Donald Trump ៖ បើសិនជ្រុលគិតទៅហើយ ត្រូវតែគិតឱ្យធំតែម្តងទៅ

0
294

ការគតិធំ មិនមែនជារឿងដែលលំបាកទេ តែការធ្វើឱ្យបានធំ ទើបជារឿងដែលលំបាក ព្រោះត្រូវការអនុវត្តន៍ឱ្យស្វិតស្វាញ និងច្បាស់លាស់បំផុត ទើបអាចសម្រេចតាមគោលគំនិតបាន។ ដោយឡែកវិញ សម្រាប់ពេលបច្ចុប្បន្ន មានមនុស្សជាច្រើនរកតែអង្ករហូបមិនទាន់បានត្រឹមត្រូវ ដូច្នេះធ្វើឱ្យពួកគាត់មិនហ៊ានគិតធំស្អីនោះទេ។

សម្រាប់ប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិច (USA) សម្បូរដោយបច្ចេកវិទ្យាទំនើបៗ និងធនធានមនុស្សសម្បូរបែបណាស់។ ការគិតនិងអនុវត្តន៍របស់ពួកគេមានកម្រិតប្រសើរជាងប្រទេសកម្ពុជាយើង ដូច្នេះហើយទើបធ្វើឱ្យសមទ្ធិផលបានមកដោយសម្បើម។

បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា នៅពេលដែលមនុស្សហ៊ានគិតធំ ប៉ងប្រាថ្នាធំ មានហិច្ឆតាធំ ពួកគេអាចនឹងទទួលបានផលធំតបស្នងមកវិញ។ ឧទាហរណ៍ជាក់ស្តែង បើសិនយើងយកកែវទឹកតូច ប្រាកដជាដាក់ទឹកបានតិចប៉ុណ្ណោះ ប៉ុន្តែបើសិនយើងយកកែវធំដាក់ទឹកវិញ ប្រាកដជាទទួលបានច្រើនជាងកែវដែលតូចនោះ។ សរុបមកវិញ បើសិនមនុស្សអាចហ៊ានគិតធំ ធ្វើការងារដែលធំបាន គេនឹងទទួលបានលទ្ធផលធំដូចជាលោក ដូណាល់ ត្រាំ ដែលមិនខាន៕

អត្ថបទដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនជីវិតនិង​ស្នាដៃ​របស់អ្នកប្រាជ្ញ ហ្សាល ដាកវីន
អត្ថបទ​បន្ទាប់ជីវប្រវត្តិរបស់លោក Anaximander (អាណាស៊ីមែនដឺ)
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here