តើប្រវត្តិវិទ្យា និងបុរេប្រវត្តិសាស្ត្រមានន័យខុសគ្នាដូចម្តេចខ្លះ?

0
402

តាមធម្មតា មុខវិជ្ជាប្រវត្តិសាស្ត្រ ត្រូវបានកំណត់ត្រឹមពាក្យសរសេរ និងនិយាយ។ យ៉ាងណាមិញ ការកកើតឡើងជាមុខវិជ្ជាជីវៈជាន់ខ្ពស់ និងក្លាយជាមុខវិជ្ជាបែបវិទ្យាសាស្ត្រថ្មី នាសតវត្សរ៍ទី១៩ និង ២០បាននាំឱ្យមានរលកព័ត៌មាន ឬមុខវិជ្ជាថ្មីដែលប្រកួតប្រជែងនឹងពាក្យនេះ។ បុរាណវិទ្យា នរៈវិទ្យា និង វិទ្យាសាស្ត្រសង្គម ផ្សេងទៀតកំពុងតែផ្តល់ព័ត៌មានថ្មី និងទ្រឹស្តីថ្មីអំពីប្រវត្តិសាស្ត្រមនុស្សជាតិ។

Image result for historyប្រវត្តិវិទូបុរាណបានចោទសួរថា តើមុខវិជ្ជាថ្មីទាំងនេះពិតជាប្រវត្តិសាស្ត្រឬទេ? ប្រសិនបើវាមិនកំណត់ដោយពាក្យសរសេរ ដែលផ្ទុយពី មុខវិជ្ជាប្រវត្តិសាស្ត្រ ដែលផ្អែកលើការសរសេរ។ បច្ចេកពាក្យថ្មី បុរេប្រវត្តិ (prehistory) ត្រូវបានគេបង្កើត ឡើងដើម្បីដណ្តប់លើលទ្ធផលនៃមុខវិជ្ជាថ្មីៗទាំងនោះ ដែលស្វែងរកពត៌មាន ឬព្រឹត្តិការណ៍មុនពេលមាន កំណត់ហេតុជាលាយលក្ខណ៍អក្សរ។

នៅសតវត្សរ៍ទី២០ ការបែងចែករវាងមុខវិជ្ជាប្រវត្តិសាស្ត្រ និងបុរេប្រវត្តិសាស្ត្របានក្លាយជាបញ្ហាពិភាក្សាដ៏ក្តៅ។ ការរិះគន់បានកើតមានឡើងដោយសារតែមុខវិជ្ជាប្រវត្តិសាស្ត្រត្រូវបានគេដកយកការសិក្សា អរិយធម៌មួយចំនួន ដូចជាអរិយធម៌អាព្រិចសាហារ៉ា(Sub-Saharan Africa) និងអរិយធម៌អាមេរិចសម័យមុនការមកដល់របស់លោក គូឡុម។ លើសពីនេះទៅទៀត បុរេប្រវត្តិវិទូ ដូចជាលោក វែរ ហ្គ័រដុង ឈីលដ៍ (Vere Gordon Childe) និងបុរាណវិទូប្រវត្តិសាស្ត្រ ដូចជាលោក ជេម ឌីតហ្ស៍ ( James Deetz)បានចាប់ ផ្តើមប្រើប្រាស់បុរាណវិទ្យាដើម្បីពន្យល់អំពីព្រឹត្តិកិរាណ៍សំខាន់ៗ ដែលពីដើមឡើយជាផ្នែកដែលស្ថិតក្នុងការ សិក្សាប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូចាប់ផ្តើមពិនិត្យហួសពីការថ្លាថ្លែងប្រវត្តិសាស្ត្របែបនយោបាយដ៏ចាស់​គំរិល ដោយប្រើប្រាស់គោលការណ៍ថ្មី ដូចជា ប្រវត៉្តិសេដ្ឋកិច្ច សង្គម និង វប្បធម៌ ដែលសុទ្ធតែពឹងផ្អែកលើប្រភព ឯកសារ និងភស្តុតាងផ្សេងៗជាច្រើន។ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ របាំងដ៏រឹងមាំ ដែលខ័ណ្ឌចែករវាងប្រវត្តិសាស្ត្រ និងបុរេប្រវត្តិសាស្ត្របាននឹងកំពុងធូររលុង។

មានទស្សនៈយល់ឃើញផ្សេងៗគ្នាជាច្រើន ស្តីអំពីកំនកំណើតប្រវត្តិវិទ្យា។ អ្នកខ្លះជឿជាក់ថា “ប្រវត្តិវិទ្យា” បានចាប់ផ្តើមតាំងពីសតវត្សរ៍ទី៣៤ មុន គ.ស. មកម៉្លេះ ស្របគ្នានឹងកំណើតអក្សរ Cuneiform ក្នុងនោះ មានអក្សរពួកមេសូប៉ូតាមី (Mesopotamia) ពែក្ស ( Persia) និងអុក្រិត (Ugarit)។ ប្រព័ន្ធអក្សរ Cuneiform ទាំងនេះត្រូវបានគេសរសេរលើបន្ទះដីឥដ្ឋ ដែលជាអក្សររូបតំណាង ត្រូវបានចារដោយស្ទីលឡូ។ អ្វីដែលគួរជាទីចាប់អារម្មណ៍បន្សល់ទុកដោយស្ទីលឡូ គឺត្រូវបានកែលំអបន្ថែម ដែលនាំឱ្យមានឈ្មោះ Cuneiform នេះ។

