ជីវប្រវត្តិអាល់ប៊ើត អាញស្តាញ Albert Einstein

0
416

មាតា : ផលលីន(Pauline)
បិតា : ហ៊ើម៉ែន(Hermann)
ថ្ងៃខែឆ្នាំកំណើត : 14 មិនា 1879
ថ្ងៃមរណភាព : 18 មេសា 1955 (រួមអាយុបាន 76 ឆ្នាំ)
កន្លែងកើត:ក្រុងអ៊ូម (ULM) រដ្ឋវើតធេមប៊ើក (Wurttemberg)  ប្រទេសអាល្លឺម៉ង់
កន្លែងមរណភាព : ក្រុងព្រិនស្តាន់ (Princeton) រដ្ឋញិវជើស៊ី (New Jersey)ប្រទេសសហរដ្ឋអាមេរិក

សញ្ជាតិ

អាល្លឺម៉ង់ : ព.ស. 2422-2439
គ្មានសញ្ជាតិ : ព.ស. 2439-2443
ស៊្វីសស៊ើលឹន :ព. ស.2444-2453
អូទ្រីស : ព.ស. 2454-2455
អាល្លឺម៉ង់ : ព.ស. 2456-2476
គ្មានសញ្ជាតិ : ព.ស. 2477-2482 (ភាសខ្លួនព្រោះនយោបាយនៅសហរដ្ឋអាមេរិក) អាមេរិកាំង : ព.ស.2483-2498 (ប្តូរសញ្ជាតិដោយហេតុផលផ្នែកការសិក្សា,នយោបាយនិងអាជីព) ការដំណើរ ជីវិតកាលនៅវ័យក្មេងនិងការសិក្សា អាល់ប៊ើតអាញស្តាញកើតក្នុងត្រកូលថ្នាក់កណ្តាលជាជនជាតិ អាល្លឺម៉ង់សញ្ជាតិជ្វីហ្វ(អ្នកមានឈាមជឿហ៊ិបប្រ៊ូបិតា មានអាជីពជាភ្នាក់ងារពាណិជ្ជករហើយតមក បានមកធ្វើពាណិជ្ជកម្មចរន្តអគ្គិសនីក្នុងដំណើរគីមី(electrochemistry)។

គាត់ជាក្មេងម្នាក់ដែលហាក់លាក់ខ្លួនស្ងៀមស្ងាត់ពូកែអៀនខ្មាស ស្ទើរតែមិននិយាយអ្វីឡើយ។ រហូតដល់អាយុ៣ខួប ទើបចាប់ផ្តើមហាត់និយាយ។ អាញស្តាញ ជាក្មេងដែលរៀនអ្វីយល់បាយ៉ាងយឺត ព្រោះមានចំនុចខ្សោយផ្នែកការអាននិងការសរសេរ (Dyslexia) តែការចិញ្ចឹងយ៉ាងត្រឹមត្រូវរបស់មាតាគាត់ ក៏មានចំណែកក្នុងការជំនួយវិវឌ្ឍនាការខួរក្បាលនិងការគិត របស់ក្មេងតូចឲ្យប្រព្រឹត្តទៅយ៉ាងមានគុណភាព។

ម្តាយរបស់គាត់ ផ្តល់សេរីភាពដល់កូនតូចក្នុងការលេងពិសោធន៍របស់ផ្សេងៗ តាមទំនើងចិត្តចាំផ្តល់ការ ណែនាំនិងគាំទ្រនៅ ខាក្រោយ(អាល់ប៊ើតអាញស្តាញ បានប្រាប់ក្រោយពេលដែលគាត់មានកេរ្តិ៍ ឈ្មោះហើយថា ភាពជោគជ័យក្នុងការ អភិវឌ្ឍទ្រឹស្តីវិទ្យាសាស្រ្ត គឺមានផលមកពីភាពយឺតយ៉ាវរបស់គាត់នោះឯង គឺវាជួយធ្វើឲ្យគាត់មានពេលគិតត្រៃត្រង ដល់អវកាសនិងវេលាបានច្រើនជាងអ្នកដទៃ រួមទាំងអាចក្រេបជញ្ជក់ចំណេះដឹងខាងបញ្ញា (Intuitive Wisdom) បានច្រើនជាង និងយូរ អង្វែងជាង)។

