ជីវប្រវត្តិរបស់តាលែស (Thales) ដែលជាអ្នកទស្សនវិទូ អ្នកវិទ្យាសាស្ត្រ និងគណិតវិទូក្រិច

1
692

កើត : ប្រហែល ៦២៤ មុន គ.ស នៅ Miletus, Asia Minor (ឥឡូវ Turkey)
ស្លាប់ : ប្រហែល ៥៤៧ មុន គ.ស នៅ Miletus, Asia Minor (ឥឡូវ Turkey)

តាលែស ហាក់ដូចជា អ្នកទស្សនវិទូ អ្នកវិទ្យាសាស្ត្រ និងគណិតវិទូក្រិច ដែលត្រូវបានគេស្គាល់ដំបូងបង្អស់ទោះបីជា អាជីពរបស់គាត់ជាវិស្វករក៏ដោយ។ គាត់ត្រូវបានគេជឿថា ជាគ្រូបង្រៀន Anaximander (៦១១ មុន គ.ស – ៥៤៥ មុន គ.ស) និង ជាអ្នកទស្សនវិទូធម្មជាតិនៅសាលារៀន Milesian។ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្នកសរសេរអំពីរូបគាត់
ណាម្នាក់នៅរស់ទេ។ ដូច្នេះវាពិបាកក្នុងការកំណត់គំហើញរបស់គាត់ ឬប្រាកដក្នុងចិត្ត ពីការរកឃើញផ្នែកគណិតវិទ្យា
របស់គាត់ណាស់។ តាមពិតវាមិនច្បាស់លាស់ទេ ថាតើគាត់បានសរសេរសំណៅការងារទាំងអស់នោះ និងប្រសិនបើ
គាត់ធ្វើមែនវាទាំងនោះប្រាកដណាស់បានបាត់បង់នៅសម័យកាលអារីស្តូត ដែលមិនបានចូលទៅដល់ការសរសេរ អំពីតាលែស។ ម្យ៉ាងវិញទៀត មានការអះអាងជាច្រើនថាគាត់បានសរសេរសៀវភៅពីការធ្វើនាវាចរណ៍ ប៉ុន្តែទាំងនេះ ផ្អែកលើភស្តុតាងតិចតួចប៉ុណ្ណោះ។ ក្នុងសៀវភៅនោះ ណែនាំថាគាត់ប្រើក្រុមផ្កាយ Ursa Minor ដែលគាត់កំនត់ថា ជាលក្ខណៈសំគាល់ដ៏សំខាន់ក្នុងយុទ្ធសាស្ត្រធ្វើនាវាចរណ៍របស់គាត់។

សូម្បីសៀវភៅនោះ ជាការប្រឌិតក៏ដោយ វាគួរអោយជឿបានដែលថា តាលែសពិតជាប្រើក្រុមផ្កាយ Ursa Minor។
Proclus, ទស្សនៈវិទូសំខាន់ចុងក្រោយគេ ដែលរស់នៅរវាង ៤៥០ ឆ្នាំបន្ទាប់ពីគ.ស បានសរសេរដូច្នេះថា៖

[តាលែស] បានទៅដល់អេស្ស៊ីបដំបូង បន្ទាប់ពីពេលនោះមកគាត់បានបង្ហាញណែនាំការសិក្សាធរណីមាត្រនេះដល់
ប្រទេសក្រិច។ គាត់បានរកឃើញ សំណើរ ជាច្រើនដោយខ្លួនគាត់ផ្ទាល់ ហើយបង្រៀនដល់អ្នកស្នងរបស់គាត់នូវ គោលការណ៍ដែលនៅក្រោម សំណើរផ្សេងៗទៀតយ៉ាងច្រើន យុទ្ធសាស្ត្រនៃការវាយប្រហារលើបញ្ហារបស់គាត់មាន ភាពទូទៅយ៉ាងទូលំទូលាយក្នុងករណីខ្លះ ហើយកាន់តែខ្លាំងជាងនេះទៀត គឺក្នុងធម្មជាតិនៃការពិនិត្យពិច័យធម្មតា និង ការធ្វើការសង្កេតក្នុងករណីផ្សេងៗទៀត។

