សម្រង់ពាក្យសម្តីទាំង ៧ឃ្លា របស់មហាសេដ្ឋីទី១ របស់ពិភពលោក Bill Gates

0
374

លោក Bill Gates ជាមហាសេដ្ឋីឈរលំដាប់លេខ១របស់ពិភពលោក ដែលមានទឹកប្រាក់សរុបចំនួន ៨៥.៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧នេះ។ លោកជាបុគ្គលបដិវត្តខាងបច្ចេកវិទ្យាសម័យទំនើប ធ្វើឲ្យសង្គមជាតិទូទាំងមូលមានទំនើបកម្មខាងបច្ចេកវិទ្យា ដែលបានផ្តល់ជាប្រយោជន៍យ៉ាងច្រើនលើសលប់ដល់មនុស្សជាតិគ្រប់រូប។

ខាងក្រោមនេះ ជាពាក្យសម្តីដ៏មានតម្លៃទាំង៧ របស់លោក Bill Gates៖

  1. ប្រសិនបើអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេ តែបើអ្នកស្លាប់ទៅវិញក្រ នោះទើបជាកំហុសរបស់អ្នក។
  1. ខ្ញុំជ្រើសរើសមនុស្សខ្ចិល ឲ្យធ្វើការងារដែលពិបាក ពីព្រោះមនុស្សខ្ចិលនឹងរកវិធីងាយៗ ដើម្បីការសម្រេចកិច្ចការទាំងនោះ។
  1. កុំប្រៀបធៀបខ្លួនអ្នកទៅនិងអ្នកដទៃ នៅលើពិភពលោកនេះ។ បើអ្នកប្រៀបធៀប អ្នកនឹងមើលងាយខ្លួនឯង។
  1. វាជារឿងល្អក្នុងការសាទរភាពជោគជ័យរបស់អ្នក ប៉ុន្តែអ្វីដែលកាន់តែប្រសើរជាងនេះ គឺការមើលពីមេរៀនបរាជ័យរបស់ខ្លួនឯង។
  1. ភាពជោគជ័យ គឺជាគ្រូដែលមិនប្រពៃនោះឡើយ ពីព្រោះវា​អាចធ្វើឲ្យមនុស្សឆ្លាត គិតថាខ្លួនគេមិនអាចបរាជ័យ។
  1. នៅក្នុងការធ្វើជំនួញ គ្រាដែលអ្នកដឹងថាជំនួញរបស់អ្នកមានបញ្ហា គឺវាហួសពេលទៅហើយ។ អ្នកត្រូវតែគិតរំពៃគ្រប់ជំហាន នូវបញ្ហាដែលនឹងអាចកើតមានទុកជាមុន។
  1. ពិភពលោកមិនខ្វល់ពីអ្វីដែលអ្នកឲ្យតម្លៃខ្លួនឯងនោះទេ ពិភពលោករំពឹងថាអ្នកនឹងសម្រេចស្នាដៃដ៏អស្ចារ្យណាមួយ មុនពេលដែលអ្នកមានមោទនភាពលើខ្លួនឯង។

ប្រភព៖ Business Cambodia កែសម្រួល៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនការចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងលុយកាក់របស់សហគ្រិនល្បីៗ
អត្ថបទ​បន្ទាប់សិក្សាអំពីប្រវត្តិសាស្ត្រ​ចិន ភាគទី១
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here