អាញស្តាញបានបង្ហាញឲ្យឃើញសមត្ថភាពជាអ្នកគិតស្រាវជ្រាវតាំងពីនៅតូច។ កាលអាយុ ប្រាំខួបខណៈដែលគាត់ដេកឈឺនៅលើគ្រែ ឪពុកបានយកត្រីវិស័យមកឲ្យគេលេង។ ភាពជាអ្នកពូកែ សង្កេតក្មេងតូចកើតគំនិតឡើងថា ក្នុងកន្លែងចន្លោះទំនេររបស់ត្រីវិស័យនេះប្រហែលជាមានថាមពលដែល មើលមិនឃើញបញ្ជួនថាមភាពទៅបង្គាប់ ឲ្យទ្រនិចត្រីវិស័យប្តូរទិស។

អាញស្តាញចូលរៀននៅថ្នាក់បឋមនៅសាលារៀនកាតូលិកមួយកន្លែងព្រមទាំងរៀនវីយ៉ូឡុងផងដែរ ដើម្បីសម្រេចតាមបំណងរបស់ឪពុក។ គ្រូនៅសាលារៀនឃើញថា គេជាក្មេងដែលមានសេចក្តីសុបិន រវើរវាយឥតប្រយោជន៍(foolish dreamer) ដល់ថ្នាក់គ្រូម្នាក់បានសុំឲ្យគេឈប់សម្រាកការរៀន។ គេជាក្មេងដែលស្អប់ការលេងកីឡា ព្រោះយល់ថាវាធ្វើឲ្យវិលមុខហើយនឿយហត់ តែគេចូលចិត្តតន្រ្តីនិងលេងល្បែងដែលទាក់ទងទៅនឹងការពិសោធន៍សាកល្បងឫប្រឌិតរបស់ផ្សេងៗ។ កាលអាយុ១២ឆ្នាំគេបានទទួលការបណ្តុះជំនឿក្នុងរឿងសាសនាឆ្លងតាមបទភ្លេង និងបទសូត្រមន្តដែលតែងឡើងដើម្បីសរសើរគុណព្រះ ទន្ទឹមនឹងនោះគេក៏បានចាប់ផ្តើមរៀនគណិតសាស្រ្ត និងវិទ្យាសាស្ត្រព្រមគ្នាទៅផងដែរ។ ទាំងពីរយ៉ាងនេះជំទាស់គ្នាយ៉ាងដាច់ស្រឡះ។ នេះអាចជាចំណុចចាប់ផ្តើមដែលធ្វើឲ្យគេរំសាយជំនឿខាងសាសនា ហើយគេនាំទៅរកការផ្លាស់ប្តូរយ៉ាងធំធេងក្នុងជីវិតរបស់អ្នកស្រាវជ្រាវគេជាអ្នកគិតឥស្សរៈ ហើយមិនចូលចិត្តបរិយាកាសក្នុងសាលារៀន ដែលចាត់ របៀបតឹងរឹងប្រដូចបន្ទាយកងទ័ពគ្រូបង្រៀន ក៏ប្រដូចមេបញ្ជាការដែលចាំបង្គាប់បញ្ជាសិស្សសាលា។ ចំណេះដឹងផ្នែកគណិតសាស្ត្រ និងវិទ្យាសាស្ត្ររបស់គេទើបបានមកពីក្រៅបន្ទប់រៀនភាគច្រើន។ អ៊ុំ (Jacob) និងសិស្សច្បងដែលសិក្សាពេទ្យ (Max Talmud) បានជួយជ្រុំជ្រែងនិងជួយគាំទ្រគេយ៉ាងខ្លាំងដោយផ្តល់ការប្រឹក្សាហើយនឹងណែនាំឲ្យទៅខ្ចីសៀវភៅ មកអាន បន្ថែមរហូតគេមានសមត្ថភាពខ្ពង់ខ្ពស់។

កាលអាយុ ១៦ឆ្នាំ(ព.ស.2438) គេអាចសរសេរអត្ថបទផ្នែកវិទ្យាសាស្ត្របទដំបូង គឺ“ការស៊ើបអង្កេតសភាពអាកាសធាតុក្នុងទីលានមេដែក” (The Investigationof the State ofAether inMagnetic Fields) ក្នុងឆ្នាំជាមួយគ្នានេះ គេបាន​ឈប់សម្រាកការសិក្សា ដោយសារត្រូវប្តូរកន្លែងរស់នៅតាមគ្រួសារចេញពីក្រុងមូនិច(Munich)ទៅរស់នៅក្រុងផាវៀ (Pavia) (នៅជិតក្រុងមិឡាន (Milanប្រទេអ៊ីតាលី)ធ្វើឲ្យគែមិនបានទទួលសញ្ញាប័ត្ររ៉ាប់រងចំណេះដឹង។