វាមានភាពលំបាកក្នុងការសរសេរអំពី តាលែស និងអ្នកផ្សេងៗទៀតដែលរស់នៅក្នុងពេលស្រដៀងគ្នានឹងគាត់ដែរ។
ថ្វីបើមានឯកសារយោងជាច្រើនអំពីតាលែស ដែលអាចបំភ្លឺផ្លូវអោយយើង ដើម្បីធ្វើការរៀបចំឡើងវិញនូវពត៌មាន
លំអិតជាច្រើនក៏ដោយ ក៏ប្រភពទាំងនោះត្រូវតែបានយកចិត្តទុកដាក់ ចាប់តាំងពីវា គឺជាទំលាប់នៃដើម្បីកត់ត្រាទុក
ឈ្មោះជនល្បីៗជាមួយនឹងការរុករក ដែលពួកគេពុំបានកត់ត្រាសំរាប់មនុស្សជំនាន់ក្រោយ។ ភាគខ្លះគឺជាលទ្ធផលនៃ កិត្តិនាមនៃរឿងនិទានដែលមនុស្សដូចតាលែសសំរេចបាន និងភាគខ្លះទៀតគឺជាលទ្ធផលនៃអ្នកវិទ្យាសាស្ត្រដែល
ជាប់ទាក់ទងខ្លះៗទៅនឹងប្រធានបទរបស់ពួកគេ ក្នុងការព្យាយាមបង្កើននូវកិត្តិនាមនៃប្រធានបទរបស់ពួកគេដោយ
ការផ្តល់អោយវានៅសាវតាជាប្រវត្តិសាស្ត្រ។

តាលែសគឺជារូបភាពនៃកិត្តនាមអស្ចារ្យយ៉ាងពិតប្រាកដ គាត់ជាអ្នកទស្សនៈវិទូមុន សូក្រាត ក្នុងចំណោមអ្នកដែល មានគតិបណ្ឌិតទាំង៧។ Plutarch អ្នកសរសេរអំពី គតិបណ្ឌិតទាំង៧ បាននិយាយថា ៖

[តាលែស] គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកគតិបណ្ឌិតទាំងនេះ ដែលយើងអាចមើលឃើញឧត្តមគតិរបស់គាត់ដែល បានឈានចូលក្នុងការពិចារណាអំពីទ្រឹស្តី  ផុតពីការកម្រិតអត្ថប្រយោជន៍នៃការអនុវត្តន៍ ហើយដែលត្រូវការកិត្តិយស នៃឧត្តមគតិក្នុងឆាកនយោបាយ។

ការអធិប្បាយដោយ Plutarch នេះមិនគួរបានឃើញដូចដែលបាននិយាយថា តាលែសមិនបានដើរតួនាទីជាអ្នក នយោបាយនោះទេ តែតាមការពិតគាត់បានធ្វើមែន។

គាត់បានបញ្ចុះបញ្ចូលរដ្ឋដែលដាច់ៗពីគ្នានៃ Lonia ដើម្បីបង្កើតជាសហព័ន្ធជាមួយរាជធានីនៅ Teos។ គាត់បានឃាត់ ជនរួមជាតិរបស់គាត់ពីការទទួលយកនូវសម្ព័ន្ធមិត្តជាមួយ Croesus ហើយជាលទ្ធផល វាបានសង្គ្រោះក្រុងទាំងមូល។

មានរបាយការណ៍ថា តាលែសបានធ្វើការព្យាករពីគ្រាសនៃព្រះអាទិត្យ (ច័ន្ទគ្រាស សូរគ្រាស) ក្នុងឆ្នាំ ៥៨៥មុនគ.ស។
រយះពេលរង្វិលជុំប្រហែល ១៩ឆ្នាំរបស់គ្រាសនៃព្រះច័ន្ទទាំងនោះ ត្រូវបានគេស្គាល់ជាច្រើននៅពេលនេះ ប៉ុន្តែរង្វិលជុំ សំរាប់គ្រាស់នៃព្រះអាទិត្យ គឺពិបាកកំណត់ជាង ចាប់តាំងពីគ្រាស់ទាំងឡាយត្រូវបានមើលឃើញនៅកន្លែងផ្សេងៗគ្នា លើផែនដី។ ការទស្សទាយរបស់តាលែសក្នុងឆ្នាំ ៥៨៥មុន គ.ស គ្រាស វាប្រហែលជាការស្មានមួយ ដោយផ្អែកលើ ចំណេះដឹងដែលថា គ្រាសនៅពេលនោះគឺពិតជាមានមែន។ ការអះអាងដែលថា តាលែសប្រើប្រាស់ Babylonian saros (រង្វិលជុំដែលមានរយះពេល ១៨ឆ្នាំ ១០ថ្ងៃ និង៨ម៉ោង) គឺដើម្បីធ្វើការស្មាន គ្រាសដែលបង្ហាញឡើងដោយ
Neugebauer គឺមិនដូចទៅនឹង Neugebauer ដែលបង្ហាញថា Saros គឺជាការបង្កើតឡើងមួយនៃ Halley.
Neugebauer សរសេរថា៖

