ធ្វើជាម្ចាស់ល្អ កុំទន់ពេក កុំរឹងពេក តែត្រូវស្គាល់ឲ្យច្បាស់ពីចិត្តរបស់កូនចៅ

0
4390

ការដឹកនាំកងទ័ពអាចជារឿងលំបាកបំផុតមួយ ដែលត្រូវតែរៀបចំយុទ្ធសាស្ត្រ ​មេទ័ព និងកងទ័ពឲ្យបានរួមចិត្តរួមកាយតែ​មួយ ស្មោះ​ស្មគ្រ​នឹងគ្នា រហូតទទួលបានជ័យជម្នះ។ ក៏ប៉ុន្តែការដឹកនាំប្រទេសវិញ (នគរ)  មិនមែនជារឿងដែលងាយទេ ព្រោះត្រូវ​រៀបចំទាំងស្ថានការណ៍នយោបាយឲ្យបានល្អ ផ្ទៃក្នុង និងខាងក្រៅឲ្យបានរឹងមាំ បើពុំនោះទេវានឹងនាំឲ្យវិនាសនគរទាំងស្រុង​តែ​ម្តង។

ខាងក្រោមនេះវិធីសាស្ត្រមួយចំនួន ក្នុងការដឹកនាំជាតិឲ្យបានរឹងមាំ និងខ្លាំងក្លាបាន៖

រូបភាពពាក់ព័ន្ធ

អំណាចស្តេច

បើសិនស្តេច ឬព្រះរាជា ខ្វះឫទ្ធិចេស្ដា ជម្លោះផ្ទៃក្នុងរវាងមន្ត្រី និង មន្ត្រីនឹងកើតឡើង។ មន្ត្រីអាក្រក់នឹងចាប់ផ្តើមងើបឡើង​ត្រង​យកអំណាច ធ្វើបាបអ្នកតូចតាចជាងខ្លួន និងបំពានលើស្តេចវិញ។ ដូច្នេះក្នុងនាមជាព្រះរាជាត្រូវតែមានសិទ្ធិអំណាច​ជាង​មន្ត្រី ដែលសម័យមុនគេហៅថា ព្រះរាជាស្មើនឹងព្រះអាទិទេព។

គ្រប់គ្រងអ្នកខាងក្រោម

នៅពេលមានអំណាចគ្រប់គ្រាន់ ត្រូវតែគ្រប់គ្រងអ្នកខាងក្រោមឲ្យបានជាប់លាប់ ជៀសវាងមានការរើបម្រាស់ នាំឲ្យចលាចល​ដល់ទាំងនគរ។ ប្រទេសគ្មានច្បាស់ នគរគ្មានវិន័យ ជាដើមហេតុនាំឲ្យចុះខ្សោយ និងវិនាសសកម្មយ៉ាងពិតប្រាកដ។ នៅសម័យស្តេចឈីង ដោយហេតុចង់សាងសង់កំពែងចិនពេក ធ្វើទុក្ខបុកម្នេញដល់រាស្ត្រ កិបកេញប្រវ័ញទ្រព្យសម្បត្តិរបស់រាស្ត្រ​ ប្រើអំពោះឃោរឃៅដល់ប្រជារាស្ត្រ បណ្តាលឲ្យមានការងើបប៉ះបោរទម្លាប់ស្តេចអាក្រក់ចោល បង្កើតរាជកាលថ្មី។

ដូច្នេះការគ្រប់គ្រងប្រទេស​ នគរ ត្រូវតែមានភាពច្បាស់លាស់ កុំតឹងរឹងពេក និងកុំធូរលុងពេក ត្រូវច្បាស់លាស់មានច្បាប់ត្រឹមត្រូវ ច្បាប់ត្រូវយកធ្វើជាគោលដឹកនាំជាតិ មិនមែនប្រើតែចំពោះជនទន់ខ្សោយទេ។ សម័យណាក៏ដោយ ឲ្យតែស្តេចទន់ខ្សោយ គ្មានច្បាប់ត្រឹមត្រូវ ដណ្តើមរាជអំណាចគ្នា គឺនាំឲ្យកើតសង្គ្រាមផ្ទៃក្នុង ព្រោះស្តេចមិនអាចគ្រប់គ្រងលើស្ថានការណ៍នេះបាន។

រូបភាពពាក់ព័ន្ធស៊ុនឈៀន ជាមនុស្សឆ្លាតពូកែប្រើមនុស្ស និងអូសទាញចិត្តមនុស្ស មើលខាងក្រៅជាមេទន់ខ្សោយខ្វះកម្លាំង តែតាមពិតវិញ គឺសម្បូរដោយកម្លាំងប្រាជ្ញាយ៉ាងពេញទំហឹង និងអាចគ្រប់គ្រងក្រុងតុងអ៊ូ បានយូររីកចម្រើនទៀត។ ក្នុងសម័យនគរ៣ ស៊ុនឈៀន គឺជាស្តេចត្រាញ់វ័យក្មេងជាគេបំផុត។ ប៉ុន្តែក្នុងការគ្រប់គ្រងរបស់គេមានគ្រប់រសជាតិ ទាំងរឹង ទន់ ត្រជាក់ ក្តៅ ជាដើម។ ក្នុុងនាមជាមេដឹកនាំ ត្រូវតែមានភាពឆ្លាតវៃលឿនរហ័សជាងអ្នកខាងក្រោមគ្រប់ជំហាន បើពុំនោះទេ វានឹងត្រូវ​គេទាត់ចោល ឬក៏ហួសសម័យកាល។ មានន័យថា លែងមានប្រយោជន៍។

ដើម្បីគ្រប់គ្រងបានល្អ ត្រូវតែគោរពលើគោលការណ៍ថា «ពេលធ្វើខុសត្រូវតែដាក់ទោស ពេលមានគុណសម្បត្តិ ត្រូវតែជូនរង្វាន់» ធ្វើបែបនេះរៀងរហូតកុំកែប្រើឲ្យសោះ បើចង់គ្រប់គ្រងបានយូរអង្វែង៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here