មេទ័ព ស៊ុន អ៊ូ ថា៖ រួមចិត្តលើក្រោមបានឈ្នះ

0
1461

ក្នុងការធ្វើសឹកសង្គ្រាម ទាមទារឲ្យមានការរួមសការគ្នាបានល្អ សុីចង្វាក់គ្នា សើ្មដៃស្មើជើងគ្នា ទាំងលើទាំងក្រោម និងរួមចិត្តតែ​មួយ ទើបអាចយកជ័យជម្នះលើសត្រូវបាន បើបែកបាក់សាមគ្គី នឹងធ្វើឲ្យដៃគូសត្រូវទទួលបានជោគជ័យវិញ ព្រោះសត្វខ្លាពីរក្បាល បើខាំគ្នា ឹនឹងត្រូវស្លាប់សងខាងមិនខាន មានតែអ្នកចាំស្រងយកផលប្រយោជន៍ ទើបជាអ្នកចំណេញពិតប្រាកដ។

Related image

Related image

Image result for Sun tzuមេទ័ពចម្បាំងដ៏ខ្លាំងរបស់អាណាចក្រចិន នាសម័យបុរាណ ស៊ុនអ៊ូ (544-496) បានពោលថា «បើចង់ឲ្យមានប្រៀបលើ​សត្រូវ គឺត្រូវតែរួមចិត្តលើក្រោមនឹងបានឈ្នះ»។ នៅក្នុងអត្ថន័យនេះ លោកចង់ប្រាប់ថា កងទ័ពត្រូវតែស្តាប់បទបញ្ជារបស់​មេកង ចំណែកឯមេកងត្រូវស្ដាប់បញ្ជារបស់មេក្រុម មេក្រុមស្តាប់បញ្ជារបស់មេទ័ព ជាបន្តបន្តាប់គ្នាពីមួយឋានៈទៅមួយ​ឋា​នៈ​ រហូតដល់មេទ័ពធំ ឬមេបញ្ជាករធំនៃកងទ័ពទាំងមូល ទើបមនុស្សរាប់លាននាក់ប្រៀបបាននឹងកងទ័ពតែម្នាក់ ដោយសារ​តែ​បានរួចចិត្តរួមកាល រួមចិត្តលើក្រោមនឹងបានឈ្នះ។

Related image

ជារួមមក​វិញ រាល់ជ័យជម្នះទាំងឡាយត្រូវតែមានការរួមគ្នាសហការឲ្យបានល្អ រួមចិត្តតែមួយ មិនត្រូវបែកបាក់ផ្ទៃក្នុង ខ្វះការ​សាមគ្គីឡើយ។ ចំណែកនៅក្នុងប្រវត្តិសាស្ត្រវិញក៏បានប្រាប់យើងដែរថា ការខ្វះភាពសាមគ្គីនឹងត្រូវសត្រូវកាប់សម្លាប់ និងវិនាសកម្មភាព បាត់បង់ទីតាំង ទឹកដី និងអាណាចក្ររបស់ខ្លួន ដោយសារតែគ្មានភាពសាមគ្គីនេះឯង។ នៅក្នុងសុភាសិតខ្មែរ​ថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»៕

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here