សុីម៉ាអុី៖ ខ្ញុំមិនត្រូវការស្រាល្អ ១ពែង ក្នុងពិធីជប់លៀងទេ តែខ្ញុំចង់ចែកអង្ករ ១តៅ ពេលមនុស្សអត់ឃ្លានប៉ុណ្ណោះ

0
231

ការចែកទានពេលមនុស្សអត់ឃ្លាន គឺជាទានដែលល្អប្រសើរបំផុត លើសពីទានណាៗទាំងអស់។ ដូច្នេះ ត្រូវតែរៀនចែកឲ្យអ្នកដទៃ​នៅពេលដែលមានទ្រព្យសម្បត្តិ ធនធានហូរហៀរហើយនោះ កុំស្វិតកំណាញ់ ព្រោះដល់ពេលស្លាប់គឺមិនអាចយកទៅជាមួយ​បានទេ។

Related imageចំពោះនៅក្នុងអត្ថបទនេះវិញ ចុងតា (សុីម៉ាអុី) បានពោលថា «ខ្ញុំមិនត្រូវការស្រាល្អក្នុងពិធីជប់លៀងទេ តែចង់ចែកអង្ករមួយ​តៅពេលដែលមនុស្សអត់ឃ្លាត»។ គាត់ចង់បានន័យថា គាត់មិនចងនៅក្រោមមនុស្សម្នាក់ លើមនុស្សជាច្រើននាក់ទេ ព្រោះ​ថាគាត់មានមហិច្ឆតាចង់ក្លាយជាមនុស្ស (ស្តេច) ចែកទានដល់ប្រជារាស្ត្រ​ពេលដែលរាស្ត្រអត់ឃ្លាត ឬមើលថែរាស្ត្រឲ្យបានល្អ ពេលដែលគាត់បានឡើងសោយរាជ្យជាស្តេចផែនដី។

និយាយជារួមមក គាត់គ្មានបំណង់ចង់ធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់របស់ត្រកូលឆាវទេ តែដោយសារតែកាលៈទេសៈ និងឱកាស​ល្អមិនទាន់មកដល់ ដូច្នោះមានតែត្រូវឱនក្បាលបម្រើគេសិន ពេលឱកាសល្អមកដល់ គេនឹងក្រោកឡើងដើម្បីសម្រេច​គោល​បំណងរបស់គាត់ពុំខាន។ នៅចុងបញ្ចប់នៃសាច់រឿងសាមកុកនេះ យើងក៏បានឃើញលទ្ធផលគឺ ត្រូវត្រកូល សុឺម៉ា នេះហើយ ដែលជា​អ្នកបង្រួបបង្រួមនគរទាំងបីឲ្យមានសន្តិភាពកម្ចាត់ស្តេចត្រាញ់ចោលម្តងមួយៗ ហើយឯកភាពទឹកដីតែម្តង៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here