…គ្មានរង្វិលជុំនៃគ្រាសព្រះអាទិត្យ ដែលអាចមើលឃើញនៅកន្លែងជាក់លាក់ណាមួយនោះទេ ៖ រាល់រង្វិលជុំឥឡូវ មានជាប់ទាក់ទងទៅនឹងផែនដីទាំងមូល។ គ្មានទ្រឹស្តី Babylonian សំរាប់ការព្យាករគ្រាសនៃព្រះអាទិត្យដែលមាននៅ ឆ្នាំ ៦០០មុនគ.សឡើយ ដូចដែលយើងអាចមើលឃើញពី ស្ថានភាពមិនគួរពេញចិត្ត ៤០០ឆ្នាំបន្ទាប់ ហើយក៏គ្មាន
Babylonians ណា បង្កើតទ្រឹស្តីផ្សេងៗ ដែលយកការជះឥទ្ធិពលទៅលើរយៈទទឹងនៃភូមិសាស្ត្រមកគិតដែរ។

បន្ទាប់ពីគ្រាសនៅថ្ងៃទី ២៨ ឧសភា ឆ្នាំ ៥៨៥ មុនគ.ស Herodotus សរសេរថា ៖
… ពេលថ្ងៃប្រែទៅជាពេលយប់មួយប៉ព្រិចភ្នែក ដែលព្រឹត្តិការណ៍នេះត្រូវបានទាយទុកមុនដោយ តាលែស។

មានវិធីសាស្ត្រ ៣ ឬ៤ យ៉ាងពីរបៀបវាស់ពីរ៉ាមីតរបស់តាលែស។

Hieronymus និយាយថា តាលែស ទទួលបានជោគជ៍យក្នុងការវាស់ពីរ៉ាមីតដោយការអង្កេតអំពីប្រវែងនៃស្រមោល របស់វាខណៈដែលស្រមោលរបស់យើងគឺស្មើទៅនឹងកំពស់របស់យើងដែរ។

ទាំងនេះ ជាការលេចឡើងដោយមិនមាននូវចំណេះដឹងល្អិតល្អត់ផ្នែកធរណីមាត្រនោះទេ គ្រាន់តែជាតែជាការអង្កេត ដោយសំអាងលើការពិសោធន៍មួយភ្លេត នៅពេលដែលប្រវែងនៃស្រមោលរបស់វត្ថុមួយត្រួតស៊ីគ្នានឹងកំពស់របស់វា ប៉ុណ្ណោះ ដូច្នេះវានឹងពិតចំពោះគ្រប់វត្ថុផ្សេងៗទៀត។ សេចក្តីរាយការណ៍ស្រដៀងគ្នាមួយបង្កើតដោយ Pliny ៖

តាលែស បានរកឃើញរបៀបវាស់កំពស់ពីរ៉ាមីតនិងវត្ថុផ្សេងៗទៀតស្រដៀងគ្នា គឺដោយការវាស់ស្រមោលនៃវត្ថុទាំង នោះនៅពេលដែលរាងកាយរបស់យើង និងស្រមោលរបស់វា មានប្រវែងសើ្មគ្នា។

Plutarch រាប់រាប់រឿងរ៉ាវក្នុងទំរង់មួយ ដែលប្រសិនបើវាជាក់លាក់មែននោះ គឺមានន័យថា តាលែសកំពុងខិតជិតទៅ រកគំនិតនៃត្រីកោណទាំងឡាយដែលស្រដៀងនេះដែរ៖

