មនុស្ស ៥ ជំពូក ដែលមិនគួរយកមកធ្វើជាបុគ្គលិកប្រចាំក្រុមហ៊ុន

0
151

បុគ្គលិកលក្ខណៈរបស់បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន ឬស្ថាប័ន ត្រូវតែមានឧបនិស្ស័យល្អ ស្មោះត្រង់ ក្លាហា ព្យាយាម មានគោលដៅច្បាស់លាស់ក្នុងាការងារ និងគ្មានភាពខ្ជិលច្រអូសជាដើម។

ដូច្នេះខាងក្រោមនេះ គឺលក្ខណៈខ្លះៗ ដើម្បីជៀសវាងជ្រើសរើសមនុស្សខុសមកបម្រើការងារក្នុងាក្រុមហ៊ុនរបស់អ្នក

Related image

១. ធ្វើការងារដើម្បីយកតែប្រាក់ខែ

ចំពោះមនុស្សដែលសម្លឹងឃើញតែប្រាក់ខែ ធ្វើការងារមិនពេញដៃ ប្រាកដជាមិនអាចទៅមុខបានឡើយ។ ដូច្នេះ ជៀសវាងជ្រើសរើសបុគ្គលិកបែបនេះ ដែលចង់បានតែប្រាក់ខែ គ្មានឆន្ទៈការងារ និងនាំឲ្យក្រុមហ៊ុនកាន់តែអគុភាពទ្វេឡើង។

២. ខ្ជិល និងរអ៊ូច្រើន

មនុស្សខ្ជិលមិនអាចធ្វើអ្វីឲ្យរីកចម្រើនបានធំដុំឡើយ មានតែបំផ្លាញពេលវេលារបស់អ្នកប៉ុណ្ណោះ។ ដូចនេះគួរតែជៀសវាង និងមិនគួរប្រើមនុស្សខ្ជិលបម្រើការងារឲ្យអ្នកជាដាច់ខាត។ ទោះបីមិនមែនបំផ្លាញក្រុុុមហ៊ុនអ្នគ ក៏បំផ្លាញពេលវេលាអ្នក និងអ្នកដទៃជុំវិញដូចគ្នាដែរ។

៣. គ្មានគោលដៅក្នុងការងារ

ចំពោះមនុស្សដែលគ្មានគោលដៅច្បាស់លាស់ទេ គឺមិនអាចមុជបានជ្រៅទេ ហើយក៏មិនអាចនាំជោគជ័យដល់ក្រុមហ៊ុនរបស់អ្នកបានដែរ។ គោលដៅ ប្រៀបបានឹងកន្លែងជោគជ័យខាងមុខ បើមនុស្សមិនមានគោលដៅ គេក៏មិនចង់ធ្វើដំណើរទៅមុខដែរ ដូច្នេះយកមនុស្សដែលមិនដឹងថាត្រូវទៅណា ប្រាកដជារលាយថ្ងៃមុខមិនខានឡើយ។

៤. គ្មានគំនិតអភិរឌ្ឍ និងច្នៃប្រឌិត

ក្រុមហ៊ុននីមួយៗ អាចរីកចម្រើនបាន ត្រូវការបុគ្គលិកដែលក្លាហាន និងមានភាពច្រៃប្រឌិតក្នុងការងារ។ មានចក្ខុវិស័យវែងឆ្ងាយ និងមានគោលដៅជីវិតច្បាស់លាស់ថា តើខ្លួនគេត្រូវការអ្វីនៅពេលអនាគត។ បើអ្នកសួរគេហើយ គេគ្មានគោលដៅច្បាស់លាស់ គេនឹងមិនប្រឹងប្រែងការងារទេ ធ្វើការងារយកតែប្រាក់ខែ ដល់ម៉ោងក៏ចេញពីកន្លែងការងារដោយទុកចោលនូវបញ្ហាឲ្យអ្នកដោះស្រាយមិនចេះអស់ពុំខាន។

៥. មិនចេះរកដំណោះស្រាយ

បញ្ហាធំបំផុត នៅពេលដែលកន្លែងការងារមានបញ្ហា តើយើងត្រូវរកវិធីសាស្ត្រ​ដោះស្រាយដោយរបៀបណា? បើគ្មានគំនិត និងវិធីដោះស្រាយទេ វានឹងនាំមកឲ្យការងារមានការរាំងស្ទាំង និងគាំងមិនអាចអាចរីកម្រើនបាន។ ដូច្នេះត្រូវតែជ្រើសរើសមនុស្ស​ណា​ដែលពូកែឆ្លាតក្នុងការដោះស្រាយបញ្ហាឲ្យគេអាចជួយដល់អ្នកដទៃបាន នៅពេលដែលចាំបាច់បំផុត៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here