សិក្សាអំពីប្រវតិ្តសាស្ត្រចិន សម័យបុរេប្រវត្តិ (ភាគទី២)

1
380

បុរេប្រវត្តិ

យុគថ្មបំបែក៖ ប្រជាជនចិនសព្វថ្ងៃនេះ គឺពួកគេបានតាំងទីលំនៅដោយពួកមនុស្សឈរត្រង់ខ្លួន (អូម៉ូអេរ៉ិខខ្ទុសសឹ) អស់រយៈពេលជាង​មួយលាន​ឆ្នាំកន្លងទៅហើយ ។ តាមការសិក្សាថ្មីៗ បានបង្ហាញថាឧបករណ៍ធ្វើអំពីថ្មបានរកឃើញនៅស្ថានីយស៊ាំវឆាងលាំង(Xiaochangliang) គឺត្រូវបានចុះកាលបរិច្ឆេទតាមរយៈ ចុម្ពិតវិច្ឆន្ទលេខន៍ ១,៣៦លានឆ្នាំកន្លង ទៅហើយ។ ស្ថានីយ៍បុរាណវត្ថុនៅស៊ីហវ់ទូក(Xihoudu)ក្នុងខេត្តឝានស៊ី(Shanxi) គឺជាកន្លែងដំបូងគេបង្អស់ដែលបានបង្ហាញភស្តុតាងនៃការប្រើប្រាស់ភ្លើងដោយពួក អូម៉ូអេរ៉ិខខ្ទុសសឹដែលត្រូវបានគេចុះកាលបរិច្ឆេទ ១,២៧លានឆ្នាំកន្លងមកហើយ។  កំណាយនៅឯយានម៉ុវ(Yuanmou) ហើយក្រោយមកទៀតឡាញឈាន(Lantian) បង្ហាញនូវការតាំងទីលំនៅលើកដំបូង។ ទំនងជារូបសំណាកដ៏ល្បីឈ្មោះបំផុតនៃពួកអូម៉ូអេរ៉ិខខ្ទុសសឹបានរកឃើញនៅប្រទេសចិនត្រូវបានគេហៅដូច្នេះថាមនុស្សប៉ីជិងរកឃើញក្នុងឆ្នាំ១៩២៣-២៧។

  • បំណែកនៃគ្រឿងស្មូនបីត្រូវបានគេជីកយកឡើងនៅឯរូងភ្នំលីយូកហ៊្សុយ(Liyuzui)ក្នុងខេត្តលាវចុវ(Liuzhou) គ័ងស៊ិ(Guangxi)បានចុះកាលកំណត់១៦,៥០០និង១៩,០០០ឆ្នាំ មុនគ.ស​។

យុគថ្មរំលីង

យុគថ្មរំលីងក្នុងប្រទេសចិន ដែលអាចជាស្លាកស្នាមត្រលប់ទៅក្រោយវិញ រវាង១២០០០ និង ​១០០០០ឆ្នាំមុនគ.ស។ភស្តុតាងដំបូងចំពោះការដាំដុះស្រូវរបស់ជនជាតិចិនមុនគេបង្អស់ត្រូវបានចុះ កាលកំណត់ដោយកាបូនវិទ្យុសកម្មប្រហែលជា៧០០០ឆ្នាំមុនគ.ស។  វប្បធ៌មផីលីកាង (Peiligang) នៃស្រុកស៊ីនចឹង (Xinzheng)​ ខេត្តហឺណាន (Henan) ត្រូវបានធ្វើកំណាយរកឃើញក្នុងឆ្នាំ១៩៧៧។ ដោយមានវិស័យកសិកម្មបានធ្វើអោយកើនឡើងនូវអត្រាប្រជាជន សមត្ថភាពផ្ទុកនិងចែកចាយទិន្នផល​ ហើយនិងមានលទ្ធភាពផ្គត់ផ្គង់ដល់ពួកសិប្បករនិងពួកអ្នកគ្រប់គ្រងគេទៀត។  នៅចុងសម័យយុគថ្មរំលីង ជ្រលងនៃទន្លេលឿងបានចាប់ផ្ដើមបង្កបង្កើតជាមជ្ឈមណ្ឌលវប្បធ៌មមួយដោយខ្លួនឯង ដែលភូមិនិគមន៍ជាច្រើនត្រូវបានស្ថាបនាឡើង។ ភាពគួរអោយកត់សំគាល់សំខាន់បំផុតខាងបុរាណវត្ថុត្រូវបានគេរកឃើញនៅឯប៉ានប៉ូ (Banpo) ក្នុងក្រុងអនុខេត្តស៊ីអាន(Xi’an) ។ ទន្លេលឿងត្រូវបានដាក់ឈ្មោះដូច្នេះ ពីព្រោះដោយសារតែដីលឿងបង្កើតជាច្រាំងទន្លេបានធ្វើអោយមានពណ៌លឿងប្រឿងៗនៅក្នុងផ្ទៃទឹក។

