មេទ័ព Sun Tzu៖ ប្រើជនបង្កប់ម្នាក់ ស្មើនឹងកងទ័ពធម្មតារាប់ម៉ឺននាក់

0
277

ការធ្វើសង្គ្រាម ការប្រយុទ្ធប្រឆាំងគ្នា ដើម្បីដណ្តើមយកកន្លែង និងការវាតទីដណ្តើមយកទឹកដីកាលពីសម័យបុរាណ កើតមានសឹងតែគ្រប់ទីកន្លែងទាំងអស់ មិនថាតែនគរខ្មែរយើងទេ កន្លែងណាក៏កើតមានដែរ រហូតផ្ទុះសង្គ្រាមលោកលើទី១ និង លោកលើកទី២ ជាសង្គ្រាមដ៏ធំប្រចាំប្រវត្តិសាស្ត្រពិភពលោក ដែលបានសម្លាប់ជីវិតមនុស្សអាចជាច្រើនលាននាក់។

Image result for world wars
រូបភាពនៃសង្គ្រាមលោកលើកទី១

មេទ័ព ស៊ុនអ៊ូ (Sun Tzu) ជាកំពូលមេទ័ពល្បីល្បាញជាងគេក្នុងការរៀបចំយុទ្ធសាស្ត្រប្រយុទ្ធ ការយកឈ្នះលើសត្រូវ ដោយ​​​​យកតិចឈ្នះច្រើន យកជនបង្កប់ម្នាក់ អាចយកឈ្នះលើសត្រូវរាប់ម៉ឺននាក់។ លោកក៏ជាមនុស្សម្នាក់គត់ ដែលបានកត់ត្រាគម្ពីសឹក​ ស៊ុនជឺ ដ៏ល្បីបំផុត និងមានបណ្តាប្រទេសជាច្រើនលើសកលោកបកប្រែយកទៅប្រើប្រាស់ក្នុងការដឹកនាំជាតិ គ្រប់គ្រង់នគរ និងគ្រប់គ្រងលើមនុស្សជាដើម។ មេទ័ព ស៊ុនអ៊ូ បានពោលថា «ចេះគ្រប់គ្រងលើស្ថានការណ៍របស់សត្រូវ ចេះ​ប្រើមនុស្សម្នាក់យកឈ្នះលើមនុស្សជាច្រើននាក់»។

Image result for sun tzuនៅក្នុងសង្គ្រាមរវាងនគរអ៊ូ និងឈូ មេទ័ពស៊ុនអ៊ូ បានប្រើតែ យាវលី ដែលជាមេដំបែរម្នាក់ ធ្វើឲ្យសត្រូវនៃនគរអ៊ូ (ស្តេចហុឺលី) ឈ្នះលើនគរឈូទាំងស្រុង។ ជនបង្កប់របស់មេទ័ព ស៊ុនអ៊ូ គឺយ៉ាវលី ម្នាក់ ធ្វើឲ្យសត្រូវជាង ៣ម៉ឺននាក់ ចាញ់តែមួយប្រព្រិច​ភ្នែក។ រឿងនេះមានសរសេរនៅក្នុងប្រវត្តិសាស្ត្រចិន មិនមែនជារឿងភូតកុហកអ្វីឡើយ គឺជាប្រវត្តិសាស្ត្រពិតប្រាកដ។

ចំពោះកងទ័ពច្រើន ឬមានចំនួនតិច មិនមែនជាបញ្ហាកំណត់លើការឈ្នះចាញ់ទេ។ ប៉ុន្តែ មានតែការរៀបចំយុទ្ធសាស្ត្រឲ្យបាន​ត្រឹមត្រូវ នឹងស្គាល់ពីខ្លួនឯង សត្រូវខ្លួនបានច្បាស់ប៉ុណ្ណោះ ទើបអាចយកឈ្នះលើសត្រូវបាន។ ចំនួនកងទ័ព គ្រាន់តែជាចំនួន​តួរលេខប៉ុណ្ណោះ ការចេះប្រើប្រាស់កងទ័ព ចេះដឹងនាំកងទ័ពបានល្អ ទើបជាកំពូលនៃមេទ័ពចម្បាំង៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here