… ដោយគ្មានបញ្ហា ឬជំនួយនៃឧបករណ៍ផ្សេងៗ តាលែសគ្រាន់តែរៀបចំដាក់បន្ទះឈើនៅចុងស្រមោលនៃរូបពីរ៉ាមីត
ធ្វើអោយបង្កើតបានជារូបត្រីកោណពីរ ដោយកាំរស្មីព្រះអាទិត្យ…បង្ហាញថាពីរ៉ាមីតត្រូវតែមានមានសមាមាត្រជា % ដូចនឹងបន្ទះឈើនោះ ដែលស្រមោលរបស់ពីរ៉ាមីត ដូចនឹងស្រមោលរបស់បន្ទះឈើ។

តាមពិតទៅតាលែស អាចប្រើប្រាស់វិធីសាស្ត្រធរណីមាត្រទាំងនេះ សំរាប់ដោះស្រាយបញ្ហាមិនសាំញាំ ដោយគ្រាន់
តែសង្កេតធាតុផ្សំ និងពុំបានអោយគុណតំលៃលើវត្ថុទាំងនោះនូវអ្វីដែលវាមានទេ គឺដើម្បីបង្ហាញអោយឃើញទ្រឹស្តីបទ
ធរណីមាត្រ។

តាលែសត្រូវបានគេនិយាយថា ធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ហើយបាននាំមកនូវវិទ្យាសាស្ត្រធរណីមាត្រដល់
ប្រជាជនក្រិច។ អ្វីដែលប្រជាជនអេហ៊្សីបបានដឹងពីធរណីមាត្រភាគច្រើនគឺ ច្បាប់នៃមេដៃ ហើយគ្មានហេតុផលដើម្បី
ជឿថា តាលែសបានមកដល់ភស្តុតាងអនុមាន(ការដកហូត ឬផលទាញពីវិចារ) ដូចដែលប្រជាជនក្រិចរកឃើញពេល
ក្រោយៗទៀតនោះទេ។

ម្យ៉ាងវិញទៀត B L van der Waerden អះអាងថា តាលែសដាក់ផ្នែកធរណីមាត្រត្រឹមត្រូវតាមតក្កៈវិទ្យា ហើយយល់ដឹង
ពីសញ្ញាណនៃការផ្តល់ទ្រឹស្តីបទធរណីមាត្រផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីបើមានភស្តុតាងជាច្រើនដើម្បីផ្តល់ យោបល់ថា តាលែសបង្កើតការចែករំលែកផ្នែកមូលដ្ឋានផ្នែកធរណីមាត្រខ្លះក៏ពិតមែន តែវាងាយស្រួលក្នុងការបកប្រែ
ការចែករំលែករបស់គាត់ក្នុងពន្លឺនៃចំណេះដឹងផ្ទាល់របស់យើង។ ការជឿជាក់ហេតុដូចនេះហើយដែលតាលែសទទួល
បានការសរសើរផ្នែកធរណីមាត្រច្រើនជាងអ្វីដែលគាត់អាចសំរេចបាន។ ក្នុងសៀវភៅអត្ថបទទាក់ទងនឹងប្រវត្តិគណិត វិទូជាច្រើន តាលែស ត្រូវបានសរសើរលើទ្រឹស្តីបទធរណីមាត្របឋមទាំង៥ របស់គាត់៖

1. រង្វង់មួយបែងចែកជាពីរភាគស្មើគ្នាដោយអង្កត់ផ្ចិត។
2. មុំបាតទាំងពីរនៃត្រីកោណមួយដែលមានជ្រុងជាប់បាតពីរសើ្មគ្នា គឺស្មើគ្នា។
3. មុំរវាងបន្ទាត់ត្រង់ពីរប្រសព្វគ្នាគឺស្មើគ្នា (ហៅថាមុំទល់កំពូល)។
4. ត្រីកោណពីរប៉ុនគ្នា កាលណាមានមុំពីរ និងជ្រុងមួយនៃត្រីកោណទាំងពីរសើ្មគ្នា។
5. មុំចារឹកក្នុងកន្លះរង្វង់ គឺជាត្រីកោណកែង។

Pamphile និយាយថា តាលែសដែលជាអ្នករៀនធរណីមាត្រពីប្រជាជនអេហ្ស៊ីប គឺអ្នកទី១ដែលពិពណ៍នាពីត្រីកោណ
កែងចារឹកក្នុងរង្វង់ ហើយថាគាត់បានសំលាប់គោមួយក្បាល (ដើម្បីជាកំលាំងសំរាប់ធ្វើការស្រាវជ្រាវ)។ អ្នកដ៏ទៃទៀត
រួមទាំងលោក Apollodorus ជាអ្នកគិតលេខ(Calculator) បែជានិយាយថាគឺជាលោក ពីតាករ (Pythagoras) ទៅវិញ។

