គន្លឹះដើម្បីក្លាយជាអ្នកសរសេរអត្ថបទឲ្យទទួលបានជោគជ័យ

0
90

ការសរសេរ គឺជាការងារសុបិន ប្រើការស្រមើស្រមៃ ប៉ុន្តែមិនមែនសម្រាប់មនុស្សគ្រប់គ្នាដូចគ្នាទេ។ អ្នកនិពន្ធមួយចំនួនត្រូវបានគេទិញ “ទឹកខ្មៅ” សរសេរវាយប្រហារជនដទៃ សរសេរលើកជើងមនុស្សអាក្រក់ ឬក្បត់ជាតិជាដើម។ ដែលជាហេតុនាំឲ្យបំភ្លៃការពិត បំភ្លៃប្រវត្តិសាស្ត្រ​ត្រូវមនុស្សជំនាន់ក្រោយជេរស្តីគ្រប់ជំនាន់។

Image result for writer

អ្នកនិពន្ធគប្បីមានអត្ថសញ្ញាណរបស់ខ្លួន

ក្នុងនាមជាអ្នកនិពន្ធ ត្រូវចេះប្រើភាពប៉ិនប្រសប់របស់ខ្លួននៅត្រង់ចំណាមួយ ដើម្បីបម្រើប្រយោជន៍ដល់សង្គមដោយផ្ទាល់ ឬប្រយោល មិនថាក្នុងរូបភាពអ្វីត្រូវតែណែនាំដល់អ្នកអានឲ្យប្រព្រឹត្តិល្អ និងសរសេរដាស់តឿនគ្រប់ពេល។ ជាពិសេស មិនគួរចម្លងស្នាដៃអ្នកទៃ (អ្នកនិពន្ធ) មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទេ ត្រូវតែមានអ្វីម្យ៉ាងដែលអ្នកដទៃគ្មាន ហើយវាគឺជារបស់យើងតែម្តង។

កម្មសិទ្ធិបញ្ញា

មិនថាតែស្នាដៃនិពន្ធ ឬការផលិតអ្វីដែលថ្មីទេ តែងតែមានកម្មសិទ្ធិបញ្ញាដែលចេញដោយក្រសួងបានត្រឹមត្រូវ។ ដូច្នេះ មិនគួររំលោភ ឬបំពានលើសិទ្ធិកម្មសិទ្ធិបញ្ញាលើម្ចាស់ស្នាដៃឡើយ។ ម្យ៉ាងវិញទៀត វានឹងក្លាយជាមនុស្សអសីលធម៌ដែលលួចរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត។

ស្មោះត្រង់

អ្នកនិពន្ធ ត្រូវមានមនសិកាជាតិ មានភាពស្មោះត្រង់ មិនត្រូវសរសេរលើជើងតែម្ខាងៗ ឬសរសេរវាយប្រហារជនណាម្នាក់ឡើយ គឺមានសិទ្ធិត្រឹមតែសរសេរអ្វីជាការពិតប៉ុណ្ណោះ។ ប្រសិនបើស​ត្រូវថា (ស) បើខ្មៅ ត្រូវសរសេរថា (ខ្មៅ) បើចង់បានប្រយោជន៍ហើយមិនគោរពលើសច្ចភាពនេះ អ្នកនឹងក្លាយជាអ្នកនិពន្ធឥតគុណធម៌ ដែលមនុស្សគ្រប់គ្នាមិនចង់យល់។

ច្នៃប្រឌិត

ក្នុងនាមជាអ្នកនិពន្ធ គប្បីមានចំណេះដឹង និងមានភាពច្នៃប្រឌិតខ្ពស់របស់ខ្លួន មិនចម្លងអ្នកដទៃ វាយប្រហារអ្នកដទៃ និងមិនត្រូវក្បត់នឹងឧត្ដមគតិខ្លួន ព្រោះតែផលប្រយោជន៍តិចតួច បំផ្លាញគេឈ្មោះរបស់ខ្លួនទេ។ ត្រូវដឹងថា អ្នកនិពន្ធដែលល្អបំផុត ជាអ្នកនិពន្ធដែលសរសេរដោយប្រើពាក្យ និងសិល្បៈប្រកបដោយសីលធម៌ជានិច្ច។

ភាពជឿជាក់

មនុស្សយើងគ្រប់គ្នាកើតមក គ្មានអ្នកណាម្នាក់ដែលថាចេះស្រាប់ពីកំណើតដោយមិនរៀនសោះនោះទេ។ ដូច្នេះកត្តា ដែលអាចនាំឲ្យមនុស្សបានទទួលចំណេះដឹង និងភាពពេញលេញជាមនុស្ស គឺត្រូវតែរៀន។ ម្យ៉ាងទៀត ត្រូវតែមានភាពជឿជាក់​លើខ្លួនឯង ថាខ្លួននឹងអាចធ្វើវាបានពេលណាមួយ ដោយមិនចេះចុះចាញ់នឹងបញ្ហាខាងមុខ។ ប្រសិនបើគ្មានភាពជឿជាក់ទេ គ្រប់ការងារនឹងត្រូវបរាជ័យទាំងអស់៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here