សៀវភៅអាចប្រាប់នូវអ្វីដែលអ្នកមិនធ្លាប់ដឹង និងមិនធ្លាប់ដែលបានឃើញ

0
164

មានរឿងរ៉ាវនឹងងាថ៌កំបាំងជាច្រើន ដែលមនុស្សយើងមិនទាន់បានដឹងអស់ ឬមិនទាន់រកឃើញនៅឡើយ។ តើយើងត្រូវរកអាថ៌កំបាំង រឿងទាំងអស់នោះដោយរបៀបណា? បើតាមបទពិសោធន៍របស់ខ្ញុំកន្លងមកគឺ៖

Image result for writer១. ស្រាវជ្រាវពីសៀវភៅ

ការអានសៀវភៅ ការស្រាវជ្រាវផ្សេងៗ ពីបណ្តាឯកសារចាស់ៗ សៀវភៅជាច្រើនទៀត និងអុីធើណេត គឺអាចជួយដល់យើងបាន​យ៉ាង​ច្រើន​ ដែលយើងមិនគួរមើលរំលង ឬមិនអាចនឹងស្មានដល់។ មនុស្សម្នាក់មិនស្គាល់ផ្លូវតំបន់នៃរដ្ឋរបស់សហ​រដ្ឋអា​មេរិកទេ តែ​គាត់អាចដឹងពីតំបន់នោះបានយ៉ាងច្បាស់តាមរយៈការអានសៀវភៅ ឬរឿងរ៉ាវដែលទាក់ទងនឹងតំបន់ខាងលើនេះ​។ ម្យ៉ាងវិញទៀត សម័យបច្ចេកវិទ្យាអាចជួយដល់យើងបានយ៉ាងច្រើន ក្នុងស្វែងរកអ្វីមួយដែលចង់បាន​តាមរយៈ Google ជាដើម។

Related image

២. អាថ៌កំបាំងនៃសៀវភៅ

សៀវភៅ​ The Secret (អាថ៌កំបាំង)​ គឺ​ជា​សៀវភៅ​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​លោក​ ដែល​លក់​ដាច់​ជាង ១៩លាន​ក្បាល និង​ត្រូវ​បាន​បក​ប្រែ​ជាង​ ៤០ភាសា ទូទាំង​ពិភព​លោក​។ សៀវភៅ​នេះ​និពន្ធ​ដោយ​ អ្នក​ស្រី រ៉នដា (Rhonda Byrne)។ កាល​ពី​អតីតកាល​ជីវិត​របស់​អ្នក​ស្រី​ រ៉នដា ស្ថិតក្នុង​សភាព​អាប់​អួរ និង​ក្រ​លំបាក​ក្រៃ​លែង​។ ក្រោយ​អ្នក​ស្រី​បាន​ស្វែង​រក​ឃើញ​អាថ៌​កំបាំង​​មួយ​ ដែល​បង្កប់​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល ដែល​និពន្ធ​តាំង​ពី​ជាង​ ១​00ឆ្នាំ​ មុន​មកមេ៉្លះ​​។ អ្នក​ស្រី​បាន​អនុវត្តន៍​តាម​រូបមន្ត​អាថ៌កំបាំង​នៅ​ក្នុង​សៀវភៅ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ជីវិត​របស់​អ្នក​ស្រី​ ក៏បានប្រែ​ប្រួល​ទៅជា​​ភ្លឺ​​ស្វាងរុង​រឿង មានសុមង្គលយ៉ាងពេញលេញ និងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកស្រីកាន់តែល្បីល្បាញថែមទៀត។

Image result for Rhonda Byrne

៣. អាថ៌កំបាំងនៃសៀវភៅ

ចំណង់ ត្រូវបានមនុស្សជាច្រើនយកប្រើពាក្យនេះក្នុងន័យខុសៗគ្នា មានអ្នកខ្លះបានយកប្រើលើកលេខតណ្ហា។ ប៉ុន្តែ មាននុស្សមួយចំនួនទៀត បានយកប្រើយ៉ាងមានប្រសិទ្ធិលើកិច្ចការងារបានដោយជោគជ័យ។ ជាក់ស្តែង លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន អេផល (Apple) បានប្រើចំណង់ដែលគាត់ស្រឡាញ់ និងចូលចិត្តកុំព្យូទ័រក្លាយជាអ្នកបង្កើត​ក្រុម​ហ៊ុនកុំព្យូទ័រ និងទូរសព្ទស្មាតហ្វូនដ៏ល្បីល្បាញបាន និងមានតម្លៃខ្ពស់បំផុតក្នុងលោក។

Image result for steve jobដូច្នេះ បើអ្នកចង់បានចំណេះដឹង ឬចង់បានភាពជោគជ័យត្រូវតែបង្កើតចំណង់របស់អ្នកឲ្យបានខ្លាំងជាមុនសិន ទើបអាចសម្រេច​ជោគជ័យដ៏ធំធេងបាន៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

 

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here