អក្សរពួក Sumerian នាបានយកលំនាំតាមប្រព័ន្ធអក្សរនៃភាសា​ Akkadian, Elamite, Hittite និង​ Luwian,​ Hurrian ​និងភាសា Urartian ហើយវាជំរុញឱ្យមានតួអក្សរពែក្សបុរាណ និងតួអក្សរជាតិ Ugaritic។ សម្រាប់អ្នកដ៏ទៃទៀត ប្រវត្តិសាស្ត្របានក្លាយជាបច្ចេកពាក្យទូទៅ សម្រាប់មុខវិជ្ជាដែលសិក្សាអ្វីៗទាំងអស់ ដែលត្រូវបានគេស្គាល់ថាជាអតីតកាលរបស់មនុស្សជាតិ (ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ក៏មានរបាំងសំរាប់ មុខវិជ្ជាប្រវត្តិវទ្យា ដែលនោះគឺជាមុខវិជ្ជាថ្មី ដូចជា​ Big History។

ប្រភពដែលអាចផ្តល់ពន្លឺបំភ្លឺអតីតកាល ដូចជាទំនៀមទម្លាប់ចេញពីមាត់មួយទៅមាត់មួយ ភាសាសាស្ត្រ និងសេនេទិច ត្រូវបានទទួលយកដោយប្រវត្តិវិទូសំខាន់ៗជាច្រើន។ យ៉ាងណាម៉ិញ បុរាណវិទូជាកំណត់ព្រំដែន សិក្សារវាងប្រវត្តិវិទ្យា និងបុរេប្រវត្តិវិទ្យា ដោយយោងទៅតាមលក្ខណៈឯកសារសរសេរនៅក្នុងតំបន់។ ដោយឡែក ភាពខុសគ្នានេះនៅតែមានការជជីកសួរដេញដោលជាច្រើនសំរាប់បុរាណវិទូ ដោយហេតុថាកំណត់ហេតុដែលអាចមាននៅសល់បង្កឱ្យមានបញ្ហាបកស្រាយផ្សេងៗគ្នា និងសក្តានុពលផ្សេងគ្នាដែរ។

ប្រវត្តិលេខន៍

Historiography មានអត្តន័យប្រហាក់ប្រហែលនឹងប្រវត្តិសាស្ត្រដែរ។ អាចត្រូវបានគេសំដៅទៅលើប្រវត្តិ នៃការសិក្សាប្រវត្តិសាស្ត្រ វិធីសាស្ត្ររបស់វា និងការអនុវត្តន៍ (ប្រវត្តិនៃប្រវត្តិវិទ្យា)។ វាក៏អាចត្រូវបានគេសំដៅទៅលើផ្នែកពិសេសណាមួយនៃការសរសេរប្រវត្តិសាស្ត្រ (ឧទាហរណ៍ ដូចជា “medieval historiography during the 1960s” មានន័យថា “ជាប្រវត៉្តិសាស្ត្រមជ្ឈឹមសម័យដែល ត្រូវបានសរសេរឡើងក្នុងកំឡុងទសវត្សឆ្នាំ១៩៦០។ Historiography អាចត្រូវបានប្រើប្រាស់ក្នុងន័យ ថាជាទ្រឹស្តីប្រវត្តិសាស្ត្រ ឬវិជ្ជាសិក្សាអំពីការសរសេរប្រវត្តិសាស្ត្រ និងការចង់ចាំប្រវត្តិសាស្ត្រ។ ក្នុងនាមជាការវិភាគកំរិតធំនៃការពិពណ៌នាអំពីអតីតកាល អត្តន័យទីបីនេះអាចជាប់ទាក់ទងនឹងអត្តន័យពីរខាងដើម ដែលការវិភាគតែង​​តែផ្តោតជាសំខាន់លើ ការនិទាន ការបកស្រាយ ទស្សនៈពិភពលោក ការប្រើប្រាស់ភស្តុតាង ឬវិធីសាស្ត្របង្ហាញ របស់ប្រវត្តិវិទូ​ផ្សេងទៀត។