គេត្រូវប្រើវិធីប្រលងជ្រើសរើសពិសេសដើម្បីចូលសិក្សាតនៅថ្នាក់វិទ្យាល័យ (វិទ្យាស្ថានបច្ចេក វិទ្យានៃសហព័ន្ធរដ្ឋ ស៊្វីសក្រុងស៊ូរិក (Zurich) តែក៏មិនជាប់ព្រោះថាទោះបីគេពូកែគណិតសាស្ត្រ និងវិទ្យាសាស្ត្រ​ក្តីតែក៏មិនមានចំណេះដឹង ក្នងផ្នែកផ្សេងគ្រប់គ្រាន់ ធ្វើឲ្យគេត្រូវត្រឡប់ទៅរៀនបន្ថែម រហូតបានទទួលសញ្ញាប័ត្រក្នុងឆ្នាំតមក ទើបអាចចូលរៀនថ្នាក់វិទ្យាល័យបានហើយប្រើពេលវេលា ៤ឆ្នាំ (ព.ស.2439-2442) ក្នុងរបងមហាវិទ្យាល័យ។

កំឡុងពេលនេះគេត្រូវស្ថិតនៅក្នុងសភាពមនុស្សគ្មានសញ្ជាតិ ដោយសារបានដកសភាពជា ពលរដ្ឋរបស់រដ្ឋវើតធេម ប៊ើកអាល្លឺម៉ង់ដើម្បីចៀសវាងការចាប់ទាហានរហូតបានរៀន ចប់សម្រេច ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យានៃ សហព័ន្ធរដ្ឋស៊្វីសហើយក្នុងឆ្នាំបន្ទាប់មក (ព.ស.2444) ទើប គេ បានទទួលសិទ្ធិជាពលរដ្ឋស៊្វីស។តមកក្នុងឆ្នាំ ព.ស. 2448 អាល់ប៊ើត អាញស្តាញបានសរសេរ និក្ខេបបទរឿង“A New Determination of Molecular Demensions” ដោយមាន សាស្ត្រាចារ្យ Alfred Kleiner ជាទីប្រឹក្សាដោយនិក្ខេបបទរឿងនេះខាងមហាវិទ្យាល័យស៊ូរិកបានប្រគល់ ប្រកា សនីយប័ត្រថ្នាក់បណ្ឌិតដល់គេ។

កំឡុងពេលធ្វើការនិងជីវិតក្រុមគ្រួសារ

ក្រោយពេលចប់ការសិក្សាហើយ  គេត្រូវប្រើពេលជិតពីរឆ្នាំដើម្បី រកការងារដែលគង់វង់ធ្វើ ដោយការជួយជ្រោមជ្រែង ពីឳពុកអាតីតមិត្តភ័ក្តរួមថ្នាក់រៀន ធ្វើឲ្យគេបានការងារធ្វើនៅទីស្នាក់ ការប៉ា តង់មួយកន្លែងក្នុងក្រុងប៊ើន តំណែងអ្នក ជំនួយការត្រួតពិនិត្យឯកសារ មានតួនាទីពិនិត្យ វាយតម្លៃ សន្លឹកសិទ្ធិប័ត្រក្នុងក្រុមឧបករណ៍មេដែកអគ្គិសនី ហើយត មកបានទទួលការបញ្ចូលជា ភ្នាក់ងារ ប្រចាំ។កំឡុងពេលេធ្វើការងារនៅទីស្នាក់ការប៉ាតង់ក្នុងក្រុងប៊ើននេះ អាញស្តាញ និង មិត្តភក្តិ បាន រួមគ្នាកតាំងសមាគមតូចៗ ឈ្មោះថា “The Olympia Academy” ដើម្បីជជែក ផ្តោះប្តូរ ចំណេះដឹងគ្នារឿងវិទ្យាសាស្ត្រនិងទស្សនវិជ្ជាស្នាដៃនិពន្ធរបស់អ្នកវិទ្យាសាស្ត្រនិងទស្សន វិទូសំខាន់ៗ ត្រូវ បាននាំ យកមកជជែកគ្នាក្នុងសមាគមនេះ។ សម្រាប់អាញស្តាញ ស្នាដៃនិពន្ធ របស់អងរីពួងការេ (Jules Henri Poincaré ជនជាតិបារាំង)និងដេវិត​ ហ៊ូម(Devid Hume ជន ជាតិស្កត់លែន)មាន ឥទ្ធិពលចំពោះការគិតផ្នែកវិទ្យាសាស្រ្តនិង ទស្សនវិជ្ជារបស់គេជាខ្លាំង ហើយ ជីវិតជាអ្នកស្រាវជ្រាវ ក៏បានចាប់ផ្តើមឡើងយ៉ាងជាក់លាក់នាទីស្នាក់ការប៉ាតង់មួយនេះ។ ការងាររបស់គេមានវឌ្ឍនភាព ចម្រើនឡើងតាមលំដាប់ដូច្នេះគឺ៖