ប្រវត្តិដំបូងនៃប្រទេសចិនធ្វើអោយមានភាពងងឹតសូន្យសុង ដោយកង្វះឯកសារដែលបានកត់ត្រាពីសម័យនេះរួមគ្នា។ ជាមួយការសេសសល់នៃរឿងរ៉ាវដែលបានសរសេរ កំឡុងសម័យក្រោយមកទៀតបានព្យាយាមពន្យល់ពិព៌ណនាព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងជាច្រើនសតវត្សមុនៗមក។ ក្នុងហេតុផលមួយ ដើមទងនៃបញ្ហាជាច្រើនសតវត្សនៅក្នុងការស្វែងយល់ទិដ្ឋភាពខាងក្នុងទៅលើផ្នែកមួយ នៃប្រជាជនចិន​បានធ្វើអោយស្រអាប់ងងឹតដោយឡែកពីគ្នារវាងការពិតនិងការប្រឌិតដែលមើលឃើញ ក្នុងប្រវត្តិដើមដំបូងនៃប្រទសនេះ ។

នៅឯ ៧០០០ឆ្នាំ មុនគ.ស។ ជនជាតិចិនបានធ្វើការដាំដុះស្រូវ ដែលជួយអោយមានការរីកចម្រើនដល់វប្បធ៌ម ចៀហ៊ូ(Jiahu) ។ នៅតាម៉ៃទី(Damaidi)ក្នុងតំបន់ស្វយ័តនីងសៀ(Ningxia) ចម្លាក់ថ្ម៣,១៧២ផ្ទាំង​ចុះកាលបរិច្ឆេទពី៦០០០-៥០០០ឆ្នាំ មុនគ.ស បានត្រូវគេរកឃើញមានទ្រង់ទ្រាយជាអក្សរមួយតួៗចំនួន៨,៤៥៣តួ ដូចជា ព្រះអាទិត្យ ព្រះចន្ទ តារា ទេព្ដានិងទិដ្ឋភាពនៃការប្រមាញ់ រឺក៏ ការចិញ្ចឹមសត្វ ។ អក្សររូបទាំងនេះត្រូវបានចាត់ទុកថាស្រដៀងនឹងតួអក្សរដំបូងបង្អស់ដែលអាចអះអាងបានថាត្រូវបានសរសេរដោយជនជាតិចិន។ ក្រោយមកទៀត វប្បធម៌យ៉ាងសាវ (Yangshao) ត្រូវបានជំនួសមកវិញដោយវប្បធ៌មឡុងសាន (Longshan) នៅប្រហែល២៥០០ឆ្នាំមុនគ.ស. ។ To Be Continue…

សូមរង់ចាំអានអត្ថបទ ប្រវត្តិសាស្ត្រចិនបន្តទៀតពីគេហទំព័រយើងខ្ញុំ !

រៀបចំនិងកែសម្រួល៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនទម្លាប់អាក្រក់ទាំង ១០ចំណុច ដែលមនុស្សមិនគួរប្រតិបត្តិក្នុងជីវិត
អត្ថបទ​បន្ទាប់ជីវប្រវត្តិអាល់ប៊ើត អាញស្តាញ Albert Einstein
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ការ​បំភ្លឺមួយ​

  1. សួរស្តីបង
    ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគេហទំព័ររបស់បង។ ខ្ញុំជានិស្សិតច្បាប់ភាសាបារាំងម្នាក់ដែលមានការស្រលាញ់យ៉ាងខ្លាំងទៅលើមុខវិជ្ជាប្រវត្តិសាស្រ្ត ដែលខ្ញុំធ្លាប់បានអានតាំងពីក្មេងមក។​ ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំមានការព្រួយបារម្មណ៍យ៉ាងខ្លាំងដោយសារតែអ្នកសរសេរប្រវត្តិសាស្រ្តមួយចំនួនធំសរសេរបំភ្លៃការពិតដែលធ្វើអោយអ្នកជំនាន់ក្រោយមិនយល់អ្វីជាអ្វី ជាពិសេសប្រវត្តិសាស្រ្តខ្មែរចាប់តាំងេពីសម័យសង្គមរាស្រ្តនិយមរហូតមកបច្ចុប្បន្បនេះ​។ ណាមួយខ្លាចមានការវាយតម្លៃខុសពីក្មេងជំនាន់ក្រោយយកមិត្តជាសត្រូវ យកសត្រូវជាមិត្ត។ តាមការដែរខ្ញុំសង្កេតកន្លងមកក្មេងដែលរៀននៅវិទ្យាល័យស្ទើរតែ90%មិនយល់ពីប្រវត្តិសាស្រ្តខ្មែរទេ។
    ​​​ ដូចនេះសូមបងមេត្តាសេសេរប្រវត្តិសាស្រ្តមួយដ៏ជាក់លាក់ និងជួយចែករំលែកអោយបានទូលំទូលាយផង។ ដោយក្តីអនុគ្រោះ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here