ជីវប្រវត្តិព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលជា​អ្នកជំនាញ​វប្បធម៌​ខ្មែរមួយ

0
89

បើនិយាយអំពីឈ្មោះលោ្ខនយីកេខ្មែររឿង “ទុំ-ទាវ” និង “ម៉ាក់ថឺង” វិញគ្មាននរណាម្នាក់ដែលមិនធ្លាប់ស្គាល់ទេ តែបើសួរ​ថា តើម្ចាស់ស្នាដៃជានរណានោះ ប្រហែលជាមានមនុស្សតិចនាក់ណាស់ ដែលបានដឹង និងស្គាល់ឈ្មោះរបស់លោក។ ម្ចាស់ស្នា​ដៃ​ដ៏ល្អឯកនេះគឺ លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល នេះហើយ។

ដូច្នេះនៅថ្ងៃនេះ​ គេហទំព័រចំណេះដឹង www.monovichea.com សូមលើកយកប្រវត្តិរបស់លោកខ្លះៗ ដើម្បីជាការគោរព និងដឹងគុ​ណដល់ម្ចាស់ស្នាដៃ និងចង់ឲ្យប្រិយមិត្តអ្នកនិយមអានអត្ថបទក្នុងគេហទំព័រយើងខ្ញុំកាន់តែស្គាល់ច្បាស់អំពីលោក។

Image result for ពេជ្រ ទុំ​ក្រវិល
លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល កាលនៅមានជីវិត

លោកតា ពេជ្រ ទុំ​ក្រវិល ឬលោកព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលជាអ្នកអភិរក្សវប្បធម៌ខ្មែរ និងស្រឡាញ់នូវអក្សរសិល្ប៍​យ៉ាងខ្លាំងក្លាមួយរូបផងដែរ។ លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលមាន​ឈ្មោះ​ដើម​ថា ឈន ទត ​មាន​ស្រុកកំណើត​នៅ​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ​កើតចេញពី​គ្រួសារ​កសិករសាមញ្ញប៉ុណ្ណោះ។

កាលពីឆ្នាំ ២០១៥ កន្លងទៅ ដំណឹងរន្ធត់មួយបានកើតមានចំពោះគ្រួសារបស់លោកព្រឹទ្ធាចារ្យ ដោយលោបានទទួល​មរណភាព​ ក្នុង​អាយុ ៧២ឆ្នាំ នៅវេលា​ម៉ោង១១ និង៣៣នាទី ដែលត្រូវនឹងថ្ងៃ​សុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៥ ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

Related image
ឯកឧត្តម ខៀវ កញ្ញារិទ្ធ ចូលរួមក្នុងពិធីបុណ្យសពរបស់លោកព្រឹទ្ធាចារ្យ ពេជ្រ ជុំក្រវិល

សូមរំឭកដែរថា លោកព្រឹទ្ធាចារ្យបានបន្សល់ទុកនូវស្នាដៃជាច្រើនបែប សម្រាប់កូន​ខ្មែរជំនាន់ក្រោយបានសិក្សានិងរៀនសូត្រ ដែលទាក់ទងទៅនឹងសិល្បៈ វប្បធម៌ខ្មែរ និងអក្សរសាស្ត្រជាដើម។ ក្នុងស្នាដៃទាំងនោះរួមមានដូចជា រឿងល្ខោន​យីកេ “ទុំទាវ” “ម៉ាក់ថឺង” “កំណាព្យ” “ចម្រៀង​ចង្រិតដែក” “របាំខ្មែរ” ​ឯកសារ​វប្បធម៌​ដ៏​ច្រើន មាន​ដូច​ជា​រឿង​ដំណើរ​ជាតិ​កម្ពុជា និង​លោហិត​ជាតិ​កម្ពុជា​ជាដើម។

ចំពោះអត្តចរិតវិញ លោកតា ​ពេជ្រ ទុំក្រវិល មានសេចក្តីស្លូតទៀងត្រង់ និងចេះសន្តោសប្រណីដល់អ្នកដទៃជានិច្ច រហូត​មានអ្នកខ្លះ​បាន​គេ​ផ្តល់​រហ័សនាមឲ្យគាត់​ថា​ជា​ “តា​ឥសី‍” ទៀតផង។ ជាធម្មតា លោកតែងតែមានភាពរសរាយរាក់ទាក់ និង​តែង​ញញឹម​ជានិច្ច។

បើក្រៅពីការងាខាងសិល្បៈ និងបានបន្សល់ទុកនូវស្នាដៃជាច្រើនទាំងនេះ លោកក៏មានគុណសម្បត្តិយ៉ាងខ្លាំង ចំពោះការ​ចូលរួម​រៀបចំឯកសារ​ដើម្បីបញ្ចូល​ «ល្ខោន​ស្បែក​ធំ» ​របស់ខ្មែរ​ជា​បេតិកភណ្ឌ​រូបិយ៍​នៅ​ក្នុង​អង្គការ​យូណេស្កូ​ផង​ដែរ។

Image result for ល្ខោនស្បែកធំ
ការសម្តែង ល្ខោនស្បែកធំ
Related image
ការសម្តែង ល្ខោនស្បែកធំ

ចំពោះ​ការ​បាត់​បង់លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល នេះ គឺជាការបាត់បង់ធនធានមនុស្សយ៉ាង​ធ្ងន់​សម្រាប់​ជាតិ​ទាំងមូល ​ព្រោះ​លោក​មាន​គុណ​ខ្លាំង​ណាស់​នៅ​ក្នុង​វិស័យ​វប្បធម៌​សិល្បៈ​ខ្មែរ​ អក្សរសាស្ត្រ និងអក្សរសិល្ប៍ ​។ល។ ហើយលោកក៏​បាន​បន្សល់​ទុក​ស្នាដៃ​ច្រើន​សម្រាប់កូនយើង។ ​មិនថាទោះបីជាលោកបានឃ្លាតចាកឆ្ងាយពីយើងច្រើនឆ្នាំក្តី ប៉ុន្តែស្នាដៃជាច្រើន និងកេរ្តិ៍​ឈ្មោះរបស់លោក​នៅតែស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគួរចងចាំជានិច្ច៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here