ព.ស.2449 បានឡើងកាន់តំណែងជាអ្នកត្រួតពិនិត្យតិចនិចលំដាប់ទីពីរ (Technical Examiner Second   Class) របស់ទីស្នាក់ការប៉ាតង់។

ព.ស. 2451 បានចូលធ្វើគ្រូនៅមហាវិទ្យាល័យប៊ើន។

ព.ស. 2454 ជាជំនួយការសាស្ត្រាចារ្យនៅមហាវិទ្យាល័យ ស៊ូរិកនិងតមកបានជាសាស្ត្រាចារ្យនៅ មហាវិទ្យាល័យ ខាល ហ្វ៊ើឌិណាន (Karl Ferdinand) ស្ថិតនៅក្រុងប្រាក ប្រទេសអាល្លឺម៉ង់ ។

ព.ស. 2455 ត្រឡប់មកទទួលតំណែងសាស្រ្តាចារ្យនៅឯវិទ្យាស្ថានបច្ចេកវិទ្យានៃសហព័ន្ធរដ្ឋ ស៊្វីសក្រុងស៊ូរិក (វិទ្យាល័យដែលគេធ្លាប់រៀន)។

ព.ស. 2457-2475 បានជាចាងហ្វាងវិទ្យាស្ថានរូបសាស្រ្ត កៃស៊ើ វិលហេម(Kaiser Wilhelm) និង ជាសាស្តា្រចារ្យ នៅមហាវិទ្យាល័យហ៊ូមបូល (Humboldt)ក្រុងប៊ើលិន។

ព.ស. 2459 ជាគណកម្មការស្ថានសិក្សាខាងវិទ្យាសាស្ត្រប្រ៉ាស់សៀ(Prussia)។

ព.ស. 2459-2461 បានទទួលតែងតាំងជាប្រធានសមាគមខាងរូបសាស្រ្តរបស់អាល្លឺម៉ង់។

ផ្នែកជីវិតគ្រួសារ

អាល់ប៊ើតអាញស្តាញ រៀបការដំបូងនៅឆ្នាំ ព.ស 2446 ជាមួយស្តី្រជនជាតិស៊ើប ឈ្មោះ មិលេវ៉ាមារិក (Mileva Maric) ដែលជាមិត្តរួមថ្នាក់កាលរៀននៅសាលាពហុបច្ចេកទេសឯស៊ូរិក មានកូនជាមួយគ្នាបីនាក់គឺ កូនស្រីដំបូងឈ្មោះ លៃសេល (Lieserl) កូនប្រុសទីពីរឈ្មោះហាន់ (Hans) និងកូនប្រុសទីបីឈ្មោះ អេឌូអាត (Eduard) ហើយរៀបការ លើកទីពីរនៅ ព.ស. 2462 ជា មួយគិលានុបដ្ឋាដែលមើលថែពេលដែលគេឈឺឈ្មោះអេលសាលោវេនថាល (Elsa Lowenthal)  ទាំងពីរនាក់មិនមានកូនទេ។

ភាពឈានមុខនៃការងារកើតឡើងព្រមគ្នាជាមួយស្នាដៃ ខាងទ្រឹស្តីដែលគេផលិតចេញមកមិន ចេះចប់។អាល់ប៊ើត អាញស្តាញ មានស្នាដៃនិពន្ធខាងទ្រឹស្តីជាច្រើន ជាពិសេសដែល ទាក់ទង នឹង វិទ្យាសាស្ត្រមានច្រើនជាង 300 អត្ថបទ ហើយនឹងស្នាដៃផ្សេងៗ ទៀតដែលមិន ទាក់ទងនឹង វិទ្យាសាស្រ្តមានជាង 150 អត្ថបទ។

