ប្រវត្តិនៃសង្គ្រាមរវាង អុីរ៉ាក់ និង ក្រុមភេរវកម្ម IS

0
105

សង្គ្រាមរបស់ប្រទេសអ៊ីរ៉ាក់ប្រឆាំងជាមួយក្រុមរដ្ឋអិស្លាម IS នោះត្រូវបានប្រកាសបញ្ចប់ជាស្ថាពរហើយ។ យោងតាមកាសែតរបស់ BBC បានផ្សាយកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧ ថាលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ថ្លែងក្នុង​សន្និសីទកាសែតនៅទីក្រុងបាដាដថា «កងកម្លាំងអ៊ីរ៉ាក់បានគ្រប់គ្រងទាំងស្រុងហើយ ព្រំដែនអ៊ីរ៉ាក់ជាប់ជាមួយព្រំដែនប្រទេសស៊ីរីនោះ»។

Related image
លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi

តៅតាមតំបន់ព្រំដែន ដែលជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម IS ចុងក្រោយបំផុត បន្ទាប់ពីក្រុមនេះបានបាត់បង់ទីក្រុង Rawa កាលពីខែវិច្ឆិកាកន្លងទៅ។ ក្រសួងការពារជាតិអាមេរិក ប្រកាសស្វាគមន៍ការបញ្ចប់សង្គ្រាមប្រឆាំងក្រុម IS របស់អ៊ីរ៉ាក់ ហើយថា «សកម្មភាពរបស់អាមេរិកប្រឆាំងទៅលើក្រុមនេះ នៅបន្តធ្វើឡើងជាដដែល»។

សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ ក៏ប្រកាសដែរថា បានយកជ័យជម្នះលើក្រុមភេរវកម្ម IS នៅតំបន់ក្បែរខាងស៊ីរីនោះរួចដែរ។ នៅក្នុងឆ្នាំ២០១៤ ក្រុម Jihadist ឬហៅ (IS) បានវាតទីកាន់កាប់ទឹកដីស៊ីរី និង អ៊ីរ៉ាក់ យ៉ាងធំធេង ប្រកាសដោយខ្លួនឯងជារដ្ឋ Caliphate ចេញច្បាប់តឹងរ៉ឹងគ្រប់គ្រងទៅលើមនុស្សប្រមាណ ១០លាននាក់។ ប៉ុន្តែ ទោះបីជា​យ៉ាងណា នៅអំឡុង ២ឆ្នាំចុងក្រោយនេះ ក្រុម IS ទទួលបរាជ័យបន្តបន្ទាប់ ក្នុងនោះពួកគេបានបាត់បង់ទីក្រុងមូស៊ុល ក្នុង​ខែ ​កក្កដា ហើយនិងទីក្រុង រ៉ាកកា ភាគខាងជើងស៊ីរីកាលពីខែមុននេះ។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាច ជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ 

ទំនាក់ទំនង៖ 098 98 22 68 / 077 393 007

ការបញ្ចប់សង្គ្រាម មិនថាតែក្នុងប្រទេសអុីរ៉ាក់ និង ក្រុម IS ប៉ុណ្ណោះទេ ដែលមានការសាទរ ព្រោះសង្គ្រាមណា ក៏ប្រជាជន​មិនចង់បាន និងមិនចង់ឱ្យកើតមានឡើងក្នុងប្រទេសរបស់ខ្លួនឡើយ។ ដូច្នេះ ការបញ្ចប់សង្គ្រាម សាងគ្រឹះនៃសន្តិភាពពិតប្រាក​ដ ទើបជាអ្វីដែលមនុស្សជាតិចង់បាន៕​ (អត្ថបទកដស្រង់៖ កាសែតនគរវត្ត)

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here