​ខ្លាំង​ពូ​កែខាង​សិល្ប៍សាស្រ្ត និង​យុទ្ធ​សិល្ប៍ ក្បាច់គុននេះហើយ។
បើ​តាម​កំណត់​ត្រា​លោក ជីវ តា​ក្វាន់ បាន​បញ្ជាក់​ថា «ខ្មែរ​ពូកែ​ច្បាំង​ ពិសេស​វីរៈ​មហា​ក្សត្រ​ខ្មែរ សុទ្ធ​សឹង​ជា​អ្នក​ខ្លាំង​ពូ​កែ​ធ្វើ​សឹក​សង្គ្រាម»។ សឹក​សង្គ្រាម​សម័យ​បុរាណ ត្រូវ​ការ​អ្នក​ចេះ​ក្បាច់គុន តាម​រយៈ​ភាព​រុង​រឿង​នៃ​សម័យ​មហា​នគរ បញ្ជាក់​ថា​ ខ្មែរ​គ្រប់​ស្រ​ទាប់​ តាំង​ពី​ស្តេច​ដល់​រាស្រ្ត​សាមញ្ញ ពិត​ជា​អ្នក​ប្រ​កប​ដោយ​ទេព​កោសល្យ​ខាង​ក្បាច់​គុន យ៉ាង​សំបូរ​បែបមិនថាតែក្បាច់គុនល្បុក្ក​តោនេះទេ នៅមានជាច្រើនថែមទៀត។
អ្វី​ទៅ​ដែលហៅ​ថា​ “ល្បុក្ក​តោ” ?
ពាក្យ​ថា៖
ល្បុក្ក = វាយ ឬ ក្បាច់​គុន
តោ = សត្វ​តោ ឬ អនុភាព
រួម​សេចក្តី​មក ពាក្យ​ថា “ល្បុក្ក​តោ” មាន​ន័យ​ថា​ជា​កំពូល​ក្បាច់គុន ប្រកប​ដោយ​អនុ​ភាព ឬជា​ក្បាច់គុន​ខ្លាំង​ដូចសត្វ​តោ។
ក្បាច់​គុន​ល្បុក្កតោ​​ចែក​ជា​ ១២​មេ ហើ​យ​ក្នុង​មួយ​មេៗ មាន​រាប់​រយ​ក្បាច់ឯណោះ។ ក្បាច់​គុន​ល្បុក្ក​តោ​ ជា​ព្រលឹង​វប្បធម៌​ខ្មែរ​សុទ្ធ​សាធ ដែល​ដូន​តា​ខ្មែរ​យើង​បន្សល់​ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយថែរក្សានិងការពារ។ ដូច្នេះ​ដើម្បី​​អភិរក្សមរតក​ដ៏អស្ចារ្យក្នុងលោកនេះ ដែល​មិន​អា​ច​កាត់​ថ្លៃ​បាន​នោះឱ្យ​បាន​គង់​វង្ស សូម​កូន​ខ្មែរទាំងអស់​ចូល​រួម​ហ្វឹក​ហាត់​ និង​ជំ​រុញ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​បណ្តុះ​ទឹក​ចិត្ត​អោយ​ស្រឡាញ់​ក្បាច់គុន​ខ្មែរឡើងវិញ ពិ​សេស​ក្បាច់​គុន​ល្បុក្ក​តោ តាមពាក្យស្លោកថា “ខ្មែរ​ហាត់គុន​ខ្មែរ”។ ចំពោះក្បាច់គុន “ល្បុក្ក​តោ” នេះមិនត្រឹមតែហាត់ដើម្បីការពារខ្លួនទេ ថែមទាំងធ្វើឱ្យរាងសង្ហា និងជាពិសេសក្បាច់គុននេះគឺជាអត្តសញ្ញាណជាតិខ្មែរទាំងមូលផងដែរ៕
ប្រភពដោយ៖ Sroulnas168 កែសម្រួលដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here