ភាសខ្លួនពីអាល្លឺម៉ង់ទៅរស់នៅអាមេរិក

នៅឆ្នាំ ព.ស. 2476 (អាយុ 54 ឆ្នាំ) អាល់ប៊ើត អាញស្តាញ សម្រេចចិត្តភាសខ្លួនទៅនៅអាមេរិក ដោយសារការឡើង កាន់អំណាច របស់មេដឹកនាំផ្តាច់ការលទ្ធិជាតិនិយមអាដហ្វ ហ៊ីទ្លែ បានចេញ ច្បាប់កំណត់មិនឲ្យបុគ្គលសញ្ជាតិជី្វហ្វ បានទទួលតំណែងណាមួយក្នុងជួររាជការ រួមទាំងការ បង្រៀននៅក្នងមហាវិទ្យាល័យផងដែរ។មានការដុតបំផ្លាញ សៀវរបស់បញ្ញាជនសញ្ជាតិជ្វីហ្វ ក្នុង ចំណោមនោះមានទាំងស្នាដៃរបស់អាញស្តាញផងដែរ Joseph Goebbels រដ្ឋមន្ត្រីក្រសួង ឃោស នាការរបស់ណាស៊ីប្រកាសថា “លទ្ធិការប្រើសតិបញ្ញាតាមបែបជ្វីហ្វត្រូវកំចាត់ឲ្យអស់” ហើយ អាល់ ប៊ើតអាញស្តាញក៏មានឈ្មោះក្នុងបញ្ជីដែលត្រូវតាមកំចាត់ចោលផងដែរ ដោយតាំងថ្លៃ ខ្លួន ដល់ ទៅ $5,000 (នៅសម័យនោះ) ក្នុងហេតុការណ៍គ្រានេះ មានទស្សនវិទូនិងអ្នក វិទ្យាសាស្ត្រ សញ្ជាតិជ្វីហ្វជាច្រើន ត្រូវភាសខ្លួន ទៅរស់នៅប្រទេសដទៃដើម្បីគេចភ័យនយោបាយ។អាល់ប៊ើត អាញស្តាញបានក្លាយជាពលរដ្ឋអាមេរិក (Citizenship) នៅឆ្នាំ 2483(អាយុ 61 ឆ្នាំ) ហើយ ដំណើរ ជីវិតនៅក្រុងព្រិនស្តាន់ រដ្ឋញិវជើស៊ី។

គេបានកោតសរសើរវប្បធម៌អាមេរិកក្នុងរឿង Meritocracy ថា“ទទួលស្គាល់នូវសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ក្នុងការ គិតនិងនិយាយនូវអ្វីដែលខ្លួនចង់បាន ដោយគ្មានការកាក់កេណ្ឌពីសង្គម លល្អដែលតាមមកគឺម្នាក់ៗ បានទទួល ការគាំទ្រឲ្យមានគំនិត ច្នៃប្រឌិតកាន់តែច្រើនឡើង” ។គេពោលទៀតថា “យុវជនអាមេរិកមានសំណាង ល្អដែលមិន បាច់ ជួបប្រទះបញ្ហាពីប្រពៃណីដែលហួសសម័យ”។

ខណៈដំណើរជីវិតនៅអាមេរិក អាល់ប៊ើត អាញស្តាញនៅតែធ្វើការជាប់មិនដាច់ទាំងការអធិប្បាយទ្រឹស្តីការស្រាវជ្រាវខាងវិទ្យាសាស្រ្ត ការតស៊ូដើម្បីសិទ្ធិមនុស្ស ការប្រឆាំងសង្រ្គាមនិង អំពើ ហិង្សា ការតស៊ូដើម្បីសន្តិភាព រួមទាំងសិក្សាវិជ្ជាផ្សេងៗ ដើម្បីបន្ថែមចំណេះដឹង ឲ្យកាន់តែច្រើន ឡើងរហូតដល់អស់ជីវិតដោយរោគគាំងបេះដូងនៅមន្ទីពេទ្យព្រិនស្តាន់នៅ ព.ស. 2498 (រួមអាយុ បាន 76 ឆ្នាំ)៕

ឯកសារយោង៖ cambodiapiece កែសម្រួល៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនសិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យបុរេប្រវត្តិ (ភាគទី២)
អត្ថបទ​បន្ទាប់ជីវិតនិង​ស្នាដៃ​របស់អ្នកប្រាជ្ញ ហ្សាល ដាកវីន
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here