Image result for Prehistory

សូមសិក្សាបន្ថែមនូវមុខវិជ្ជាសិក្សាពាក់ព័ន្ធមួយចំនួនទៀតខាងក្រោមនេះ៖

  • បុរាណវិទ្យា (Archeology)  ការសិក្សាអំពីបុរេប្រវត្តិសាស្ត្រ និងប្រវត្តិវប្បធម៌មនុស្សជាតិ តាមរយៈកំណាយ ការចងក្រង់ឯកសារ និងការវិភាគលើសម្ភារៈដែលនៅសេសសល់ និងទិន្នន័យ ដែលមាននៅជុំវិញវត្ថុទាំងនោះ។
  • ការិយាល័យប្រវត្តិសាស្ត្រ (Archontology) ជាមុខវិជ្ជាសិក្សាអំពីការិយាល័យប្រវត្តិសាស្ត្រ មានតួនាទីសំខាន់ៗក្នុងអង្គការរដ្ឋ អង្គការអន្តរជាតិ នយោបាយ សាសនា និងអង្គការសង្គមផ្សេងទៀត។
  • ប្រវត្តិសិល្បៈ (Art History) ជាការសិក្សាអំពីបំលាស់ប្តូរផ្នែកសិល្បៈ និងក្នុងបរិបទសង្គមសិល្បៈ។
  • Big History ៖ ជាកាសិក្សាអំពីប្រវត្តិសាស្ត្រ​ក្នុងមាត្រដ្ឋានដ៏ទូលាយ ក្នុងរយៈពេលយូរអង្វែង ចាប់តាំងពីមានបន្ទុះ Big Bang រហូតដល់ពេលអនាគត តាមរយៈគោលការណ៍ពហុមុខវិជ្ជា។
  • កាលប្បវត្តិវិទ្យា (Chronology) ជាវិទ្យាសាស្ត្រកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងពេលណាមួយ។
  • ប្រវត្តិវប្បធម៌ (Cultural History) ជាៈវិជ្ជាសម្រាប់សិក្សាអំពីវប្បធម៌កាលពីអតីតកាល។
  • ប្រវត្តិសេដ្ឋកិច្ច (Economic History)ៈ ជាវិជ្ជាសិក្សាអំពីសេដ្ឋកិច្ចក្នុងអតីតកាល។
  • អនាគតវិទ្យា (Futurology)ៈ ជាវិជ្ជាសិក្សាអំពីអនាគតកាល ស្រាវជ្រាវពីគ្រូទាយដើម្បីទស្សតាយ ពីសង្គម និងលក្ខណៈរបស់ពិភពលោកនៅថ្ងៃអនាគត។
  • ប្រវត្តិគំនូរ (History painter)ៈ ជាវិជ្ជាសិក្សាអំពីជាងគំនូរនៃរូបចម្លាក់ប្រវត្តិសាស្ត្រ ហើយជាពិសេស ជាងគំនូរព្រឹត្តិកិរាណ៍ប្រវត្តិសាស្ត្រសំខាន់ៗ។
  • ប្រវត្តិយោធា (Military History)ៈ ជាវិជ្ជាសិក្សាអំពីកិច្ចការយោធា និងសង្គ្រាមនៅក្នុងប្រវត្តិសាស្ត្រ និងសិក្សាពីអ្វី ដែលជួនកាលត្រូវបានគេគិតថាជាមែកធាងសិក្សារបស់យោធានោះគឺ ប្រវត្តិកងទ័ពជើងទឹក។
  • អក្សរបុរាណវិទ្យា (Paleograohy)ៈ ជាវិជ្ជាសិក្សាអំពីប្រព័ន្ធអក្សរបុរាណ ដែលមានន័យស្មើនឹង សិលាចារិកវិទ្យា (ផែងិរាផហយ)។
  • ប្រវត្តិនយោបាយ (Epigraphy)ៈ ជាវិជ្ជាសិក្សាអំពីនយោបាយកាលពីអតីតកាល។
  • ប្រវត្តិចិត្តសាស្ត្រ (Psychohistory )ៈ ជាវិជ្ជាសិក្សាអំពីហេតុផលផ្នែកចិត្តសាស្ត្រ ដែលនាំឱ្យកើតមាន ព្រឹត្តិការណ៍ណាមួយនៅក្នុងប្រវត្តិសាស្ត្រ។
  • Historiography of science៖ ជាវិជ្ជាសិក្សាអំពីរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ។
  • ប្រវត្តិសាស្ត្រសង្គម (Social History)ៈ ជាវិជ្ជាសិក្សាអំពីសង្គមនៅក្នុងអតីតកាល។
  • ប្រវត្តិសាស្ត្រពិភពលោក (World History)ៈ ជាវិជ្ជាសិក្សាអំពីប្រវត្តិសាស្ត្រ តាមទស្សនៈវិស័យ ពិភពលោក។

ដូច្នេះប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបច្បាស់ជាងមុន ដូចម្តេចហៅថាការសិក្សាអំពីប្រវតិ្តវិទ្យា និងបុរេប្រវត្តិសាស្ត្រ។ សង្ឃឹមថាប្រិយមិត្តនឹងកាន់តែយល់ច្បាស់ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមគោលការនៃពាក្យបនច្ចេកទេសនីមួយៗ៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here