ជីវិតខ្ពស់កប់ពពក របស់លោក Bjorgolfur បែរជាមកធ្លាក់ជំពាក់បំណុលគេរាប់សិនលានដុល្លារទៅវិញ

0
330

គេថាឆាកជីវិតមនុស្ស យើងមើលមិនឃើញទេ មានអ្នកខ្លះក្រថ្ងៃនេះ ប៉ុន្តែថ្ងៃក្រោយអាចនឹងក្លាយជាមហាសេដ្ឋីវិញក៏ថាបាន តែក៏មានមហាសេដ្ឋីជាច្រើនរូបដែលធ្លាប់ពីទីខ្ពស់បំផុតមកដល់ដីវិញដែរ។ ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយកប្រវត្តិមហាសេដ្ឋីលំដាប់ទី២ របស់ប្រទេស អ៊ីស្លង់ លោក Bjorgolfur មកចែករំលែកបទពិសោធន៍ដល់អ្នកទាំងអស់គ្នា។

លោក Bjorgolfur កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤១​  ជាអតីតមហាសេដ្ឋីលេខទី២របស់ប្រទេស អ៊ីស្លង់ (Iceland) ហើយក៏ធ្លាប់ជាអតីត ប្រធាននិងម្ចាស់ក្លឹបបាល់ទាត់ West Ham United FC នៅប្រទេសអង់គ្លេស មុនពេលកើតវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ តើហេតុអ្វីលោកធ្លាក់ខ្លួនពីមហាសេដ្ឋីក្លាយជាកូនបំណុលជាង៧៥០លានដុល្លារ?

លោក Bjorgolfur ធ្លាប់ត្រូវបានទស្សនាវដ្តី Forbes ចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានជាងគេលំដាប់ទី១០១៤ នៅលើពិភពលោក កាលពីឆ្នាំ២០០៨ ដោយមានទ្រព្យសម្បត្តិសរុប ១.៤ពាន់លានដុល្លារ ហើយក៏ជាមហាសេដ្ឋីលំដាប់ទី២នៅ ក្នុងប្រទេសអ៊ីស្លង់ផងដែរ ប៉ុន្តែជាអកុសល ដោយសារវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៨ ធ្វើឲ្យលោកត្រូវខាតទ្រព្យសម្បត្តិទាំងអស់ លើសពីនេះទៅទៀត នៅខែឆ្នូ ឆ្នាំ២០០៨ ទ្រព្យសម្បត្តិរបស់លោកត្រូវបានបាត់បង់ទ្រព្យសម្បត្តិអស់ពីខ្លួន ហើយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ ធនាគាររបស់លោកត្រូវបានប្រកាសក្ស័យធន និងត្រូវតុលាការប្រទេសអ៊ីស្លង់ កាត់ឲ្យជាប់បំណុលជាង៧៥០លានដុល្លារ។

លោក Bjorgolfur ធ្លាប់ជាអតីតម្ចាស់ភាគហ៊ុនធំ និងធ្លាប់ជាប្រធានធនាគារ Icelandic Bank Landsbanki ដែលជាធនាគារលំដាប់លេខ២នៅប្រទេស អ៊ីស្លង់។ មិនតែប៉ុណ្ណោះ លោក Bjorgolfur បានទិញយក ក្លឹបWest Ham United ដែលជាក្លឹប Premier League របស់ចក្រភពអង់គ្លេស។ នៅខែមិថុនា ឆ្នាំ២០០៦ លោកបានទិញយកភាគហ៊ុន ៩០% នៃភាគហ៊ុនសរុបរបស់ក្លឹប ធ្វើឲ្យរូបលោកក្លាយជាប្រធានក្លឹប ហើយលោក Eggert Magnusson ជានាយកគ្រប់គ្រងក្លឹប ក៏ប៉ុន្តែ នៅខែ ឆ្នូ ឆ្នាំ២០០៧ លោក Bjorgolfur បានទិញយកភាគហ៊ុនបន្ថែម ៥%ទៀតពីលោក Magnusson ធ្វើឲ្យលោកក្លាយជាម្ចាស់គ្រប់គ្រងក្លឹបទាំងមូល។

ប៉ុន្តែជាអកុសល បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុដ៏ធំ លោក Bjorgolfur បានក្ស័យធនអស់ទ្រព្យសម្បត្តិ និងជាប់បំណុលជាង ៧៥០ដុល្លារថែមទៀតនោះ នៅថ្ងៃ៨ ខែ មិថុនា ឆ្នាំ២០០៩ ក្លឹប West Ham របស់លោក ត្រូវដកហូតយកមកគ្រប់គ្រងដោយ ក្រុមហ៊ុន CB Holding វិញ ហើយ លោក Bjorgolfur ក៏បានលាលែងពីប្រធានក្លឹប។

ជាងនេះទៅទៀត បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលធ្វើឲ្យ ប្រព័ន្ធធនគាររបស់ប្រទេសអ៊ីស្លង់ស្ទើរតែដួលរលំទាំងស្រុងនោះ នៅឆ្នាំ២០០៩ លោក Bjorgolfur គឺជាបុគ្គលដែលត្រូវបានបណ្តាញសារព័ត៌មានល្បីៗ កត់សំគាល់ជាងគេបង្អស់ ពីព្រោះលោកបានប្រកាសក្ស័យធន ហើយថែមទាំងចាប់បំណុល៧៥០លានដុល្លា ដែលនេះអាចចាត់ទុកថា លោក Bjorgolfur បុគ្គលដែលជាប់បំណុលផ្ទាល់ខ្លួនច្រើនជាងគេបង្អស់ ក្នុងកំណត់ត្រារបស់ពិភពលោក៕

ប្រភពដោយ៖ ពាណិជ្ជកម្មកម្ពុជា កែសម្រួលដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនការដឹកនាំសង្គមខ្មែរ ក្នុងរជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៧
អត្ថបទ​បន្ទាប់ប្រវត្តិលោក Charles Babbage អ្នកបង្កើត Computer ដំបូងគេបង្អស់
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here