ព្រះពុទ្ធ៖ ក្នុងលោកនេះ ឥតមានបុគ្គលណាដែលមិនត្រូវបានគេតិ្មះដៀលនោះទេ

0
891

មនុស្សលោក និងសត្វលោក កើតមកលើផែនដីនេះ សុទ្ធសឹងតែមានទុក្ខលំបាករៀងៗខ្លួន គ្រាន់តែអ្នកខ្លះតិច និងច្រើនតែប៉ុណ្ណោះ មនុស្សដែលកើតមកហើយ មានរូបតែងមានទុក្ខជៀសមិនផុតទេ។ ដូច្នេះសូរកុំទោម្នេញនឹងការរិះគន់របស់អ្នកដែល ធ្វើឱ្យយើងពិបាកចិត្ត សំខាន់ឱ្យតែយើងប្រត្តិបត្តិបានត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ ធ្វើអាក្រកលើអ្នកដទៃ សម្លាប់ជីវិតអ្នកដទៃ លួចឆក់ប្លង់អ្នកដទៃ ទើបសមនឹងខ្លាចគេរិះគន់។

” ក្នុងលោកនេះ ឥតមានបុគ្គលណាដែលមិនត្រូវបានគេតិ្មះដៀលនោះទេ ” ដូច្នេះហើយ គួរតែប្រព្រឹត្តអំល្អដល់សង្គមមនុស្ស សត្វឱ្យបានច្រើន កុំចង់កំហឹង កុំសម្លាប់ជីវិតគេ កុំធ្វើបាបគេ ត្រូវធ្វើតែរឿងល្អៗបានហើយ។ បើគេតិះដៀលទេ ក៏ជារឿងគេប៉ុណ្ណោះ សំខាន់យើងធ្វើនេះត្រឹមត្រូវឬអត់? បើសិនជាត្រឹមត្រូវ ចូរកុំខ្លាចគេនិយាយអី ធ្វើតាមគោលបំណង់របស់យើងទៅបានហើយ។ ពេលថ្ងៃក្រោយគេនឹងយល់ពីអ្វីដែលយើងខំប្រឹងធ្វើនៅពេលនេះមិនខាន៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនសិក្សាអំពីប្រវតិ្តសាស្ត្រចិន (ភាគទី៣)
អត្ថបទ​បន្ទាប់របាំ​ព្រះនាង​ផាមីណា​ទេវី បានបង្ហាញ​ពី​ទស្សនៈ​ពឹង​អាស្រ័យ​គ្នាទៅវិញទៅមក
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here