មុននឹងចេញរកសុី តើត្រូវត្រូវត្រៀមអ្វីខ្លះ?

0
134

មានមនុស្សជាច្រើនបានផ្តោតសំខាន់តែលើទ្រព្យសម្បត្តិ ដើមទុន ដើម្បីធ្វើមុខជំនួញ តែមានភាគតិចបំផុត ដែលមនុស្សត្រៀមតែទ្រព្យសម្បត្តិ អាចគ្រប់គ្រងលើអាជីវកម្មរបស់ខ្លួនបាន។ យើងដឹងហើយថា ទ្រព្យសម្បត្តិគឺពិតជាសំខាន់ពិតមែន តែអ្វីដែលសំខាន់ជាងទ្រព្យសម្បត្តិទៅទៀតនោះ គឺគំនិតរបស់យើង។

Image result for business wallpaper

គំនិតរបស់យើង អាចបង្កើតសកម្មភាពដ៏ បង្កើតគ្រឿងចក្រ និងរឿងអស្ចារ្យជាច្រើនដែលមិនអាននឹកស្មានដល់ ឥតដែនកំ​ណត់​ថែមទៀត។ លោក អាល់ប៊ឺត អាញស្តាញ ជាអ្នកវិទ្យាសាស្ត្រ​រូបវិទ្យាដ៏ល្បីល្បាញ និងជាអ្នករកឃើញរូបមន្តនុយក្លែអ៊ែ ​ដែលជាគ្រាប់បែកប្រល័យលោកផង។ គាត់បានមានប្រសាសន៍ថា «គ្រប់វត្ថុទាំងឡាយ កើតឡើងដោយសារតែមានការស្រមើស្រមៃជាមុនសិន»។ គំនិតរបស់លោកមួយនេះ បានធ្វើឱ្យពិភពលោកភា្ញក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរនូវអ្វី​ដែល​គាត់បានកសាង។

Related image

Image result for Albert Einstein
Albert Einstein

ជាក់ស្តែងការកសាងអាជីវកម្ម បើមានតែទ្រព្យ មានតែទុនច្រើន តែគ្មានចំណេះដឹង គឺមិនអាចគ្រប់គ្រង ឬធ្វើឱ្យអាជីវកម្មរបស់​​ខ្លួនបានជោគជ័យជាដាច់ខាត។ ប្រសិនបើមិនដួលថ្ងៃនេះ ឬថ្ងៃស្អែក យ៉ាងហោចណាស់ខែក្រោយ ឆ្នាំក្រោយ ឬពេលអនាគត​វិញពុំខានឡើយ ព្រោះអ្នកបង្កើតគ្មានមូលដ្ឋានគ្រឹះពិតប្រាក ប្រៀបបាននឹងអាគារដែលគ្មានគ្រឹះរឹងមាំខាង​ក្រោមដូច្នេះ​ដែរ។

Related image

ជារួមទៅ ប្រសិនបើអ្នកចង់បង្កើតអាជីវកម្ម ឬកសាងសុភមង្គលរបស់ខ្លួន និងក្រុមគ្រួសារអ្នក ជំហានដំបូង គឺអ្នកត្រូវ​តែ​បង្កើត​នូវ គំនិត ទស្សនៈវិស័យ និងចំណេះដឹងឱ្យបានច្រើនជាមុនសិន។ ដូចជាពាក្យខាងលោកខាងលិចថា «បើខ្ញុំមាន​ពេល ៨ ម៉ោង ក្នុងការកាប់ដើមឈើដ៏ធំមួយ ខ្ញុំនឹងយកពេល ៥ ម៉ោង ក្នុងការសំលៀងកាំបិត» ៕

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here