លោក Sergey Brin ជាស្ថាបនិកបង្កើតក្រុមហ៊ុន Google ម្នាក់ក្នុងចំណោម២នាក់

0
324

មនុស្សជាច្រើនមកពីប្រទេសផ្សេងគ្នា គឺសុទ្ធតែបានប្រើប្រាស់ប្រព័ន្ធអុីធើណេត និងប្រើកម្មវិធីរបស់ Google ដែលានបង្កើតឡើងដោយបុគ្គលអច្ឆរិយពីររូបគឺ Larry Page និង Sergey Brin។ ក៏ប៉ុន្តែថ្ងៃនេះផងដែរ យើងខ្ញុំនឹងសូមធ្វើការណែនាំអំពីជីវប្រត្តិរបស់លោក Sergey Brin សិន ដើម្បីមកចែកជូនដល់មិត្តអ្នកអានឱ្យបានជ្រាបពីលោក។

លោក Sergey Brin កើតនៅឆ្នាំ១៩៧៣ មានសញ្ជាតិរុស្សុី បច្ចុប្បន្នមានសញ្ជាតិអាមេរិច។ កាលពីវ័យកុមារអាយុ ៦ឆ្នាំ លោកបានភៀសខ្លួនពីសហភាពសូវៀត ធ្វើដំណើរមកកាន់ទឹកដីអាមេរិច។ លោកបានបញ្ចប់ថ្នាក់ពីសកលវិទ្យាល័យ ម៉ារីលែនដ៍ លើមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ តាមកន្លងរបស់ឪពុក និងជីតារបស់លោកដែរ។ បន្ទាប់មកទៀត លោកក៏បានទៅរៀនបន្តនៅសាកលវិទ្យាល័យស្វែ៊នហ្វដ ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ​កុំព្យូទ័រ។ នៅគ្រានោះហើយ ដែលបណ្តាលឱ្យលោកបានជួបនឹងស្ថាបនិកម្នាក់ទៀត គឺ លោក Larry Page ហើយក៏សហការគ្នាបង្កើតក្រុមហ៊ុន Google នេះឡើយ នៅឆ្នាំ១៩៩៨ ដែលជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះ។

ក្រោយមកទៀត កម្មវិធីរបស់លោក (Google) ត្រូវបានគេទទួលស្គាល់និងប្រើប្រាស់យ៉ាងច្រើនពីសំណាក់មនុស្សទូទាំងពិភពលោក។ Google គឺជាកម្មវិធីផ្ទុកឯកសារច្រើនលានឯកសារ ទាំងរូបភាពនិងវីដេអូ ហើយយើងអាចស្វែងរកទិន្ធន័យផ្សេងៗបានដោយងាយស្រួលពី Google ផងដែរ។

សព្វថ្ងៃលោកបានវិវត្តន៍ខ្លួនឯងទៅជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាសហគ្រិនអុីធើណេតដ៏ជោគជ័យម្នាក់ថែមទៀត។ ជាពិសេស លោកបានចូលរួមកម្មវិធីមនុស្សធម៌ជាច្រើនកន្លងមកនេះ។ លើកក្រោយ យើងខ្ញុំនឹងលើកយកជីវិប្រវត្តិរបស់ស្ថាបនិកម្នាក់ទៀតគឺ លោក Larry Page មកចែកជូនមិត្តអ្នកអានបន្តទៀត៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here