ការពន្យល់កាន់តែស៊ីជំរៅនៃប្រភពទាំងនេះ បានបង្ហាញថា ទោះបីប្រភពនោះជាក់លាក់ក៏ដោយ យើងនៅតែសរសើរ
ពីតាលែសយ៉ាងក្រៃលែង។ ឧទាហរណ៍ Proclus ប្រើប្រាស់ពាក្យដែលមានន័យខិតទៅរក “ស្រដៀង” ជាជាងពាក្យ “ស្មើឬដូច” ក្នុងការពិពណ៍នាទ្រឹស្តីបទ (2)។  វាទំនងមែន ដែលតាលែសពុំមានមធ្យោបាយ សូម្បីតែវាស់មុំ ដូច្នេះ “មុំស្មើគ្នា” មិនមែនជាគំនិតដែលគាត់អាចយល់បានច្បាស់លាស់នោះទេ។ គាត់ប្រហែលជាមានអំណះអំណាងមិន លើសពី “មុំបាតនៃត្រីកោណដែលមានជ្រុងជាប់បាតពីរសើ្មគា្ន មើលទៅស្រដៀងគ្នា” នោះឡើយ។ ទ្រឹស្តីបទ (4) ត្រូវបានកំណត់អោយតាលែស ដោយ Eudemus សំរាប់ហេតុផលដែលគួរអោយជឿស្ទើរតែទាំងស្រុង។

Proclus សរសេរថា ៖
[Eudemus] និយាយថា វិធីសាស្ត្រដែល តាលែសបង្ហាញពីរបៀបរកចំងាយកប៉ាល់ពីច្រាំងសមុទ្រគឺជាប់ទាក់ទងយ៉ាង ចាំបាច់ទៅនឹងការប្រើប្រាសទ្រឹស្តីបទនេះ។

Heath ផ្តល់វិធីសាស្ត្រផ្សេងៗ៣យ៉ាង ដែលតាលែសអាចប្រើប្រាស់ដើម្បីគណនាចំងាយពីកប៉ាលទៅច្រាំងសមុទ្រ។ វិធីសាស្ត្រដែលគាត់គិតដូចទៅនឹងតាលែសប្រើប្រាស់ដែរគឺ ការមានឧបករណ៍ដែលមានបន្ទះឈើពី ដែលដំជារូបឈើ ឆ្កាង ដូច្នេះគេអាចបង្វិលដែកគោលនោះ។ បន្ទាប់មកអ្នកសង្កេតម្នាក់ ទៅកាន់កំពូលនៃប៉ម ហើយដាក់បន្ទះឈើមួយ
បញ្ឈរអោយចំកន្លែង បន្ទាប់មកបង្វិលបន្ទះឈើទី២ រហូតដល់បន្ទះនោះចង្អុលទៅកប៉ាល់។ បន្ទាប់មកទៀត អ្នក
សង្កេតបង្វិលឧបករណ៍ ដោយរក្សាវានៅនឹង និងបញ្ឈរ រហូតដល់បន្ទះឈើដែលអាចចល័តបាន ចង្អុលចំចំនុចមួយ សមរម្យនៅលើដី។ ចំងាយនៃចំនុចនេះពីបាតប៉មទៅ គឺស្មើនឹងចំងាយទៅកប៉ាល់។

ចំនេះដឹងរបស់យើងផ្នែកទស្សនវិទ្យានៃតាលែស គឺដោយសារ អារីស្តូត (Aristotle) ជាអ្នកសរសេរនៅក្នុងបរមត្ថវិជ្ជា
របស់គាត់៖ តាលែសនៃ Miletus បានបង្រៀនថា  ‘គ្រប់វត្ថុទាំងអស់គឺជាទឹក’។

Brumbaugh សរសេរថា៖

…ហាក់ដូចជាការចាប់ផ្តើមដែលមិនអាចនឹងជោគជ័យបានសំរាប់វិទ្យាសាស្ត្រ និងទស្សនវិទ្យាដែលយើងដឹងសព្វថ្ងៃ ផ្ទុយទៅនឹង សាវតារនៃទេវកថាដែលបានកើតឡើង វាគឺជាការបដិវត្តន៍មួយ។

Sambursky សរសេរថា៖

គឺតាលែសនេះហើយ ជាអ្នកផ្តល់កំណើតគោលការណ៍នៃការពន្យល់ពី ពហុភាពនៃបាតុភូតដោយប្រើសម្មតិកម្ម តិចតួចសំរាប់ការសំដែងនូវរឿងរ៉ាវផ្សេងៗជាច្រើន។

តាលែសជឿថា ផែនដីអណ្តែតលើទឹក ហើយគ្រប់វត្ថុទាំងអស់សុទ្ធតែកើតពីទឹកទាំងអស់។ សំរាប់គាត់យល់ថា ផែនដី គឺគ្រាន់តែជាថារាបសំប៉ែតមួយ ហូរនៅលើមហាសមុទ្រដែលគ្មានព្រំដែនតែប៉ុណ្ណោះ។ វាត្រូវបានអះអាងផងដែរថា តាលែស បានពន្យល់ពីបាតុភូតរញ្ជួយដីពីដំណើរការដែលផែនដីអណ្តែតលើទឹក។ បន្ថែមពីនេះទៀត ភាពសំខាន់នៃ គំនិតរបស់តាលែស គឺថាគឺជាមនុស្សដំបូងត្រូវបានគេកត់ត្រាទុក ដែលព្យាយាមពន្យល់ពីបាតុភូតដូចនេះ ដោយ មធ្យោបាយប្រកបដោយវិចារណញ្ញាណ ជាជាងការគិតធម្មតា។

វាគួរអោយចាប់អារម្មណ៍ដែលតាលែសមានប្រវត្តិរឿងរ៉ាវពីរ ដែលប្រាប់យើងអំពី ជំនាញមិនសាំញាំដ៏អស្ចារ្យរបស់
គាត់ និងការដែលគាត់ក្លាយជាអ្នកស្រមើស្រមៃខាងផ្លូវចិត្ត។ អារីស្តូត ជាឧទាហរណ៍ ទាក់ទងទៅនឹងរឿងរ៉ាវដែល តាលែសប្រើប្រាស់ជំនាញរបស់គាត់ដើម្បីស្រាវជ្រាវរកហេតុផលថា ដំណាំអូលីវ (olive) នៅរដូវបន្ទាប់នឹងមានទំហំធំ។
ដូច្នេះគាត់បានទិញ អូលីវកិនទាំងអស់ បន្ទាប់មកទើបអាចកំនត់ជោគវាសនា នៅពេលរបាំងមុខរថយន្តដំនាំអូលីវបាន
មកដល់ពិតមែន។ ម៉្យាងវិញទៀត ផ្លាតូ (Plato) បានប្រាប់រឿងរ៉ាវ នៅយប់មួយ តាលែសកំពុងសំលឹងមើលមេឃមិន
ដាក់ភ្នែកពេលកំពុងដើរ ហើយបានធ្លាក់ប្រឡាយ។

អ្នកបំរើស្រីស្រស់ស្អាតម្នាក់និយាយទៅកាន់គាត់ថា “តើអ្នករំពឹងយល់អ្វីដែលកំពុងកើតឡើងនៅលើមេឃដូចម្តេចកើត បើអ្នកមើលមិនឃើញអ្វីសូម្បីវានៅនឹងបាតជើងរបស់អ្នកនោះ”។ ដូច Brumbaugh និយាយថា ប្រហែលនេះគឺជារឿង
កំប្លែងរបស់សាស្ត្រាចារ្យម្នាក់ដែលបានបង់ផ្លូវចិត្ត ក្នុងនិទានលោកខាងលិច។

រូបសំណាកមួយកំណាត់ខ្លួនរបស់តាលែសខាងលើ គឺស្ថិននៅក្នុងសារៈមន្ទីរ Capitoline ក្រុងរ៉ូម ប៉ុន្តែមិនមែនក្នុងកាល សម័យតាលែសទេ ហើយទំនងមិនដូចទៅនឹងរូបពិតរបស់គាត់ដែរ៕

ចុចអានអត្ថបទរបស់៖ Anaximander

ប្រភព៖ Cambodiapiece កែសម្រួល៖ មនោ វិជ្ជា 

ការ​បំភ្លឺមួយ​

ឆ្លើយ​តប​

Please enter your comment!
Please enter your name here